ឈ្មួញ​ឈើ​បង្ហាញ​ចង្កូម​ដាក់​អ្នកកាសែត​នៅ​កោះ​ញែក​សម​ត្ត​កិច្ច​សំងំ​ឈឹង​!

a-kill-j

​ខេត្តមណ្ឌលគិរី​៖ សេចក្តីរាយការណ៍​ពី​អ្នកឃើញ​ហេតុ​ក​ការណ៍​បាន​ឲ្យ​ដឹងថា​៖​កាលពី​រសៀល​ថ្ងៃទី​២៨​មករា​នៅ​ក្រុមហ៊ុន យូ​លី​គ្រី​ន ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​កូនចៅ​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ តុ​ប វី​ដា​បាន បាញ់​គម្រាម​អ្នកកាសែត​យ៉ាងតិច​៧​គ្រាប់​បន្ទាប់មក​ប្អ​ន​ថ្លៃ​របស់​ឧកញ៉ា​តុ​ប​វិ​ដា​ក៏​ចេញ​កំ​ហិ​ង​១៨០​អង្សា បើកឡាន​ធុន​ដ្រា ដេញ​

បុក​អ្ន​កកាសែត​រត់​ចែក​ជើង​គ្នា​បាតជើង​ស​ព្រាត​ចេញពី​ទីតាំង​ក្រុមហ៊ុន​ខាងលើ ។​ចុងក្រោយ​មានព​តិ​មាន​ថា​ពួក​ឈ្មួញ​ឈើ​បាន​ព្រ​លាត់​ថា​៖​ពួកវា​ដុត​ផាវ​តើ​!​អត់​មាន​បាញ់​ហង​។​ក្នុង​ហេតុការណ៍​នេះ មាន​អ្នកកាសែត​ប្រមាណ​ជិត​២០​នាក់ ដោយសារ​បានទទួល​ដំណឹង​ថា​៖ ក្រុមហ៊ុន យូ​នី​គ្រី​ន​របស់​ឧកញ៉ា​តុ​ប​វិ​ដា​ដែលមាន​ទីតាំង​ខាងលើ បានទទួល​ទិញ​ឈើ​ពី​ខាងក្រៅ​ក្រុមហ៊ុន ដើម្បី​កាត់​បេ​សេ​ស្របច្បាប់ ដឹកជញ្ជូន​ឆ្លងទៅ​ប្រទេស​វៀតណាម ក្នុងនោះ ពួកគេ​ក៏បាន​ដឹងថា នៅក្នុង​ក្រុមហ៊ុន​យូ​នី​គ្រី​ន មាន​រថយន្ត​យី​ឌុប​ចំនួន​៥​គ្រឿង​កំពុង​ផ្ទុក​ឈើ និង​រថយន្ត​បា​ឡែ​ន​ជាច្រើន​ទៀត ។​

ខណៈ​ក្រុមអ្នកកាសែត​បាននាំគ្នា​ទៅ​ឡើងលើ​ដើមឈើ​ដើម្បី​ផ្តិត​យក​រូបភាព​អំពី​សកម្មភាព​ផ្ទុក​ឈើ​នាំចេញ​នេះ ក៏​កើតជា​កំហឹង​ពី​កម្មករ និង​អ្នកយាម នៅក្នុង​ក្រុមហ៊ុន​ហើយ​ពួកគេ​បាន​បាញ់​ឡើងលើ​យ៉ាងតិច​ចំនួន​៧​គ្រាប់ ដើម្បី​គំរាមកំហែង​ទៅលើ​ក្រុមអ្នកកាសែត ។ ដោយឡែក​បុរស​ដែល​គេ​ស្គាល់​ថា​ប្អូន​ឧកញ៉ា តុ​ប វី​ដា ឈ្មោះ ផាន ណា ក៏បាន​បើករថយន្ត​ធុន​ដ្រា ចេញពី​ក្រុមហ៊ុន​ដេញ​បំ​បុក​ហ្វូង​អ្នកកាសែត ម្នាក់ៗ​រត់​យករួចខ្លួន និង​ភ័យ​ស្លន់ស្លោ ក្នុងនោះ ប្អូនថ្លៃ​ឧកញ៉ា តុ​ប វី​ដា ក៏បាន​ដក​កាំភ្លើង​ពី​ក្នុង​រថយន្ត​ធុន​ដ្រា ស្រែក​គំរាម​បាញ់សម្លាប់​ទៀតផង​។​

​នៅ​ព្រលប់​ថ្ងៃ​ដដែល​នោះ ក្រុមអ្នកកាសែត​ប្រមាណ​២០​អង្គភាព ក៏បាន​នាំគ្នា​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន ប៉ុន្តែ​គេ​ពុំ​សង្ឃឹម​ទេ​។ ។​ព្រោះ​ឈ្មួញ​ឈើ​ដ៏​ល្បី​ឧកញ៉ា តុ​ប វី​ដា នេះ គឺជា​ជន​មានអំណាច មាន​លុយ មានឱកាស​ជួញ​ឈើ​ដោយ​អំពើ​ខុសច្បាប់ តាមរយៈ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ ពី​ឈ្មួញ​ជាច្រើន​ទៀត ដែល​កាប់​ពី​ខាងក្រៅ​ក្រុមហ៊ុន​របស់ខ្លួន ដើម្បី​កាត់​បេ​សេ ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ។​

តែ​សមត្ថកិច្ច​អាជ្ញាធរ​នៅ​ទីនោះសំងំឈឹង ចាត់ទុក​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឧកញ៉ា​តុ​ប វី​ដា ជា​ប្រភព​សេដ្ឋកិច្ច និង​ជា​ឆ្នាំងបាយ​របស់​ពួកគេ មិន​ខ្លាច​ច្បាប់​ព្រៃឈើ​និង​ច្បាប់​ប្រឆាំង​ពុករលួយ​អ្វី​ឡើយ​រាប់ទាំង​បទបញ្ជារ​តេ​ជោ​ហ៊ុនសែន​ទៀត​។ ពួកគេ​បាន​ទុក​ឱកាស​ឲ្យ​ឧកញ៉ា តុ​ប វី​ដា ដឹកជញ្ជូន​ឈើ​ផ្ទុក​លើស​ទម្ងន់ លើស​បេ​សេ ខុស​យ​ថា​ប្រភេទ​ឈើ ច្បាប់​បំផ្លាញ​ផ្លូវ​របស់​ជាតិ​និង​ប្រជាជន​ដែល​អនុញ្ញាត​ឲ្យ​មាន​មាន​ចំនួន​១៧​ទៅ​១៨​ម៉ែត្រគូប ដោយ​ដឹក​ក្នុង​មួយ​ឡាន​ពី​៥០​ទៅ​៦០​ម៉ែត្រគូប​។​

a-kill-ja-kill-j1car-topvida