មូលហេតុ​អ្វី​បានជា​លោក​ជា​សុផារ៉ា​ដក​មេភូមិ​បា​លខ​ណ្ឌ័​ឬ​ស្សី​កែវ​មិនបាន​?

a-phara-long

​ភ្នំពេញ​៖​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​លោក​ប៊ុនឡុង​មេ​ភូមិបាល​ខណ្ឌ​ឬ​ស្សី​កែវ​អ្នកណា​ខ្លាំង​ជាង​?​បាន​ជាមាន​សំណួរ​ចឹ​ង​ដោយសារ​

ប្រជាពលរដ្ឋ​ឆ្ងល់​ថា ៖​លោក ប៊ុន ឡុង​ត្រូវ​បានជា សុផារ៉ា បានធ្វើ​លិខិត​មួយ​ក្នុងនាម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ផ្ញើ​ជូនទៅ អភិបាល​រាជធានី​ភ្នំពេញ​ជំនាន់​លោកប៉ា​សុជាតិ​វង្ស តាំងពី​ថ្ងៃទី ៤ មករា ២០១៧​សុំ​ឲ្យ​ដកចេញ​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​ខុ​ទ្ទ​ការ​ល័យ​តេ​ជោ​សែន​បញ្ជូនមក​។​តែ​លោកប៉ា​សុជាតិ​វង្ស​មិន​អនុវត្តន៍​រហូត​ទាល់តែ​ឯកសារ​បែកធ្លាយ​ដល់​កាសែត​សម័យ​លោក​ឃួ​ង​ស្រេង​ឡើងជា​ចៅហ្វាយក្រុង​?​។   

​មាន​ចម្ងល់​ជាច្រើន​បានដាក់​ជា​សំណួរ​ថា តើ​ឧបសគ្គ​នៃ​ការមិន​អនុវត្តន៍​តាម​លិខិត​ស្នើសុំ​របស់ ឯកឧត្តម ជា សុផារ៉ា ដោយសារ​មូលហេតុ​អ្វី ? តើ​អំណាច​ពិត​ក្នង​រឿង​មួយ​នេះ​ស្ថិតនៅលើ​ដៃ​អ្នកណា​?​។​សូមបញ្ជាក់ថា​៖​លោក សុខ អឿន អាយុ​៦៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មួង វ៉ាន់​នី អាយុ​៥៧​ឆ្នាំ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ បានដាក់​ពាក្យ​បណ្ដឹងតវ៉ា​មួយច្បាប់ ជូន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​កម្មវត្ថុ «​សំណើសុំ​លុបចោល​លិខិត​លេខ​១៧៨៣​ដន​ស​/​អគ្គា​ធិ ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​ដែនដី​»​។​

​ប្តី​ប្រពន្ធ​ចំណាស់​ពីរ​នាក់​នេះ​បាន ស្នើ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លុប​លិខិត​មួយច្បាប់​របស់​ក្រសួង​ដែនដី​ចោល​វិញ ដោយ​អះអាងថា មូលហេតុ​ដែល​លោក​ទេសរដ្ឋមន្ត្រី​ចេញ​លិខិត​មួយច្បាប់​នេះ ព្រោះ​ទទួល​របាយការណ៍​បំភ័ន្ត បំភ្លៃ​ការពិត​របស់លោក សារិន វណ្ណា ប្រធាន​មន្ទីរ​ដែនដី​រាជធានី​ភ្នំពេញ​ថ្មី ដែល​បាន​ឃុបឃិត​ជាមួយ​ភាគី​ម្ខាង​ទៀត​។ ពួកគេ​ទាំងពីរ​នាក់ សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ដើម្បី​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ពួកគេ​។​

a-phara-longa-phara-long1a-phara-long2pa-vong-wb