ប្រជាពលរដ្ឋ​ចោទថា​លោក សំ រឹទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​ត​ដំរី​ស ស្រុក​ទឹកផុស​យក​លិខិត​បញ្ជា​បេសកកម្ម​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ ដើរ​យក​​លុយ​ពី​ក្រុម​គោយន្ត និង​រថយន្ត​រ​អ្នករកស៊ី​ឈើ​!

k-domrey

 កំពង់ឆ្នាំង​៖​លោក សំរឹទ្ធី​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​ត​ដំរី​សត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យក​លិខិត​បញ្ជា​បេសកកម្ម អោយ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ តាម​បទបញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ដើរ​យកលុយ​ពី​ក្រុម​អ្នករកស៊ី​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត និង​រថយន្ត​ដឹកឈើ​ក្នុង​ដែន​សម​ត្ត​កិច្ច​ខ្លួន​។​


​បើ​យោង​តា​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា សព្វថ្ងៃ​លោក​សំ រឹទ្ធី​ក្ដោប​សេដ្ឋកិច្ច​និង​ប្រើ​តួនាទី​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដើរ​ប្រមូល​សេដ្ឋកិច្ច​តាមរយៈ​ប្រើ​កម្លាំង​ដៃជើង​របស់ខ្លួន​ដែលជា​មន្ត្រី​យោធា​អោយ​ឈរ​ចាំ​យកលុយ​ពី​ក្រុម​អ្នករកស៊ី​ដឹកអុស ដឹក​ធ្យូង​និង​ដឹកឈើ​តាម​គោយន្ត​និង​តាម​រថយន្ត​នៅតាម​គោលដៅ​ផ្សេងៗ​គ្នា​ទាំងយប់​ទាំង​ថ្ងៃ​។​

​ប្រភព​ពិ​ប្រជាពលរដ្ឋ​បង្ហើប​អោយដឹងថា​៖​សព្វថ្ងៃ​ទីតាំង​គោលដៅ​ដែល​លោក​សំ រឹទ្ធី​ពង្រាយ​កំលាំង​អោយ​ឈរជើង​ចាំ​យកលុយ​នោះ​មាន​៣​គោលដៅ​៖
១./​នៅ​ទីតាំង​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្រែ​ត​ដំរី​ស​ដែលមាន​ទីតាំងនៅ​ឃុំ​ទួល​ខ្ពស់​១​កន្លែង​។​២./​នៅ​ទីតាំង​ថ្នាល​បណ្តុះ​កូនឈើ​ចំណុច​អូ​ឃ្លៃ​ក្នុងភូមិ​តា​នៃ ឃុំ​ជៀប​១​កន្លែង​
​និង​ទី​៣./​នៅ​ក្ដុល​១​កន្លែង​​ដឺ​ល​មិនអាច​អ្នករកស៊ី​ខាងលើ​គេច​ផុតពី​កម្លាំង​របស់​សំ រឹទ្ធី​បានឡើយ​។​

​ក្រៅពីនោះ​ប្រភព​ខាងលើ​បាន​បង្ហើប​អោយដឹង​ផងដែរ​ថា​លោក សំ រឹទ្ធី​នូវបាន​បើក​អោយ​ក្រុម​ត្រាក់ទ័រ​ចូល​ភ្ជួរ​និង​ឈូសឆាយ​ដីព្រៃ​យកលុយ​ជា​ថ្នូ​នឹង​ការមិន​បង្ក្រាប​ផងដែរ​។​
​ពាក់ព័ន្ធ​និង​ព័ត៌មាន​ខាងលើ​អ្នក​យ​ព័ត៌មាន​យើង​មិន​ទំនាក់ទំនង​សុំ​ការអត្ថាធិបាយ​បាន​នៅឡើយ​ទេ​ជំវិញ​ការចោទប្រកាន់​ខាងលើនេះ​ព្រោះ​ពុំមាន​លេខ​ទំនាក់ទំនង​។

​កា​រិ​យាយ​ល័យ​ព​តិ​មាន​មាតុភូមិ​រងចាំ​ការបកស្រាយ​ពី​លោក សំរឹទ្ធី​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​ត​ដំរី​ស​ចំ​ពើ​សេចក្តី​រា​យា​ករ​ណ៍​ខាងលើនេះ​៕

k-domreyk-domrey1