វិសាល​មេការ​ទ្រី​ភាព​និង​ឈ្មួញ​ឈើ​ស្ទាវ​ហូ​វជី​វ៉ៃ ធ្វើ​ព្យុះភ្លៀង​ក្នុង​ខេត្ត​រតនៈគីរី​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​បទបញ្ជាតេជោហ្សេរ៉ូ?!

car-hochi-vei1

​ខេត្តរតនគិរី​៖ សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី ឈ្មួញ​ឈើ​ស្ទាវ​ដ៏​ល្បីឈ្មោះ​ហូ​វ ជី​វ៉ៃ បានចាប់ផ្តើម​ប្រមូល​ទិញ​ឈើប្រណិត​ដើម្បី​នាំចេញ​ទៀតហើយ​បន្ទាប់ពី​សម្ងំ​មួយរយៈ​ទុក​ឱកាស​ឲ្យ​ម្សៀ​ប៉ុល​វិសាល​មេការ​ឧកញ៉ា​ទ្រី​ភាព​ដើ​តួរ​ចេញ​ឈើ​ជំនួស​។​ប្រជាពលរដ្ឋ​រា​យា​ករ​ណ៍​ថា​ឈ្មួញ​ស្ទាវ​ហូ​ជី​វ៉ៃ​នេះ​បាន​ប្រមូល​ឈើ​​យកមក​ស្តុ​ប​​ទុក​តាម​មាត់ទន្លេ​វើ​ន​សៃ​នៅក្នុង​ទឹកដី

ស្ទឹងត្រែង​ហើយ យកទៅ​គរ​ទុក​នៅក្នុង​ចំការ​ដូងប្រេង ក្បែរ​គល់ស្ពាន​ស្រែ​ពក មុននឹង​បញ្ជូន​យកទៅ​ទុក​ក្នុង​ឃ្លាំង​របស់គេ នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ដើម្បី​នាំចេញ​ទៅ​វៀតណាម​នាពេល​យប់​និង​រងចាំ​តាម​ច្រក​អូយ៉ាដាវ ។

​ប្រភព​បន្តថា ហូ​វ ជី​វ៉ៃ ពេល​កន្លង់​មកជា​ឈ្មួញ​ស៊ី​ឈើប្រណិត​វ័យក្មេង​នេះ​បានធ្វើ​ព្យុះភ្លៀង​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តរតនៈគិរី​តែ​គ្មាន​មន្ត្រី​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​មាន​មន្ត្រី​ធំ​ប្រចាំខេត្ត​ដែលមាន​ទួ​នាទី​ធំៗ​ជា​នាក់​សម្រួល​ផ្លូវ​និង​នៅ​ពីក្រោយ​ខ្នង់​តើ​ប​ហូ​វ ជី​វ៉ៃ ទើប​មិន​ខ្លាចញញើត ។

​ដោយឡែក​សម្រាប់​ឈ្មួញ​ឈើ​ឈ្មោះ​ប៉ុល​វិសាល​​មេការ​ក្រុមហ៊ុន ទ្រី ភាព បើតាម​ប្រភពពី​សមត្ថកិច្ច​នគរបាល និង មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា កាលពី ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៨​គេ​នៅតែ​សម្រុក​ប្រមូល ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក សាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ នឹង ផលប្រយោជន៍ ធំៗ ហេតុនេះហើយ​ទើប​លោក សាល អាច​ប្រមូល​ទិញ​ឈើ​ពី​តាម​បណ្ដាល ស្រុក​មួយចំនួន​ក្នុង​ខេត្តរតនគិរី ហើយ​ដឹកជញ្ជូន​ទៅ ស្រុក​យួន​យ៉ាង​រលូន​។ ជាងនេះទៅទៀត​លោក សាល បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន ទ្រី ភាព ធ្វើជា​បង្អែក​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ ស្រុក​យួន បើទោះបី​ឧកញ៉ា ទ្រី ភាព ធ្លាប់​ប្រកាស់​បញ្ឈប់ ជំនួញ​ឈើ​យ៉ាងណាក៏ដោយ​។​

​សមត្ថកិច្ច​នគរបាល​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៦​ខែមករា ឈើ​ប្រភេទ​នាងនួន និង ឈើ​ប្រណីត​ប្រភេទ​ផ្សេងៗ​ទៀត ប្រមាណ​៥​រថយន្ត​យី​ឌុប​ត្រូវបាន​គេ​ដឹក​ចេញពី ខេត្តស្ទឹងត្រែង យកទៅ​ស្តុក​ទុក​ក្នុង​ចម្ការ​ដូងប្រេង ក្បែរ​គល់ស្ពាន ស្រែ​ពក មុននឹង​ជញ្ជូន​យកទៅដាក់ ក្នុង​ឃ្លាំង​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​នៅពេល​យប់​ទើប​គេ​ដឹកជញ្ជូន​ទៅ ស្រុក​យួន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សាល បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ម៉ាង​យ៉ាង​ខេ ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ ស្រុក​យួន ក្នុង​មួយ​ជើងៗ​ជាច្រើន​រថយន្ត​យី​ឌុប ដែលមាន​ចំណុះ​រាប់សិប​តោន​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ត្រូវបាន​គេ ដឹងថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក សាល ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​

​ដូចគ្នា​និង​ម្សៀ​ហូ​វជី​វ៉ៃ​ដែរ​លោក សាល មេការ​ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្ត​រតនគិរី ល្បីល្បាញ​ខាង​ប្រមូល​ទិញ​ឈើ និង ដឹកជញ្ជូន​ឈើ​ចេញទៅ ស្រុក​យួន ច្រើន​ឆ្នាំ មកហើយ​ដោយសារ អាង​មាន​ខ្នងបង្អែក​រឹងមាំ ចាំ​ជួយ​ការពារ​និង​ដោះស្រាយ​គ្រប់ពេលវេលា ។ រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​លោក សាល បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ ស្រុក​យួន​យ៉ាង​រលូន ក្នុងខណៈដែល​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ច័ន្ទ រស្មី អាវុធហត្ថ​ខេត្ត លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

បើ​គេ​ចាំ​មិន​ភ្លេច​ទេ​កាលពី​ថ្ងៃទី​៧​មករា​ឆ្នាំ​២០១៧​ក្នុង ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា លើក​ទី​៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧)​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការអនុវត្ត​នូវ​យុទ្ធនាការ ដើម្បី​ប្រយុទ្ធ និង​បង្ក្រាប​លើ​បទល្មើស​ធំៗ​ចំនួន​៥ រួមមាន បទល្មើស​កាប់​ឈើ​ខុសច្បាប់​, ការរំលោភ​ដីធ្លី​ខុសច្បាប់​, បទល្មើស​នេសាទ​ខុសច្បាប់​, អាជីវកម្ម​រ៉ៃ​ខុសច្បាប់ និង​អាជីវកម្ម​ខ្សាច់​ខុសច្បាប់​ជាដើម​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ព្រមាន​ទៀតថា ក្នុងករណី​ដែលមាន​បុគ្គល​ណា​ធ្វើ​ល្មើសច្បាប់​ខាងលើនេះ ជន​ទាំងនោះ​ត្រូវ​ទទួលទោស​តាមច្បាប់​កំណត់​។​
​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ការអនុវត្ត​នូវ​យុទ្ធនាការ ដើម្បី​ប្រយុទ្ធ និង​បង្ក្រាប​ចោរកម្ម​, ឃាតកម្ម​, ការ​ប្លន់​ប្រដាប់អាវុធ​, គ្រឿងញៀន​, ការកាប់​ឈើ​ខុសច្បាប់​, ការទន្ទ្រាន​យក​ដីធ្លី​ខុសច្បាប់​, បទល្មើស​នេសាទ​ខុសច្បាប់​, អាជីវកម្ម​រ៉ែ​ខុសច្បាប់​, អាជីវកម្ម​ខ្សាច់​ខុសច្បាប់ និង​ការដាក់​កុងត្រូល​យកលុយ​ខុសច្បាប់ ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​បទល្មើស​ត្រូវតែ​ទទួលទោស​តាមច្បាប់​»​។

​តែ​ការ​ប្តេ​​ជ្ញា​ចិត្ត​របស់​ប្រមុខ​បក្ស​ប្រជាជន​កម្ពុជា​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធី​ភាព​នៅ​ខេត្តរតនៈគិរី​សោះ​មិនដឹងថា​វា​ល្ម៉េ​ច​?៕

car-hochi-vei1jivaicar-hochi-vaib-sal-trykeb-kot