កាស៊ីណូ​​អត់​ច្បាប់​ពីរ​កន្លែងបើក​ល្បែងស៊ីសង​យ៉ាង​រលូន អាជ្ញាធរព្រៃវែង​មើលរំលង?!

26637874_1981219472116613_677317768_n

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​បាន​និយាយថាមាន កាស៊ីណូ​ពីរ​កន្លែង​ស្ថិតនៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​ពាម​រក៍ អត់​មាន​ប៉ាយ​ឡូហ្គោ ឈ្មោះ​កាស៊ីណូ​អី​បន្តិច​ដែលគេជឿថាអត់ច្បាប់បាននិងកំពុង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​ល្បែង​បញ្ជល់មាន់ ដោយ​មានការ​ភ្នាល់​

ចាក់​លុយ​រាប់ពាន់​ដុល្លារ និង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ចូល​ទៅលេង​នៅក្នុង​កាស៊ីណូ​ទាំងពីរ​នោះ​ផងដែរ​។​

​ប្រជាពលរដ្ឋ​នៅជិតខាង​និយាយថា ច្បាប់​កាស៊ីណូ​អនុញ្ញាត​ឲ្យ​តែ​ភ្ញៀវ​បរទេស​ចូល​លេង​តែប៉ុណ្ណោះ ចុះ​ហេតុអ្វី​កាស៊ីណូ​ទាំងពីរ​នេះ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ស្រួលម៉េស? តើ​ខាង​អាជ្ញាធរ​សម​ត្ត​កិច្ច​ពាក់​ព​ន្ធ័​នៅ​ទឹកដី​នោះមាន​បើកភ្នែក​មើល​អត់?​។ ប្រភព​បន្តថា ពួកគាត់​ទាំងអស់គ្នា​មានការ​ព្រួយ​បារ​ម្ម​ម្ភ​យ៉ាងខ្លាំង​ខ្លាច​ប្ដី ខ្លាច​ប្រពន្ធ ខ្លាច​ឪពុក និង​ខ្លាច​កូនៗ​របស់​ពួកគាត់​ចូលទៅ​លេងល្បែង​នៅក្នុង​កាស៊ីណូ​នោះ ហើយ​ពួកគាត់​ខ្លាច​កើតមាន​អំពើហិង្សា​ក្នុង​ក្រុមគ្រួសារ​របស់​ពួកគាត់​។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ឯណាទៅគោល

នយោបាយ​សុវត្ថិភាព​ភូមិ​ឃុំ​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល តើ​ខាង​អាជ្ញាធរ និង​សម​ត្ត​កិច្ច​នៅ​ទឹកដី​នោះបាន​បំពេញភារកិច្ច​ជូន​ពលរដ្ឋ​បាន​ហើយ​ឬ​នៅ?​។ 
​ជុំវិញ​ការលើកឡើង​ខាងលើនេះ​ភ្នាក់ងារ​ព័ត៌មាន​យើង​បានខ​លតា​ម​ទូរស័ព្ទ​ទៅ​លោក​អភិបាល​ស្រុក​ពាម​រក៍​សុំ​ការបំភ្លឺ ដោយ​លោក​បាន​ឆ្លើយថា កំពុង​ជាប់រវល់​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​(ស៊ិក)។ ចំណែក​លោក​ឧត្ដមសេនីយ៍ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង បាន​ទូរស័ព្ទ​ដើម្បី​រាយការណ៍​ជូន​លោក នៅពេលនោះ​លោក​បាន​និយាយថា តេ​មក​អត់​ដឹង​ម៉ោង​ពេល​ទេ​ឬ?។​
​ទោះបីយ៉ាងណា​នៅក្នុង​រឿង​កាស៊ីណូ​ខាងលើនេះ​ភ្នាក់ងារ​យើង​នឹងធ្វើ​ការស៊ើបអង្កេត​បន្ត​ទៀត​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ហើយ​ក្នុង​រឿងនេះ​ដែល​ភ្នាក់ងារ​យើង​រង់ចាំ​ការបកស្រាយ​ពី​ខាង​សាមីជន​ណាមួយ​ដែល​បាន​ពាក់ព័ន្ធ​។ពិសេសវាមានច្បាប់អត់ហេតុអីបានជាបើកឲ្យខ្មែរចូលេងដែរ?តេជោសែនដូរច្បាប់ពីកាល?៕

26637874_1981219472116613_677317768_n26612994_1981219468783280_1298682021_o26637944_1981219458783281_620057480_n