លោក វេ​ង សាខុន​មាន​ដឹង​រឿង លោកនាយ​ខ័​ណ្ឌ​ជលផល​កំពង់ធំ និង​បក្ខពួក​ឃុបឃិត​ប្រ​ម៉ូ​ល​លុយរាប់​សិប​ម៉ឺន​ដុល្លារ​ពី​ក្រុម​ឈ្មួញ​នេសាទ​នៅក្នុង​បឹង​ទន្លេ​សាទ​អត់​?

veng-sokhon-eng-chea-san

​កំពង់ធំ​៖​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​រស់​នៅលើ​ផ្ទៃ​ទឹក បឹង​ទន្លេសាប​ខេត្តកំពង់ធំ មិន​សប្បាយចិត្ត​ចំពោះ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល កំពង់ធំ និង​លោក យ៉ាន់ វិសាក់ ហៅ សែ នាយផ្នែក​ជលផល​ផាត់​សណ្តាយ​ដែល​បើកដៃ​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​យក​ឧបករណ៍​ទំនើបៗ​ប្រព្រឹត្ត​ល្មើសច្បាប់​នេសាទ​ក្នុង​ប្រយោជន៍​ជា​ថ្នូរ ប្រមូល​លុយរាប់​សិប

​ម៉ឺន​ដុល្លា ។​
​ប្រភព​ដដែល​អះអាង​បន្តថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ ទាំង​ក្នុង​រដូវ​បិទ​នេសាទ និង​រដូវ​បើក​នេសាទ ដោយមាន​ឈ្មោះ វៀង យ៉ាំង​ឡាំង ហៅ ជា ឡាំង ជនជាតិ​វៀតណាម​នៅ​បាឡត ក្នុងការ​ប្រមូល​លុយ​ពី​អ្នក​ប្រើ​ឧបករណ៍​ឆ្នុក​ប្រើ​ភ្លើង ។​

ក្នុងនោះ​កំណត់​ក្នុង​មួយ​ឆ្នុក​ភ្លើង​អំពូល​ចំនួន​១​លាន​២​សែន​រៀល​ដែល​ចំនួន​នេះ​សរុប​មាន​ដល់​ទៅ​១០០០​អំពូល​ភ្លើង​ឆ្នុក​បើ គិត​ចាប់ពី​ចំណុច​ព្រំប្រទល់​ភូមិ​មាត់​ខ្លា ឃំ​ុ​អន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប មកដល់​ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ។​តើ​គេ​យក​តៅ​ណា​?​ដោយសារតែ​បទល្មើស​គ្មាន​ការបង្ក្រាប​​ប្រជាពលរដ្ឋ​ជឿថា​លោក​ប៉ែន វណ្ណ​រិ​ទ្ធ និង​កូនចៅ​ជំនិត លោក យ៉ាន់ វិសាក់ ហៅ សែ អាច​ប្រមូល​លុយ​របៀប​ពុករលួយ​បាន​ដល់​ខ្ទង់​រាប់រយ​លាន​រៀល​គឺ​រាប់សិប​ម៉ឺន​ដុល្លា ចែកគ្នា​ចូល​ហោប៉ៅ​ធ្វើ​មានបាន​យ៉ាង​រំភើយ​។​

​មន្ត្រី​តូច​ចាច​ដែល​មិនបាន​ទទួលផល​ម្នាក់​​នៅ​ឃុំ​ផាត់​សណ្តាយ បាន​បង្ហើប​ឲ្យ​ដឹងថា​៖ បច្ចុប្បន្ន​ក្រៅពី​ប្រមូល​លុយ​ឧបករណ៍​ភ្លើង​ឆ្នុក​រាប់សិប​ម៉ឺន​ដុល្លា​នោះមក គេ​សង្កេតឃើញថា លោក ប៉ែន វណ្ណ​រិ​ទ្ធ និង​លោក យ៉ាន់ វិសាក់ ហៅ សែ បាន​បើកដៃ​អោយ​កើតមាន​បទល្មើស​នេសាទ​កើនឡើង​ខាប់ទឹកខាប់ដី នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ខេត្តកំពង់ធំ មានដូចជា​ឧបករណ៍​នេសាទ​យ៉ាំង​កាវ​ជាច្រើន​វង់ ។​

ក្នុង​មួយ​វង់​មេការ​ក្រុម​ឈ្មួញ​ត្រូវ​ចំណាយលុយ​យក​បង់​ជូន​លោក​ម្ចាស់​មន្ត្រី​ជំនាញ​ខាងលើ​ចាប់ពី​៣​លាន​រៀល ទៅ​៥​លាន​រៀល និង​ទូក​នេសាទ​ឧបករណ៍ កាវ លៀស ក្នុង​មួយគ្រឿង​ចាប់ពី​៤០ ម៉ឺន​រៀល​ឡើងទៅ សំរាប់តែ​លោក​យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​ជលផល​ផាត់​សណ្តាយ​មិន​រាប់​ប​ញ្ជូ​ល​ការ​ឲ្យ​ទៅ​មន្ត្រី​ផ្សេងៗ​ឡើយ ហើយ​ទូក​អូស​លៀស​នេះ​ប្រសេចប្រសាច​ពេញ​ផ្ទៃ​ទន្លេ​តែម្តង​មាន​ចំនួន​រាប់រយ​ទូក​។

ក្នុងនោះ​ប្រសិនបើ​មាន​ទូក​លៀស​ណា​មិន​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជីរ​តាម​ការកំណត់​របស់លោក​នាយផ្នែក​ជលផល​ឈ្មោះ សែ​នោះទេ បើ​គេ​ចាប់បាន​ត្រូវ​បង់ពិន័យ​ជា​ប្រាប់​លើ​បូ​បេ​មាត់​ជំនាញ​ចំនួន ពី​១​លាន ៥០​ម៉ឺន​រៀល​ទៅ​២​លាន​រៀល ទើប​ប្រគល់​ទូក​ទៅ​ឲ្យ​ម្ចាស់​វិញ​ដើម្បី​ធ្វើការ​នេសាទ​បន្ត ជា​ថ្នូរ​និង​ការដោះលែង មិន​ចាប់​បង្ក្រាប​តទៅទៀត​។​

veng-sokhon-eng-chea-sana-venga-veng1k-yan-visakk-jul2