​កំទេច​មាន់​ជល់​៩២​ក្បាល​ជា​ភស្តុតាង​បទល្មើស នៅ​ឃុំ​អរិយ​ក្សត្រ​​មា​ន័យ​ថា​គេចង់​គ្រប​ទុកបទល្មើស​ហើយ​?

a-kok-areiy1

​កណ្ដាល​៖​នគរបាល​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ នេះ​បាន​ថ្វើ​ការ កម្ទេច​មាន់​ជល់​ចំនួន​៩២​ក្បាល​តាម​ដិ​ការ​តុលាការ ដែលជា​ភស្តុតាង​ក្នុងការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​កាលពី​ថ្ងៃទី​៥​ធ្នូ​ឆ្នាំ​ឈ​២០១៧ ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី កូនប្រសា​រលោក​ហ៊ុន សាន ។​


​លោក​ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង ជា​ចៅក្រម​ស៊ើបសួរ ព្រមទាំង​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បានចេញ​ដិ​ការ​ឲ្យ​កំទេច​ដោយសារ យល់ឃើញថា​"​ការថែរក្សា​នូវមាន់​ជល់​ចំនួន​៩២​ក្បាល មានការ​លំបាក​និង​ចំណាយ​សោហ៊ុយ​ផ្សេងៗ​និង​ដើម្បី​បង្ការ​កុំឱ្យ​មាន​បទល្មើស​កើតឡើង​ជាថ្មី និង ដើម្បី​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឱ្យបាន​ឆាប់រហ័ស គប្បី​ចៅក្រម​ស៊ើបសួរ​កម្ទេចចោល​នូវមាន់​ជល់​ចំនួន​៩២​ក្បាល​នេះ "?!​។​

គួររំលឹកថា ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ នៅ​ឃុំ​អរិយ​ក្សត្រ ខេត្តកណ្ដាល និង នៅ​ស្រុក​បាទី ខេត្តតាកែវ លោក ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត ។ រីឯ​អ្នក​លេងល្បែង​ជល់​មាន់​៦៤​នាក់​ក្នុងចំណោម​១៥០​នាក់​ដែល​ចាប់បាន ត្រូវបាន​តុលាការ​តុលាការ​ជំនុំជម្រះ​ភ្លាម រួច​ផ្តន្ទាទោស​មួយខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ ហើយ​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ។​

​ឯ​ម្ចាស់​សង្វៀន​ឈ្នោះ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពីបទ «​ភ្នាក់ងារ​ល្បែងស៊ីសង​ខុសច្បាប់​» តាម​មាត្រា​៥​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​បញ្ជាក់ថា សម្រាប់​វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស​វិញ លោកស្នងការ បាន​បញ្ជាក់ថា រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ព្រមទាំង​មាន់​ជល់​ជាង​១០០​ក្បាល​។​សូមបញ្ជាក់ថា​ក្នុងចំណោម​មាន់​ជល់​ទាំង​១០០​ក្បាល​នោះ​មាន់​ខ្លះ​មានតម្លៃ​១​ក្បាល​រហូតដល់​១​ម៉ឺន​ដុល្លារ​អាមេរិក​។​

​កា​រប​ង្រា​ប​សង្វៀនមាន់​ខុសច្បាប់​ដ៏​ធំ​នេះ​គឺ បន្ទាប់ពី​មាន​បទបញ្ជា​ដាច់​ណាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជា​ឱ្យ​ម្ចាស់​សង្វៀន​ជល់​មាន់​ល្មើសច្បាប់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល និង​នៅ​ស្រុក​បាទី ខេត្តតាកែវ ។ «​ខ្ញុំ​បញ្ជា​ឱ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ជាបន្ទាន់​។ បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឱ្យខាងតែបាន ដើម្បី​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬក៏​ក្មួយ​ប្រសា​របស់ខ្ញុំ​ក៏ដោយ​»​។​

ប្រតិបត្តិការ​ក្នុង​រូបភាព​ដ៏​ធំ​បែបនេះ ក៏បាន​កើតឡើង​ដូច​ទៅនឹង​ប្រតិបត្តិការ​កាលពី​ថ្ងៃទី​៤​ធ្នូ នៅក្នុង​ទឹកដី ស្រុក​បាទី ខេត្តតាកែវ អាណាចក្រ​របស់ លោក ឡាយ វណ្ណៈ ផងដែរ​។​ក្រោយ​ការបង្ក្រាប​នេះ​វា​លេចចេញ​នៅ​បទល្មើស​ពុករលួយ​ដែល​សម​ត្ត​កិច្ច​បាន​ខុប​ឃឺ​ត​ជាមួយ​ម្ចាស់​សង្វៀន​។​ក្រៅពី​សម​ត្ត​កិច្ច​ស្នងការ​នគរបាល​ខេត្តកណ្តាល​លោក​អ៊ា​វ​ចំរើន​បាន​បង្ហោះ​នាម​ប​ណ្ណ័​អ្នកកាសែត​ជិត​២០០​នាក់​ដែល​ទៅ​ទ​ទួ​លលុយ​ពី​ម្ចាស់​សង្វៀនមាន់​ផងដែរ​។

​អ្នកខ្លះ​យលថា​ជា​ល្បិច​របស់លោក​ស្នងការ​ចង់​លាងជម្រះ​ព​តិ​មាន​ថា​លោក​មាន​ចំណែក​ឃុ​ប​ឃឺ​ត​ជាមួយ​ម្ចាស់​សង្វៀន​។​តែ​រឿងនេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​បន្ទាប់ពី​មានការ​ពន្យល់​ពី​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៊ិ​ន​ទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អ​ពើរ​ពុករលួយ​។​ដូច្នេះ​ទង្វើរ​បំផ្លាញ​មាន់​ចំនួន​៩២​ក្បាល​ដែលជា​ភស្តុតាង​នៃ​បទល្មើស​អាច​បង្ហាញថា​រឿង​មួយ​នេះ​គេ​គ្រប​ទុក​ហើយ​!!!៕

a-kok-areiy1a-kok-areiy2game-kok-journalistlay-van-k-map2lay-van-kdal-map