វិទ្យុ​ទូរ​ទ្សន៍​ហាម​ចាក់ផ្សាយ​បទ​ចម្រៀង​«​គ្រូបង្រៀន​ស្រវឹងស្រា​»​របស់​ផលិតកម្ម​ថោ​ន​

g-jen-teacher2

​ភ្នំពេញៈ  បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​៖ «​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ផលិតកម្ម​ថោ​ន​ត្រូវបាន​លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចេញ​លិខិត​មួយ​ជូន​ដល់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ទាំងអស់ កុំ​ឲ្យ​ធ្វើការ​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី​១៩​ធ្នូ​តទៅ​។​​លិខិត របស់លោក​រដ្ឋមន្ត្រី បានសរសេរថា បទ​ចម្រៀង​នេះ ដែល​ច្រៀង​ដោយ​លោកស្រី ចេ​ន សាយ​ចៃ «​មាន​ខ្លឹមសារ​

បន្តុះបង្អាប់ ប្រមាថ គ្រូបង្រៀន​ថា ផឹកស្រា​ស្ទើរ​រាល់ថ្ងៃ ស្រវឹង​រាល់ថ្ងៃ វាចា​ធុំក្លិន​តែ​ស្រា ឲ្យ​តែ​ស្រវឹង កាច​ចម្លែក​បង្រៀន​ប្លែកៗ​នឹង​ស្រែក​ខឹង​វាយ​ខុស​ក្រម​ច្បាប់​គ្រូ​»​។​
​លោក​បន្តថា ខ្លឹមសារ​ទាំងនេះ បាន​ប្រាសចាក​អំពី​អ​កប្ប​កិរិយា និង​សីលធម៌​ថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទូទៅ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រូបង្រៀន​។​

​លិខិត​ដដែល​បន្តថា ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន និង​ប៉ះពាល់​ដល់​អារម្មណ៍ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទូទៅ​ពី​ការផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ ក្រសួង​ព័ត៌មាន សូម​ឲ្យ​វិទ្យុ ទូរទស្សន៍ ហាម​ចាក់ផ្សាយ​បទ​ចម្រៀង មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» ចាប់ពី​ថ្ងៃនេះ​តទៅ​៕

g-jen-teacher2g-jen-teacher1