រឿង​ពស់​លោក​ហ្វៃ​សំអាង​អាច​ត្រូវប៉ាន់​ដោយសារ​មាន​តូ​តា​និង​ឌុ​ច​លីដា​!

g-tota-snake

​ភ្នំពេញ​៖ តារា​ស្រី​ស្រស់​សោភា​ពីររូប​គឺ​កញ្ញា ឌុ​ច លីដា និង​កញ្ញា ម៉ាក សែន​សូ​នី​តា អាច​នឹងធ្វើ​ឲ្យ​លោក​ហ្វៃ​សំអាង​ល្បី​ដោយសា​ចូលរួម​សម្តែង​រួមគ្នា​ជាមួយ​សត្វ​ពស់​ក្នុង​ភាពយន្ត​ភាគ​ថ្មី​មួយ ។ កញ្ញា ឌុ​ច លីដា សម្តែង​ជា​តួអង្គ​ឈ្មោះ​នាង​សូរិយា ដែលជា​តួអង្គ​កូនស្រី នាង​រាជ​នី​ក្នុង​រឿង​ភាគ​រឿង​”​កូន​ពស់​កេងកង​”​។ ឌុ​ច លីដា​ភ័យ​មិន​ស្ទើ​ទេ​ព្រោះតែ​ពស់​ខៀវ​ជាច្រើន​ក្បាល

វា​រវាម​មិន​ឈប់​លើកក្បាល​ទម្រាំ​ថត​ចប់​ប្លង់​នេះ​ម្តងៗ​ក៏​មិន​ងាយ​ដែរ​។ ប្រភព​លើកឡើង​ដែរ​ថា សត្វ​ពស់​ខៀវ​នេះ​ត្រូវ​បា​ខាង​ផលិតកម្ម​ហង្ស​មាស​ទិញ​មកពី​ប្រទេស​ថៃ​រាប់រយ​ក្បាល​ដើម្បី​ថត​រឿង ហើយ​មួយ​ក្បាល​មានតម្លៃ​ប្រមាណ​៨​ដុល្លារ​អាមេរិក​។ ឯក​ញ្ញា ម៉ាក​សែន សូ​នី​តា​ហៅ​តូ​តា​វិញ​ត្រូវបាន​សម្តែង​ជា​តួអង្គ​ឈ្មោះ​នាង​រា​ជនី​ដែល​ត្រូវ​ដេក​ប្រឡែង ឱប​រិត​ពស់ថ្លាន់​ទម្ងន់​ជាង​១០០​គីឡូក្រាម​។

ប្រភព​បន្តថា ទម្រាំ​នឹង​សាំ​ជាមួយ​ពស់​ដ៏​ធំ​នេះ​គឺ​នាង​ត្រូវ​ចំណាយពេល​ខ្លាំង​ដែល​ដំបូង​ឡើយ​នាង​ពិត​ជាមាន​អារម្មណ៍​ភ័យខ្លាច​ខ្លាំង​ដល់​ថ្នាក់​ចង់​រត់ចោល និង​ស្ទើ​លស់​ព្រលឹង​ម្តងៗ​។​
​លោក ហ្វៃ សំអាង​ផលិតករ​រឿង​”​កូន​ពស់​កេងកង​”​បាន​ប្រាប់​តាម​ហ្វេ​ស​ប៊ុ​កថា គឺជា​ការលំបាក​ខ្លាំង​ទម្រាំ​តែ​បាន​ថត​បាន​នូវ​ឈុត​ឆាក​នីមួយ​ដើម្បី​យកទៅ​បង្ហាញ​ដល់​ទូរទស្សនិកជន​លើ​កញ្ចក់​ទូរទស្សន៍​។

រឿងនេះ​ក៏​ជា​ភាពយន្ត​ដែលមាន​ខ្ទង់ចំណាយ​មួយ​ខ្ពស់​ដើម្បី​ប្រាកដថា​ជា​ភាពយន្ត​ដែលមាន​គុណភាព​ខ្ពស់​។​ តារា​ស្រី​ទាំងពីរ​រូប​ខាង​លើក​នេះ​មាន​តារា​ប្រុស​ពីររូប​ផ្សេងទៀត​សម្តែង​ជាមួយ​គឺ​លោក យិ​ត មាស​ឧស្សាហ៍ និង​លោក ញ៉ែម សុគន្ធ​។

g-tota-snakeg-tota-snak1g-duch-snakg-duch-lidag-duch-bg-tota-b2 g-maks-sen