បែកធ្លាយ​លុយ​៥​ម៉ឺន​ដុល្លា​សម្រាប់​រត់ការ​ដាក់​ឆ្នុក​បំផ្លាញ​មឆ្ឆជា​តិ​ជូន​ដល់​អង្គភាព​ពាក់​ព័​ន្ឋ​ខេត្តកំពង់ធំ​!?

veng-sokhon-fish1

(​កំពង់ធំៈ​) ៖​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក មួយចំនួន​បាន​ឲ្យ​ដឹងថា​៖ ក្នុង​រដូវ​ដាក់​ឆ្នុក​ឆ្នាំនេះ មាន​ជនជាតិ​វៀតណាម ឈ្មោះ​សេង​ហ៊ុ​ង (​ហៅ​ហ៊​ង​ក្បាល​ដែក​)​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​មាត់​ខ្លា ឃំ​ុ​អន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ស្ពាយ​លុយ​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លា​អាមេរិក មក​ចែកជូន​ដល់​សមត្ថកិច្ច​ជំនាញ​និង​អង្គភាព​ពាក់​ព័​ន្ឋ​

នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​ជា​ថ្នូរ​និង​ការសុំ​ដាក់​ឆ្នុក​ចាប់ពី ព្រំប្រទល់​ស្រុក​ជីក្រែង​ខេត្តសៀមរាប​និង ពី​ទិ​កដី​ឃុំ​ពាម​បាង ស្រុក​ស្ទោង រហូតដល់​ឃុំ​ផាត់​សណ្តាយ ដោយ​ហាម​ដាច់ខាត​មិនអោយ​ប្រជា​នេសាទ​ដាក់​ឆ្នុក​ឡើយ​ប្រសិនបើ​មិន​បង់លុយ​អោយគេ ។​​

ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​សព្វថ្ងៃ​ក្នុង​​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ខេត្តកំពង់ធំ​ទាំងមូល វា​ហាក់បីដូចជា​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់ ឈ្មោះ​សេង​ហ៊ុ​ង ហៅ​ហ៊ុ​ង​ក្បាល​ដែក​ដែលជា​ជនជាតិ​វៀតណាម កាន់កាប់​គ្រប់គ្រង​ទាំងស្រុង​ដោយសារ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ បាន​ផ្ទេរសិទ្ធិ ឲ្យ​។ ព្រោះ​ប្រជា​នេសាទ ទាំងអស់​ស្ថិតនៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប ទាំង​ខ្មែរ និង​វៀតណាម ត្រូវ​បង់លុយ​ឲ្យ​លោក សេង​ហ៊ុ​ង​ទាំងអស់ បើ​ចង់​ដាក់​ឆ្នុក តែបើ សិន​ជា​ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ​ឲ្យ​ទេ លោក ហ៊ុ​ង និង​បញ្ជា​ឲ្យ​លោក យ៉ាន់ វិសាក់​(​ហៅ​សែ​) នាយផ្នែក​ជលផល​ផាត់​សណ្ដាយ និង​លោក ហួន ផល នាយ​សង្កាត់​ពាម​បាង ចាប់​ទាំងយប់ ។

ករណី​យ៍​នេះ លោក សេង​ហ៊ុ​ង ដែល​អាច​ថា​ជា​អ្នកទិញ​សិទ្ធិ​ផ្តាច់​ពី​លោកនាយខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ ហើយ​បានធ្វើ​សមកម្ម​ភាព ប្រមូល​លុយ​ពី​ប្រជា​នេសាទ​មក​បង់​ជូន​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា​៖ ការប្រមូល​លុយ​ពី​ប្រជា​នេសាទ​ឆ្នាំនេះ មានការ​យឺតយ៉ាវ ដោយសារតែ​ក្រោយ ពី​លោក​បាន​បង់លុយ​ទាំងអស់​ទៅខាង​សមត្ថកិច្ច រួចហើយនោះ​មាន​ប្រជា​នេសាទ​ខ្លះ​មិន​ព្រម​បង់លុយ​ឲ្យ​លោក អ្នកខ្លះ​បាន​រត់គេច ពី​លោក ធ្វើ​ឲ្យ​លោក​ដើរ​ប្រមូល​លុយ​មកវិញ​មិនបាន​គ្រប់​ចំនួន ។​

​លោក យ៉ាន់ វី​សាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ គ្រប់គ្រង​តាំងពី​ព្រំព្រទល់​សៀមរាប រហូតដល់ ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា ៖​លោក​ជា​នាយផ្នែក​មែន ហើយ​លោក​គ្រាន់តែ​ជា​អ្នកមើល​ពីលើ​នោះទេ ចំនែក​អ្នក​ដែល​អនុវត្ត​ការបង្ក្រាប​បទល្មើស​គឺ​លោក នាយ​សង្កាត់ ខ្ញុំ​ឯណា​ទៅ​មើល​ម្នាក់ឯង​បាន​សព្វ នោះ ?​ហើយ​លោកអ្នក​កាសែត​ម៉េច​ក៏​មិន​សួរ​លោក ផល​ជា​នាយ​សង្កាត់​ពាម​បាង និង​លោក ឃឿន ដែលជា​នាយ​សង្កាត់​កំពង់ស្វាយ​ទៅ​? ។សូមបញ្ជាក់ថាតេជោសែននាយករដ្ឋមន្ត្រីបានលុចចោលឡូតិ៍នេសាទដើម្បីឲ្យប្រជាជនបានស្រួលតែទីបំផុតស្រួលតែឈ្មួញនិងសមត្តកិច្ចដដែល!។

សូមបញ្ជាក់ថា​៖​បទល្មើស​ឆ្នុក និង​រុញ​ស៊ី​ប ត្រូវបាន​គេ​ប្រទះឃើញ ធ្វើ​សកម្មភាព​នៅ​ចំនុច​ឃុំ​ពាម​បាង បាឡត ពៅ​វើ​យ ដូន​ស្តើង អន្លុង​តា​ឱន ក្នុង​តំបន់​ស្នូល​ទន្លេ​ឆ្មា ឃុំ​ពាម​បាង​និង​ឃុំ​ផាត់​សណ្តាយ ជា​រៀងរាល់​យប់ ដែលជា​សកម្មភាព​យ៉ាង​គឃ្លើន​ផ្គើន​ទៅនឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានដាក់​បទបញ្ជា​ឲ្យ នាយ​សង្កាត់ នាយផ្នែក និង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល រួមគ្នា​ទប់ស្កាត់​ការពារ​ម​ឆ្ឆា​ជាតិ តែ​បែរជា​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល មិន​ខ្ចី​អើពើ អសមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ ដែល​ពោ​ពេញ​ទៅដោយ​ភ្លើង​ឆ្នុក​ដូច​បុណ្យកឋិន យ៉ា​អនាធិបតេយ្យ​ទៅវិញ ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល​និង​បក្ខពួក​តែប៉ុណ្ណោះ​៕

veng-sokhon-fish1k-yan1k-yan2k-jul1k-yan4