គ្រូ​វិទ្យាល័យ​កំពង់ធំ​ធ្វើបាតុកម្ម​រឿង​មេ​រង​ប៉េអឹម​ខេត្ត​មាក់ងាយ​ព្រោះ​ដាក់ទណ្ឌកម្ម​កូនស្រី​?!

a-teacher-t2


​ខេត្តកំពង់ធំ ៖ លោកគ្រូ​អ្នកគ្រូ និង​សិស្ស នៃ​វិទ្យាល័យ​ខេត្តកំពង់ធំ ជាង ២០០០​នាក់ បាន​ផ្ទុះ​ការតវ៉ា​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៧  ដោយ​ខឹង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ១​រូប ព្រោះតែ​រឿង​បន្ដិចបន្ដួច បែរជា​មក​គំរាម​គំហែង​ជេរប្រមាថ​ថា «​លោកគ្រូ អ្នកគ្រូ អវិជ្ជា​គ្មាន​សមត្ថភាព​ក្នុងការ​បង្រៀន​កូន​របស់គាត់​» ។ ​លោកគ្រូ​អ្នកគ្រូ ថា ការផ្ទុះ​ការតវ៉ា​ខាងលើនេះ គឺ​

ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ឪពុក​របស់​សិស្ស​ឈ្មោះ ជា ភុំ​ភួង ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ ធ្វើការ​សុំទោស​លោកគ្រូ អ្នកគ្រូ ជា​សាធារណៈ​ចំពោះ​ការ​ជេរ​ស្តី​លោកគ្រូ​អ្នកគ្រូ ដល់​បរិវេន​សាលារៀន​។

លោកគ្រូ អ្នកគ្រូ​ទាំងអស់ ក៏បាន​ដាក់​ញត្តិ​ដោយមាន​ស្នាម​មេដៃ​ស្នើសុំ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ លោក សួស សុ​វណ្ណា និង​ប្រពន្ធ ឈ្មោះ គង់ សំណាង ព្រមទាំង​សាច់ញាតិ​របស់ខ្លួន​ម្នាក់ទៀត​ឈ្មោះ គង់ សណ្តាន ជា​នាយក​សាលាបឋមសិក្សា​ត្រពាំងវែង ធ្វើការ​សុំទោស​ដល់​គ្រូបង្រៀន នៅ​វិទ្យាល័យ​កំពង់ធំ ជា​សាធារណៈ ចំពោះ​ទង្វើ​ដែល​បុគ្គល​ទាំង ៣​រូបនោះ បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទាំងអស់​ក្នុង​វិទ្យាល័យ​កំពង់ធំ​។

​ករណីនេះ​​លោកគ្រូ អ្នកគ្រូ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​សិស្សស្រី​ម្នាក់​ឈ្មោះ ជា ភុំ​ភួង រៀន​ថ្នាក់​ទី​១០B មក​រៀន​មិនទាន់​ម៉ោង​ចំនួន ២០​នាទី ស្រប​ពេលដែល​សាលា​កំពុងតែ​បង្រៀន​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សិស្ស​ជាង ២​ពាន់​នាក់ នៅ​ទីធ្លា​ដងទង់​ជាតិ​។ ក្មេងស្រី​ឈ្មោះ ជា ភុំ​ភួង បាន​ដើរ​ចូលមក មាន​ពាក់អាវ​ខូវប៊យ​ហ៊ុម​ពី​ក្រៅ​ហើយ​ត្រូវបាន​លោកស្រី កូយ គឹម​ហេង នាយិកា ឲ្យ​ដោះអាវ​ក្រៅ​ចេញ និង​ឲ្យ​ទៅ​ឈរ​នៅលើ​ខឿន​ឧ​ប​ស្ថាន​សាលា បង្ហាញ​ពី​ទោសកំហុស​ខ្លួនឯង​ចំពោះមុខ​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​ជាង ២០០០​នាក់ រយៈពេល ៣០​នាទី សំអាងថា ជា​ច្បាប់ និង​វិន័យ​របស់​សាលា​។

បន្ទាប់ពី​បញ្ហា​នេះ​កើតឡើង លោក​វរសេនីយ៍ត្រី សួស សុ​វណ្ណា មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​៦០១ នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បានមក​សួរនាំ លោកស្រី កូយ គឹម​ហេង នាយិកា ពី​ការដាក់​ទ​ណ្ទ​កម្ម​ឲ្យ​កូនស្រី​របស់គាត់ ដោយ​លោក​ថា ការធ្វើ​បែបនេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ រួមទាំង​សតិអារម្មណ៍​របស់​សិស្ស​។

លោក​ប៉េអឹម​រូបនោះ​សំអាង​តាមច្បាប់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​បទបញ្ជាផ្ទៃក្នុង សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ នៅ​មាត្រា​ទី​១១ បាន​ចែងថា (​រាល់​ទ​ណ្ទ​កម្ម​លើ​រាងកាយ និង​ស្មារតី​សិស្ស ត្រូវ​ហាម​ដាច់ខាត​នៅក្នុង​គ្រិះ​ស្ថាន​សិ​ស្សា ចំពោះ​សិស្ស​ដែល​ប្រព្រឹត្ត​ខុស ត្រូវដាក់​ឲ្យ​ក្រុមប្រឹក្សាវិន័យ​ពិនិត្យ និង​សម្រេច​ទៅតាម​កម្រិត​នៃ​កំហុស​) តែ​ការ​ឲ្យ​ឈើ​នៅលើ​ទិ​ការគោរព​ទង់ជាតិ​នេះ វា​បាន​ប៉ះពាល់​ដល់​អារម្មណ៍​យ៉ាងខ្លាំង រហូតមកដល់​ពេលនេះ នាង​មាន​អារម្មណ៍​ខ្មាស់​គេ ហើយ​ភ្លេចភ្លាំង​ផងដែរ​។​

ករណី​ផ្ទុះ​ការតវ៉ា​នេះ ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ​កំពង់ធំ ស្ថិតក្នុង​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ចាប់ពី​ម៉ោង ៧​ព្រឹក រហូតដល់​ម៉ោង ១១​ព្រឹក ទើប​រំសាយ បន្ទាប់ពី មាន​លោក ហួន វ៉ា​និ​ត អភិបាលរង​ខេត្តកំពង់ធំ ចុះមក​សម្របសម្រួល​និង​សុំ​ពន្យា​ពេល​ដោះស្រាយ​បញ្ហា ទៅ​សប្ដាហ៍​ក្រោយ​។

a-teacher-t2a-teacher-t1a-teacher-t3