ប្រធានាធិបតី​ថ្មី​ហ្សី​ម​បា​វ៉េ​ប្រាប់​ឲ្យ​ឈ្មួញ​និង​មន្ត្រី​បញ្ជូន​ទ្រព្យរ​រដ្ឋ​នៅក្រៅ​ប្រទេស​ចូល​ស្រុក​វិញ​!

zim-bave-new-president

​ហ្សី​កម​បា​វ៉ែ​៖​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វេ​ថ្មី លោក​អេ​មឺ​សុន​ម្នា​ហ្គា​វ៉ា​( Emmerson Mnangagwa )​កាលពី​ថ្ងៃ​ថ្ងៃ​អង្គារ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​បានប្រកាស​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ទុក​រយៈពេល​បី​ខែ​គឺ​រហូតដល់​ចុងខែ​កុម្ភៈ​ឆ្នាំក្រោយ ឱ្យ​បណ្ដា​ក្រុមហ៊ុន និង​បុគ្គល​មួយចំនួន​ដែល​បាន លាក់បាំង​មូលនិធិ​សាធារណៈ ដោយ​ខុសច្បាប់​នៅឯ​បរទេស ប្រគល់​មូលនិធិ​ទាំងនេះ

​ត្រឡប់​មកឱ្យ​រដ្ឋ​វិញ​ក្នុង​រយៈពេល​បី​ខែ បើ​ពុំ​ដូច្នោះ​ទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​ការចេញ ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters  ។​សូម​បញ្ជាក់ដែរថា​៖​បន្ទាប់ពី​ទ​ហ៊ាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី ១៥​ខែវិច្ឆិកា ក្រោយ​រយៈពេល​៣៧​ឆ្នាំ​កាន់អំណាច​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វេ លោក រ៉ូ​ប៊ើ​ត មូ​ហ្គា​បេ បាន​សន្សំ​បាន​ប្រាក់​មហាសាល អាស្រ័យ លើ​ការ​ខួង​យក​រ៉ែ​ត្បូង​ពេជ្រ​ដ៏ សម្បូរបែប​នៅក្នុង​ប្រទេស​នេះ​។​

ដោយសារតែ​មានទ្រព្យ​សម្បត្តិ​ច្រើន លោក មូ​ហ្គា​បេ បាន​ចំណាយ​ជាច្រើន​នៅ ក្រៅប្រទេស ក្នុងនោះ​មានការ​ទិញ​ផ្ទះ​វីឡា​មួយ​នៅ​ហុងកុង​កាលពី​ឆ្នាំ ២០១៣ មាន តម្លៃ​ជាង​៤​លាន​ដុល្លារ និង​ភូមិគ្រឹះ​នៅ រដ្ឋធានី Harare មាន​បន្ទប់​គេង​២៥​បន្ទប់ ។ ក្រៅពីនេះ​នៅមាន​វិមាន នៅ​តំបន់ Sussex មានតម្លៃ​ជាង​៤០​លាន​ដុល្លារ​។ មិន​តែ ប៉ុណ្ណោះ លោក មូ​ហ្គា​បេ បាន​ប្រាស​រថយន្ត ទំនើបៗ​ដូចជា Marcedes Benz ,Rolls Yoyce និង​មាន​ក្រុ​ហ៊ុន គ្រឿង​ពេជ្រ នៅ ក្នុងប្រទេស​ហ្សុ​ី​ម​បា​វេ​ផងដែរ​។​

ដោយឡែក​កូន​ទាំង​បួន​នាក់​របស់ Mugabe និង កូនប្រសារ រួមទាំង​សាច់ញាតិ ក្មួយប្រុស​ក្មួយ​ស្រី​របស់ Mugabe ផង​ម្នាក់ៗ​សុទ្ធតែជា​មហាសេដ្ឋី មាន​លុយ​តិច​មិនតិចជាង ៣០០​លាន​ដុល្លារ​ឡើយ​។ ពួកគេ​ចាយវាយ​ហ៊ី​ហារ ប្រើ​ទ្រនាប់ជើង​ថ្លៃៗ​ថោក​បំផុត គិត​ត្រឹម​ជាង​១០ ០០០​ដុល្លារ​ឡើងទៅ​ក្នុង​១​គូ នាឡិការ​ដៃ​ម៉ាក រ៉ូ​ឡិច ដាំ​ពេជ្រ​តំលៃ​តិច​បំផុត ជាង​៣០០ ០០០​ដុល្លារ​ឡើងទៅ មាន​ឡាន​មា់ក​ល្អៗ​ថ្លៃៗ ដូចជា Lamborghini, Rolls-Royce, Land rover,  Mercedes,  Batmobile, ect.

មាន​យន្តហោះ​ឯកជន ក្នុង​បន្ទប់​យន្តហោះ​ពួកគេ​ស្រោប​សុទ្ធតែ​មាស កាំភ្លើង​មាស ផឹកស្រា​ថ្លៃៗ​ពី​បរទេស និង​រៀបចំ​ពិធីជប់លៀង​ខួបកំណើត​ពួកគេ​ម្តងៗ​រាប់សែន​ដុល្លារ​។ ជារួម​ការ​មានបាន​របស់​ពួកគេ​គឺ កើតចេញពី​អំពើពុករលួយ លួចជាតិ ខណៈ​ប្រទេស ហ្សឹ​ម​បា​វ៉េ ជា​ប្រទេស​ដ៏​សែន​ក្រីក្រ​មួយ​ក្នុង​ពិភពលោក រាស្ត្រ​មាន​ចំណូល​GDP ប្រចាំឆ្នាំ​ប្រហាក់ប្រហែល​នឹង​កម្ពុជាគឺគឺប្រមាណជាង១០០០ដុល្លារអាមេរិកប៉ុណ្ណោះ​។​

zim-bave-new-presidentzim-bave-carzim-bave-bednintchdbpict0003656216921