យួន​លួច​ចូល​ជីក​ណ្ដៅរុករក​រ៉ែ​មាស​ជាង​១០ កន្លែង​នៅ​ស្រុក​សម្បូរ​ខេត្តក្រចេះ !!!

img-20171127-wa0077

 

​ខេត្ដ​ក្រចេះ​៖​មាន​សេចក្តីរាយការណ៍​ថា​នៅ​ចំណុច​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​មានកម្ម​ករ​យួន​ខុសច្បាប់​កំពុង​លួច​ធ្វើ​សកម្មភាព​ជីក​រុករក​រ៉ែ​មាស​យ៉ាង​អណាធិបតេយ្យ​មាន​រណ្តៅ​រ៉ែ​មាស​ប្រមាណ​ជាង​១០​កន្លែង​ដោយ​មិនឃើញ​មាន​សម​ត្ត​កិ​ច្ចមក​ពិនិត្យ​ហាមឃាត់​ឡើយ​!​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា រណ្តៅ​រ៉ែ​មាស ជាច្រើន​កន្លែង​ដែល​

បានធ្វើ​សកម្មភាព ជីក​រុករក​រ៉ែ​មាស ក្នុងនោះ​មាន រណ្តៅ​ខ្នាត​ធំៗ​ចំនួន​១១​រណ្តៅ​ដែល​បាន​បំពាក់​គ្រឿង​ម៉ាស៊ីន រួម​និង សំភារៈប្រើប្រាស់​នៅ​ធ្វេ​ី​សកម្មភាព​រាល់ថ្ងៃ ។​
​ពួកគាត់​បន្ត​រថា នៅក្នុង​សកម្មភាព​ជីក​រុករក​រ៉ែ​មាស​នៅ​ចំណុច​ខាងលើ មានការ​ប្រើប្រាស់​នូវ​សា​រ​ធាតុ​គី​ម៉ី និង​មាន​គ្រាប់រំសេវ​សម្រាប់​បំផ្ទុះ ដើម្បី​បំបែក​ថ្មរ​ក្នុង​រណ្តៅ​រ៉ែ មិនតែប៉ុណ្ណោះ​មាន​ទាំង​ជនជាតិ​វៀត ណា​ម​ជាច្រើន​នាក់មក​រស់​ខុសច្បាប់​នៅ​តំបន់​នោះ ហើយ​កំពង់​ធ្វើ សកម្មភាព​ដោយមាន​បំពាក់​គ្រឿង​ម៉ាស៊ីន​ថ្មីៗ​ទំនើបៗ​ថែម​ទៀតផង ។​

ប៉ុន្តែ​គេ​មិន​ដេែល​ឃើញ​មាន​វត្តមាន​មន្ត្រី​ជំនាញ​ឬ​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​មក​ហាម​ឃាំ​ត់​អ្វ​ទេ​ដែល​គេ​ជឿថា​មានការ​ឃុ​ប​ឃឺ​ត​គ្នា​ដោយ​រលូន​ទៅហើយ​។​​ករណី​មាន​ជនជាតិ​យួន​មក​រុករក​រ៉ែ​មាស​ក្នុង​ត្រង់​ត្រាយ​ធំ​នេះ​ប្រជាពលរដ្ឋ​និយាយថា​៖ មាន​មេខ្ស​ល់​ជនជាតិខ្មែរ​២​នាក់​ប្តី​ប្រព​ន្ឋ ឈ្មោះ គា ឈ្មោះ ចែ​រូ​ន ជា​អ្នក​នាំ​ជនជាតិ​វៀតណាម​ដែលជា​អ្នកជំនាញ​នៅក្នុង​ការកែឆ្នៃ​ជីក រុករ​កមាស មក​ស្នាក់នៅ​ខុសច្បាប់​ដោយមាន​ការសម្របសម្រួល បើក ដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​នៃ​មន្ទី​រ៉ែ និង​ថាមពល​ខេត្តក្រចេះ រួម​និង​មន្ត្រី ជំនាញ ពាក់​ព​ន្ឋ័​ផងដែរ ។​

​គួ​រំលឹកថា​មួយ​រយៈកាល​កន្លងទៅ​ថ្មីៗ​នេះ សកម្មភាព​ជីក​រុករក រ៉ែ​មាស​នៅ​តំបន់​នោះ ហាក់​មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់ពី​មាន​ហេតុ ការណ៍​បាក់​រណ្តៅ​រ៉ែ​មាស ចំនួន​២​ទីតាំង​បង្ករ​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តរ​បន្ទាប់ កាលពី​ខែកញ្ញា​កន្លងទៅនេះ ត្រូវបាន​ស្ថាប​ន័​ឯក​យ្យ​កា ចេញ​លិខិត​បិទ​អាជីវកម្ម តែ​បច្ចុប្បន្ននេះ​ត្រូវបាន​ចាប់ផ្តើម​ដំណើរ កា​ឡើង​វី​ញ​យ៉ាង​រលូន​ដោយមាន​កា​សម្របសម្រួល​ប​បើកផ្លូវ​ពី​សំណាក់​មន្ត្រី​ពាក់​ព​ន្ឋ័ ។​

​ ករណីនេះ​លោក ខាន់ ប៊ុន​សេង អនុប្រធាន​មន្ទីរ​ការងារ​ខេត្តក្រចេះ​បាន​ឲ្យ ដឹងថា លោក​មិន​បានទទួល​ពត៌មាន​រឿង​យួន​ចូលមក​រុករក​រ៉ែ​នេះ​ទេ​តែ​លោក ថាបើ​មាន​ដូច​ការលើកឡើង​បែបនេះ មានន័យថា​វា​ខុសច្បាប់ ហើយពី​ព្រោះ​កាលណា​បើ​ក្រុមហ៊ុន​ឯកជន​ក៍ដោយ បើ​គាត់​ទទួល​ជនបរទេស​មក​ស្នាក់នៅ​បម្រើ​ការងារ​ក្នុង​អង្គភាព​ខ្លួន​គឺ​ត្រូវ​មកសុំ​ចុះបញ្ជី​ឬ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ទើប​ស្របច្បាប់​។ ចំណែក​លោក សុខ គី​រី​រត្ន ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្តក្រចេះ ក៍​មិនអាច​សុំ​ការបញ្ជាក់​បានដែរ ដោយសារ​ទូរ​សព្ទ័​ខ​ល​ចូល​ដាក់​ជាប់រវល់ ។​

​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ឆ្លើយតប​យ៉ាងខ្លី​ថា លោក​កំពង់​ជាប់រវល់​នៅ​ប្រទេស​ថៃ ។ ដោយឡែក​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​ដែល​ធ្លាប់បាន ចុះ​ដល់​គោលដៅ​ខាងលើ បានបញ្ជាក់​ប្រាប់​ឲ្យ ដឹងថា លោក​មិនទាន់​បានទទួល​ពត៌មាន​នេះ​ទេ​។ ដោយសារ​ឥឡូវ​លោក​ព្រះរាជ អាជ្ញារ​គាត់​អត់​នៅ ចាំ​គាត់​ត្រឡប់មក​វី​ញ​លោក​និង​សុំ​គោលការណ៍ ចុះ​ពិនិត្យមើល​ជាក់ស្តែង នឹង​បន្តទៀត​?!៕

img-20171127-wa0077img-20171127-wa0079