ក្រសួងបរិស្ថាន​ប្រកាសអាសន្ន​រឿង​បង្ក្រាប​ពេលដែល​ឈ្មួញ​ឈើប្រណិត​សឹង​សំអុល​កំពុង​ឡើងចាង​!!

say-1

​មណ្ឌល​គី​រី​៖ ក្រសួងបរិស្ថាន បានប្រកាសថា ខ្លួន​នឹង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​បន្តទៀត ដើម្បី​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ខណៈ​សហគមន៍ រាយការណ៍​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បទល្មើស​ព្រៃឈើ​មានការ​កើនឡើង ដោយ​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​មិន​ចូលរួម​ទប់ស្កាត់​។​ក្នុង​វេទិកា​មួយ ថ្ងៃទី​២២​វិច្ឆិកា​សហគមន៍​ព្រៃឈើ​មកពី

ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ បាន​រាយការណ៍​ប្រាប់ លោក​សាល សំ​អាល់ រដ្ឋមន្ត្រី​វ័យក្មេង ថា បទល្មើស​ព្រៃឈើ​នៅក្នុង​សហគមន៍​របស់​ពួកគេ នៅតែ​បន្ត​កើតមាន និង​ថា សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ មិនបាន​សហ​ការណ៍​ល្អ ជាមួយ​សហគមន៍​ក្នុងការ​ទប់ស្កាត់​នោះទេ ហើយ​សហគមន៍​ទាំងនោះ ស្នើ​ក្រសួង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​

 រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ មានប្រសាសន៍​សន្យាថា «​ដោយសារ​តែមាន​សំណូមពរ​ហ្នឹង​! ពីរ​បី​មកហើយ អញ្ចឹង ខ្ញុំ​នឹងធ្វើ​សំណូមពរ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ឲ្យ​គាត់​លើកឡើង​នៅពេល​ធ្វើ​សន្និបាទ​ក្រសួងមហាផ្ទៃ ពីព្រោះ​ពេល​ហ្នឹង នឹងមាន​ថ្នាក់​រាជធានី​ខេត្ត​មក​ច្រើន​ដែរ អញ្ចឹង​ដើម្បី​សុំ​ការជំរុញ​សហប្រតិបត្តិការ រវាស​គម​ន៍​និង​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា ជំរុញ​ឲ្យ​អនុវត្ត​សារា​ចរណ៍​០៥ ខ្ញុំ​នឹង​សំណូមពរ​ទៅ​សម្តេច​ក្រឡាម​ហោម​តែម្តង​»​។

​ដូច កង្វល់​របស់​ប្រជាពលរដ្ឋ​សហគមន៍​ព្រៃឈើ​ចឹ​ង​ដែរ​មួយរយៈ​កន្លងមក​ថ្មីៗ​នេះ​ឈ្មួញ​ម្នាក់​ឈ្មោះ​សឹង​សំអុល​ដែលមាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា​ផង​ជា​សម​ត្ត​កិច្ច​ប៉េអឹម​ផង​កាន់តែ​ឡើងចាង​ក្នុងការ​ប្រព្រឹត្ត​ទ​ល្មើស​ព្រៃឈើ​ប្រណិត​នា​ចេញទៅ​ស្រុក​យួន​។​ក្រៅពី​គ្មាន​សម​ត្ត​កិច្ច​ណា​ហ៊ាន​ប៉ះ​បើទោះជា​ត្រូវបាន​នាយករដ្ឋមន្ត្រី​លើក​ឈ្មោះ​ចំៗ​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​ក្នុង​អង្គប្រជុំ​គណរដ្ឋមន្ត្រី​និង​តុលាការខេត្ត​មណ្ឌលគិរី​អត់​ហ៊ាន​ក្អក​ជាមួយ​ទោះបី​ឈ្មោះ​រូបនេះ​បដិសេធ​មិន​ចូលខ្លួន​ក៏ដោយ​នោះ​ឧកញ៉ា​សឹង​សំអុល​មេដឹកនាំ​ក្រុមហ៊ុន​ម៉ា​ស្ទ​រ័​ខេ​សាន់​ត្រូវបាន​ប្រជា​ពើ​ល​រដ្ឋ​រាយការណ៍​ថា​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​រលាយ​ហិនហោច​ព្រៃ​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច ។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា សឹង សំអុល នៅ​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច ស្រុក កោះ​ញែក ខេត្តមណ្ឌលគិរី​មាន​ជិត​២០​កន្លែង​ឯណោះ​។ ឧក​ញ៉​សឹង​សំអុល​បាន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​អារឈើ​ផ្តួល​រលំ ជ្រៀក​ជា​ឡាំង​ធំៗ គរ​ទុក​ក្នុងព្រៃ រួច​យក​ឡាន​បាកង់ គោយន្ត​កែច្នៃ ចូលទៅ​អូស ដឹក​ចេញ​លើកដាក់​ឡាន​យី​ឌុប​វេ​អង រួច​កាត់​PC អោយទៅជា​ឈើ​ស្របច្បាប់​។ ក្នុងនោះ​បើ​PC​មាន​៣-៤​ឡាន ត្រឹម​មួយ​ឡាន​មិនអោយ​លើសពី​១៨​ម៉ែត្រត្រីគុណ គឺ​ឧកញ៉ា​សុ​ឹ​ង សំអុល ផ្ទុក​មិនតិចជាង​១០​ឡាន ហើយ​មួយ​ឡាន​ហ៊ាន​ផ្ទុក​ល្មើសច្បាប់​ដល់​ទៅ​៥០-៦០​ម៉ែត្រត្រីគុណ ប្រឈម​នឹង​ការបំផ្លាញ​ផ្លូវជាតិ​ទៀតផង​។​


​សកម្មភាព​យក​ឡាន​បា​កុង គោយន្ត​កែច្នៃ ដែល​ឧកញ៉ា សុ​ឹ​ង សំអុល អោយគេ​ចូលទៅ​អូស​ឈើ​ដឹក​ចេញពី​ព្រៃ​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច ដើម្បី​ស្ទួ​ច​ដាក់​ឡាន​យី​ឌុប​វេ​អង​មាន​សេចក្តីរាយការណ៍​ថា​៖ ខាង​បរិស្ថាន​តម្រូវអោយ​បង់ មួយ​ឡាន​បា​កុង​យ៉ាងតិច​៨០០​ដុល្លារ អាមេរិក​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​ដឹកឈើ​ស្របច្បាប់​ក៏​មិន​សប្បាយចិត្ត​និង​ឧកញ៉ា សឹង សំអុល​ដែរ ខ​ណះ​តម្រូវអោយ​គេ​បង់លុយ​ថ្លៃ​ខ្ពស់​ពេក គឺ​មួយ​ឡាន​៦០០​ខុ​ល្លារ​ពេល​ដឹក​តាមផ្លូវ​របស់គាត់​?!​។
​តាមពិត​ផ្លូវ​នោះ​គឺ​ដំបូង​ឡើយ​ខាង​ក្រុមហ៊ុន​ចិន​ជា​អ្នកធ្វើ​ទេ​ឮថា អស់​លុយ​ជាង​១​លាន​ដុល្លារ​អាមេរិក តែ​ក្រោយមក​អាចមាន​ការឃុបឃិត​គ្នា​រវាង​ថ្នាក់​ខេត្ត​និង​ឧកញ៉ា សឹង សំអុល ទើប​គាត់​ចំណាយលុយ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​ធ្វើ​ផ្លូវ ក៏មាន​សិទ្ធ​យកលុយ​ពី​ក្រុមហ៊ុន​ផ្សេងៗ​ដឹក​ឆ្លងកាត់​តែម្តង​។

ពាក់ព័ន្ធ​ករណីនេះ សារ​ព​តិ​មាន​យើង មិនអាច​ទាក់ទង​សុំ​សួ​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​បានទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ ឈើ​ទាំងនេះ​ពីមុន​ដឹកចេញទៅ​វៀតណាម​កាច់ចង្កេះ​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ដែល​អ្នករកស៊ី​និយាយ​មាន​លោក​ផ្កាយ​៣​នគរបាល​១​រូប​ជា​អ្នកធានា​រត់​ផ្លូវ​បើក​ច្រក​ឲ្យ​។ ឧកញ៉ា សឹង សំអុល ក៏​ដឹកឈើ​ចេញទៅ​វៀតណាម​តាម​ច្រក​មួយចំនួន​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដូចជា​ច្រក​ចាន់​មូល ច្រក​ដូនរ័ត្ន និង​ខ្លះទៀត​លួច​លោតឆ័ត្រ​តាម​ច្រក​ម៉ឺន​ជ័យ​ដែល​សុទ្ធ​តែមាន​បង់​សេវា​ផ្លូវ​ទាំងអស់​។​

​សូម​បញ្ជាក់ដែរថា​៖​លោក​ចៅក្រម ស៊ុយ សុភា បាន​អញ្ជើញលោក ស៊ឹង សំអុល មាន​មុខរបរ​អាជីវ​ករ​ឲ្យ​ចូលទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៧ «​ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើររឿង​កាប់​ប្រមូល និង​កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​» ដែល​ប្រព្រឹត្ត​នៅក្នុង​ភូមិ ចុង​ផ្លាស់ ឃុំ​ចុង​ផ្លាស់ ស្រុក កែវ​សីមា ខេត្តមណ្ឌលគិរី​នៅក្នុង​ក្រុមហ៊ុន​ដាយ​ថា​ន់​កាលពី​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦»​តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៣៧ ។​

​ទោះជា​យ៉ាងណា​អស់​រយៈពេល​ជាង ១ ខែ​កន្លះ​ចាប់តាំងពី​ចេញ​ដីកា​រហូតមក​ទល់នឹង​ពេលនេះ​លោក​ឧកញ៉ា ស៊ឹង សំអុល ឬ​អ្នកតំណាង​របស់លោក​មិនទាន់បាន​ចូលទៅ​បំភ្លឺ​ក្នុង​តុលាការ​នោះទេ​ធើ​ប្រដាប់​អី​សឹង​សំអុល​។​

​លោក​ចៅក្រម ស៊ុយ សុភា បាន​ជួយ​សម្រួល​ចំពោះ​ការមិន​ចូលខ្លួន​នេះ​ថា​៖ «​មេធាវី​គេ​បានដាក់​ពាក្យសុំ​ពន្យារពេល [​ក្នុង​ការចូល​ឆ្លើយបំភ្លឺ​] ដោយសារតែ​គាត់​មាន​ជំងឺ​ប្រចាំកាយ​។ មិនមែន​ថា​គាត់​មិន​ចូល​ទេ​។ គាត់​មិនទាន់​ឆ្លើយថា មិន​ចូល​ទេ​»​។​លោក​បាន​ឲ្យ​ដឹង​បន្ថែមថា​កាលបរិច្ឆេទ​នៃ​ការចូល​ឆ្លើយបំភ្លឺ​ជាថ្មី​មិនទាន់​ត្រូវបាន​កំណត់ពេល​នៅឡើយ​នោះទេ ហើយ​លោក​ក៏​មិនបាន​ចាំ​ឈ្មោះ និង​លេខ​ទំនាក់ទំនង​ទៅ​មេធាវី​របស់លោក ស៊ឹង សំអុល នោះដែរ​។​

​ក្រុមហ៊ុន ដាយ​ថា​ន់ (​ដាយ​ណា​មដាយ​ថា​ន់​) គឺជា​ក្រុមហ៊ុន ១ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន ៧ ដែល​ត្រូវបាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រក​ឃើញ​បទល្មើស​ព្រៃឈើ ហើយ​បាន​ដកហូត​ឈើ​សរុប​ជាង ៦ ម៉ឺន​ម៉ែត្រគុប​ដើម្បី​យកទៅដាក់​ដេញថ្លៃ​លក់​កាលពី​ឆ្នាំ ២០១៦ កន្លងមក​។ ក្នុងនោះ​ក្រុមហ៊ុន​ដាយ​ថា​ន់​នេះ​មាន​ឈើ​ជាង ២ ម៉ឺន​ម៉ែត្រគុប​ផងដែរ​។​​ទោះជា​យ៉ាងណាក៏ដោយ​ឈើ​រាប់សិប​ម៉ែត្រគុប​ត្រូវបាន​ភ្លើង​ឆេះ​នៅក្នុង​តំបន់​ក្រុមហ៊ុន ដាយ​ថា​ន់ កាលពី​ឆ្នាំ ២០១៦ ហើយ​ត្រូវបាន​គេ​សង្ស័យថា​ការឆេះ​នោះ​គឺមាន​អ្នក​លួច​ដុត​ដើម្បី​បំផ្លាញ​វត្ថុតាង​ឈើ​ខុសច្បាប់​។​

​មាត្រា​ទី ៩៣ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​ឆ្នាំ ២០០២ បាន​ឲ្យ​ដឹងថា​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី ១ ត្រូវ​ផ្តន្ទាទោស​ពី ៥ ទៅ ១០ ឆ្នាំ និង​វត្ថុតាង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។ នេះ​មិនទាន់​រាប់​ប​ញ្ជូ​ល​បទល្មើស​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបំផ្លាញ​វត្ថុតាង​នោះទេ​។​

ក្នុង​វេទិកា​ជាតិ «​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែសីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំ​ឭ​ទៅ​មន្ត្រី​របស់លោក ឲ្យ​ពង្រឹង​ប្រសិទ្ធភាព ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​ថា ការ​បណ្តោយ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ លោក​ថា «​ស្មើ​កាប់​ក្បាល​របស់​សម្តេច​ចឹ​ង​!!»​។​ តេជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ស្រង់​ឈ្មោះ​មន្ត្រី​ខិលខូច និង​ឧកញ៉ា​មួយចំនួន ដែល​លោក​ថា ជួយ​កសាង​បន្តិចបន្តួច តែ​បែរជា​សម្ងំ​លាក់ខ្លួន ធ្វើជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​នៅតាម​ខេត្ត​មួយចំនួន​ទៅវិញ​។​

តែ​តាំងពី​នោះមក​គ្មាន​ឧក្រឹដ្ឋជន​ព្រៃឈើ​ណា​ម្នាក់​ត្រូវបាន​អូស​ក្បាល​មក​ផ្តន្ទាទោស​បានឡើយ​។​​បើ​តុលាការ​ខេត្តមណ្ឌលគិរី​អត់​មានអី​បាំង​ភ្នែក​ទេ​តា​ា​ម​ច្បាប់ មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​បំផុត​នៅ​កម្ពុជា​គឺ​ឧកញ៉ា សុ​ឹ​ង សំអុល អាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ៥​ឆ្នាំទៅ​១០​ឆ្នាំ តាម​មាត្រា​៩៧ ច្បាប់​ស្តីពី​ព្រៃឈើ ។​

say-1oknha-sing1car-sing-storcar-sing-fire