សម​ត្ត​កិច្ច​ខេត្ត​ព្រះសីហនុ​អត់​ហ៊ាន​ក្អក​ជាមួយ​ក្រុម​បាញ់បោះ​សេរី​ព្រោះ​ជា​ក្មួយ​នាយករដ្ឋមន្ត្រី​!

sihanu-s

 

​ខេត្ត​ព្រះសីហនុ​៖​ក្រុមអ្នកមានអំណាច​ប្រដាប់​ដោយ​អាវុធ មាន​គ្នា​ប្រមាណ​ជិត​១០​នាក់​បានធ្វើ​ការបាញ់បោះ​សេរី​អនាធិបតេយ្យ​ដូច​ស្រុក​អត់​ច្បាប់​ជាង​២០​គ្រាប់​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ កាលពី​ព្រលប់ ថ្ងៃទី​១១ ខែ​វិ​ច្ឆ​កា នៅ​ចំណុច​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាង​ស្រុក​ព្រៃនប់​តែ​មកដល់ពេលនេះ​សម​ត្ត​កិច្ច​ខេត្ត​ព្រះសីហនុ​អត់​ហ៊ាន​ក្អក​ជាមួយ​ជនបង្ក​ការបាញ់បោះ​

ខុសច្បាប់​នោះឡើយ ព្រោះ​គេ​ជា​សាច់ញាតិ​ជាមួយ​អ្នកមានអំណាច​។​
​លោក កែវ សា​វុ​ឌ្ឍ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​បិត​ត្រាង​បាន​ឲ្យ​ដឹងថា​៖ តាម​ការពិនិត្យ​ក្រោយ​កើតហេតុ គឺ​បា​នរក​ឃេ​ី​ញ​ស​ប្បក​គ្រាប់​កាំ​ភ្លេ​ី​ង​ខ្លី​ពីរ​ប្រភេទ​ចំ​នួ​ួ​ន​២២​គ្រាប់ ហេ​ី​យ​លោក​បាន​បញ្ជូន​កំណត់ហេតុ និង​របាយការណ៍​ទៅ​ស្នងការ​រួច​ហេ​ី​យ តែ​ចំណាត់​ការបន្ត​បែបណា​នោះ លោក​មិនដឹង​ទេ​។​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​ឈ្មោះ ឈឹម សុផាត​ឲ្យ​ដឹង ថា​អ្នក​បាញ់បោះ​សេរី នោះ មានឈ្មោះ ពៅ ហ៊ុន ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ បង្កើត​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​!!​។​

​លោក ឈឹម សុផាត បាន​ប្រាប់​អ្នកកាសែត ថា លោក​ពៅ ហ៊ុន​ខឹង​នឺង​លោកស្រី រ៉ែ​ម ផល​ចាន់​លី ដែលជា​ម្ចាស់​ដី​បាន​វាយ​បំបែក​បង្គោល​ព្រំដី​របស់​លោក​។​
​ឯ​អ្នក​ចាំ​ដី​របស់​លោកស្រី​រ៉ែ​ម ផល​ចាន់​លី ឲ្យ​ដឹងថា ពល​ឃើញ​ឡាន​ដឹក​គ្រឿងសំណង់ អមដោយ​រថយន្ត​តូច​ពីរ​គ្រឿង​ចូលទៅ​ដល់​ខ្ឋ​ម លោក​ឈឹម សុផាត​គាត់​ក៍​ទៅ​សួរនាំ តែ​ត្រូវបាន​មនុស្ស​មួយក្រុម​ប្រី​ប្រាស់​អាកប្ប​កិ​រិ​យ៉ា​កោងកាច និង​ប្រើ​សំដី​អសុរ​ស ព្រមទាំង​បាញ់​គំរាម​ជាច្រើន​គ្រាប់ ហើយក៍​បើកឡាន​ចំនួន​ពីរ​គ្រឿ​ចេញ​បាត់ទៅ​។​

គាត់​ថា​ក្រុម​បាញ់បោះ​នោះ​ជិះឡាន​ប្រភេទ​ឡង់​គ្រី​ស័​រ​ពណ៌​ស មួយគ្រឿង​គ្មាន​ស្លាក​លេខ និង​ឡាន​ប្រភេទ​ហ្វ​ត​រ៉េ​ន​ជឺ​ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ខ​.​ម​មួយគ្រឿង​ទៀត​។​
​ដោយឡែក​លោកស្រី រ៉ែ​ម ផល​ចាន់​លី ដែលជា​ម្ចាស់​ដី បាន​ឲ្យ​ដឹងថា សកម្មភាព​បាញ់បោះ​បែប​អនាធិបតេយ្យ​នៅ​ចំនុច​ពយ​ម៉ា​ចូ​វ​នេះ គឺ​បានកើត​ឡ់ង​ចំនួន​បី​លើក​មកហើយ រាប់ទាំង​ករណី​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃទី​១១​វិ​ច្ឆ​កា​ថែមទៀត​។ ប៉ុន្តែ​ការបាញ់បោះ​អនាធិបតេយ្យ​នេះ គឺ​គ្មាន​ចំណាត់ការ​ផ្លូវច្បាប់​ពី​អាជ្ញា​ធម៌​មាន​សមត្ថកិច្ច​ម្តងណា ឡេ​ី​យ ទោះបី​មាន​បណ្តឹង​ឫុ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្តី​។​

sihanu-s