ស្រីក្មេង​ជាតិ​បរទេស​ពីរ​នាក់​សង្ស័យ​ប្រតិកម្ម​ថ្នាំញៀន​ដាច់ខ្យល់​នៅ​កំពត​!

die-drug

​ខេត្តកំពត ៖ ស្រីក្មេង​ជនបរទេស​២​នាក់​ត្រូវបាន​ស្លាប់​យ៉ាង​ទាន់ហន់​ជួយ​មិនទាន់​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ផ្ទះសំណាក់ យី​ហា Money Republic ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ដែល​ជំ​ហ៊ាន​ដំបូង​ស​ង្ស័​ថា​មកពី​ប្រតិកម្ម​ថ្នាំញៀន​។

​នារី​រង​គ្រោះជា​ជនបរទេស​ទាំង​២​នាក់ ដែល​ដេកស្លាប់ ក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ រួមមាន ទី​១-​ឈ្មោះ AMISOLA ABBEY GAIL អាយុ​២៧​ឆ្នាំ (​ថ្ងៃខែ​ឆ្នាំ​កំណើត ០៩ ឧសភា ១៩៩០) ជា​ជនជាតិ​កាណាដា កាន់​លិខិតឆ្លងដែន​លេខ​HH472236 និង​ទី​២-​ឈ្មោះ SEYMOUR NATALIE JADE អាយុ​២២​ឆ្នាំ (​ថ្ងៃខែ​ឆ្នាំ កំណើត ០៩ មិថុនា ១៩៩៥) ជា​ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 502979041​។ នារី​រងគ្រោះ​ទាំង​២​នាក់ ស្នាក់នៅ​ផ្ទះសំណាក់ Money Republic បន្ទប់ dorm គ្រែ​លេខ​៣ និង​លេខ​៥) ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ បុគ្គលិក​ផ្ទះសំណាក់ ខាងលើ បាន​ដើរ​ឆ្លងកាត់​បន្ទប់​នារី​រងគ្រោះ​ទាំង​២​នាក់ ដែល​ស្នាក់នៅ​រួមគ្នា រួច​ក៏​ឃើញ​ចំហរ ទ្វារ​បន្ទប់ ទើប​ចូលទៅ​មើល ស្រាប់តែ​ប្រទះឃើញ​អ្នក​ទាំង​២ ស្ថិតក្នុង​អាការ​មិន​ស្រួល ទើប ប្រញាប់​រាយការណ៍​ប្រាប់​សមត្ថកិច្ច មកជួយ​អន្តរាគមន៍ ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​កំ​ពត់ ដើម្បី សង្គ្រោះ​ជីវិត តែ​អកុសល​នារី​រងគ្រោះ​ទាំង​២ បាន​ស្លាប់​បាត់ទៅហើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ បាន​និយាយថា​ពួកគាត់​សង្ស័យ នារី​វ័យក្មេង​ទាំង​២​នាក់​នេះ​ប្រើប្រាស់​ថ្នាំ​ហួស​កម្រិត​។ ជាក់ស្តែង​នៅ​កន្លែង​ក្នុង​បន្ទប់ ស្នាក់នៅ​របស់​សព​មាន​ថ្នាំពេទ្យ​រាយប៉ាយ​នៅលើ​ឥដ្ឋការ៉ូ​។ ប៉ុន្តែ​យ៉ាងណាក្តី ទាំងនេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​ជាបឋម​ប៉ុណ្ណោះ​រង់ចាំ​ការធ្វើ​កៅ​ស​ល្យ​វិ​ច្ច​យ័​ពី​សម​ត្ត​កិច្ច​ទៀត​។​

​ចំណែក​សព​នារី​ជាំ​ជនបរទេស​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច​ផ្តល់ដំណឹង​ឱ្យ​ខាង​ស្ថានទូត​សា​ម៉ី ដើម្បី​មក​ទទួល និង​ចាត់ចែង​បន្ត​៕

die-drugdie-drugdie-drug1