គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ព្រំដែន​អ៊ីរ៉ង់​-​អ៊ីរ៉ាក់​សម្លាប់​មនុស្ស​កើន​ដល់​៤០២​នាក់

In this photo provided by the Iranian Students News Agency, ISNA, a rescue worker searches debris for survivors with his sniffing dog after an earthquake at the city of Sarpol-e-Zahab in western Iran, Monday, Nov. 13, 2017. A powerful earthquake shook the Iran-Iraq border late Sunday, killing more than two hundreds people, Iranian state media said. (Pouria Pakizeh/ISNA via AP)

តេ​ហេ​រ៉ង់ ៖ មនុស្ស​ស្លាប់​កើន​ដល់​៤០២​នាក់​ហើយ ខណៈ​មនុស្ស​ជាង​៦,៦៥០​នាក់​ទៀត​រងរបួស គិត​ចាប់តាំងពី​ថ្ងៃអាទិត្យ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ ដ៏​កក្រើក​មួយ​បាន​វាយប្រហារ​ចំ​តំបន់​ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​។ នេះ​បើតាម​ការ

ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN​។​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​អ៊ីរ៉ង់ ចំណុច​រំ​ញ័រ​នៃ​ហេតុការណ៍​រញ្ជួយ​ផែនដី​ខាងលើ បានកើត​ឡើង​នៅ​ចម្ងាយ​ប្រមាណ ១០៣​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ទីក្រុង Sulaymaniyah នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ជះឥទ្ធិពល​យ៉ាង​កក្រើក​ដល់​ខេត្ត​ចំនួន ១៤ ឯណោះ​របស់​អ៊ីរ៉ង់ ដែល​នៅជាប់​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់​។ អាជ្ញាធរ​អ៊ីរ៉ង់​បានបញ្ជាក់​ឲ្យ​ដឹងថា សម្រាប់​មនុស្ស​ស្លាប់ និង​របួស​ទាំង​ជិត ៦,៦៥០​នាក់ ខាងលើនេះ គឺ​ភាគច្រើនបំផុត ស្ថិតនៅក្នុង​ប្រទេស​អ៊ីរ៉ង់​តែម្តង ខណៈ​នៅ​អ៊ីរ៉ាក់​គឺ​មនុស្ស​ស្លាប់មាន​ចំនួន ០៨​នាក់ និង​រងរបួស ប្រមាណ​ជាង ២០០​នាក់​។ ក្រៅពី​មនុស្ស​បាត់បង់​ជីវិត អគារ​ជាច្រើន​ខ្នង ក៏បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​ក៏ដូចជា​ដួលរលំ​ផងដែរ​។​
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០០៣ តំបន់​ទីក្រុង​បុរាណ Bam ដែល​ស្ថិត​នៅក្បែរ​តំបន់​រងគ្រោះ​ពេលនេះ ធ្លាប់​រងគ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ ផ្តាច់ជីវិត​មនុស្ស​ដល់​ទៅ ២៦,០០០​នាក់ នៅក្នុង​ប្រទេស​អ៊ីរ៉ង់ និង​កាលពី​ខែសីហា ឆ្នាំ​២០១២ គ្រោះ​រញ្ជួយ​ដី​បានកើត​មាននៅ​ខេត្ត​ភាព​ខាងកើត​ប្រទេស អា​ហ្សែ​បៃ​ហ្ស​ង់ ស្លាប់​មនុស្ស​ជាង ៣០០​នាក់​៕