បន្ទាប់ពី​អូសបន្លាយ​ការប្រកាស​សាលក្រម​ជាច្រើន​ខែ​តុលា​ការប្រកាស​ចាត់​របៀប​ទៀត​ករណី​ឃាតកម្ម​ឧកញ៉ា​អ៊ឹង​ម៉េង​ជឺ​!!

b-thong-sarat

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស សាលក្រម​ក្នុង​សំណុំរឿង​បាញ់ សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ​អាយុ​៥៣​ឆ្នាំ​ថៅកែ​ស៊ីម៉ង់​តិ៍ សញ្ញា​ត្បូង​ពេជ្រ​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​សង្កាត់ ទួល​ស្វាយព្រៃ ខណ្ឌចំការមន  ដោយ សម្រេច​ចាត់​របៀប​ទោះជា​ត្រូវបាន​ពន្យា​

ពេល​៦​ខែ​រួចមកហើយ​ក្តី ។​
 ចៅក្រម តុ​ប ឈុន​ហេង បាន​ប្រាប់​ពី​មូល​ហេតុថា​៖ ការសម្រេច​ចាត់​របៀប​ធ្វើឡើង​តាម​មាត្រា​៣៣៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង បាន​ចាត់តាំង​ចៅក្រម​ទទួល បន្ទុក​មួយ​ដើម្បី​សាកសួរ និង ពិនិត្យ​បន្ថែម​ទៅលើ​ភស្តុតាង មួយចំនួន​ដូចជា​៖ ១. ពិនិត្យ​បន្ថែម​ទៅលើ​កំណត់ហេតុ​ពិនិត្យ សាកសព​ជនជាប់ចោទ​ឈ្មោះ​លី សៅ ដែល​បាន​ស្លាប់​នៅ ពេល​ជាប់ឃុំ​បណ្តោះអាសន្ន ទី​២. សាកសួរ​បន្ថែម​ទៅលើ មន្ត្រី​នគ​បាល​ដែល​បាន​យាមកាម​នៅ​កន្លែងកើតហេតុ ទី​៣. ស៊ើបសួរ​បន្ថែម​ទៅលើ​ប្រវត្តិ​ការងារ​របស់​ជនជាប់ចោទ​ឈ្មោះ សៀង វាសនា ដែលជា​ជនដៃដល់ ទី​៤.​ចាត់តាំង​លោក​លី សុខ​ឡេង ជា​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ ជា​អ្នកទទួលបន្ទុក​។​

សូមបញ្ជាក់ថា​៖​សំណុំរឿង ឃាតកម្ម​ឧក​ញ៉​អ៊ឹង​ម៉េង​ជឺ បាន​ឆ្លងកាត់​ការជំនុំជម្រះ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ គឺ​មានតែ​ជនជាប់ចោទ​ដែលជា​អង្គរក្ស​ថោង​សារា​ត​ប៉ុណ្ណោះ​ចូលរួម​សវនាការ ឯ​ជនជាប់ចោទ​អ្នក មាន​ស្តុក​ស្ត​ម​ឧកញ៉ា ថោង សារ៉ាត់ មិនមាន​វត្តមាន​ក្នុង សវនាការ​នោះទេ​តាំងពីដើម​មកហើយ រហូតមកដល់​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ក៏​នៅតែ​មិនមាន វត្តមាន​ដដែល​ដោយ​មេធាវី​បាន ដាក់​លិខិត​ជូន​តុលាការ ដោយ​អះអាងថា កូនក្តី​ខ្លួន​មាន បញ្ហា​សុខភាព​។​

សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នេះ​មាន​ជន​ជាប់ ចោទ​ទាំងអស់​៦​នាក់ ទី ១ . ឧកញ៉ា ថោង សារ៉ាត់ (​អ្នកផ្តើមគំនិត​) ២.​ឈ្មោះ សៀង វាសនា (​ជា​ជន​ដៃ ដល់ កាន់​កាំភ្លើង​ដើរ​ចូលទៅ​បាញ់​មិន​ញញើត​ដៃ ពេល​ជនរងគ្រោះ​កំពុង​ចុះ​ពីលើ​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅមុខ​ហាង​លក់​ផ្លែឈើ ក្បែ​រង្វង់​មូល​អាងទឹក​អូឡាំពិក សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន កាលពី វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​២២ វិ​ច្ឆឹ​កា ២០១៤ ។ ៣.​ឈ្មោះ កូយ ចាន់ថុល ៤.​ឈ្មោះ ឈុន ចិ​ត្រា ៥.​ឈ្មោះ មាស សម្បត្តិ និង​៦.​ឈ្មោះ លី សៅ ហៅ វី (​ស្លាប់​នៅក្នុង​ឃុំ​) ។​

​ជនជាប់ចោទ​ថោង សារ៉ាត់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី ជាប់​សង្ស័យថា​ជា​មេខ្លោង​នៅ​ពី ក្រោយ​ការបាញ់ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ហើយ​ត្រូវបាន​ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ ពន្ធនាគារ​ព្រៃ ស​កាលពី​រសៀល​ថ្ងៃទី​១៧ មេសា ឆ្នាំ​២០១៥ ក្រោយពី​ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ។ រីឯ​ក្រុម​អង្គរក្ស ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ សមគំនិត​និង​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៩​និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​។​

​នា​ថ្ងៃ​បញ្ចប់​សវនាការ​សួរដេញដោល លោក​ហ៊ឹង ប៉ុន​ថន ព្រះរាជអាជ្ញារង​និង​ជា​តំណាង​អយ្យការ​ក្នុង​រឿងក្ដី​នេះ បានធ្វើ​សេចក្តីសន្និដ្ឋាន​ប្តឹង​សុំ​តំកល់​ចោទប្រកាន់​ទៅលើ​ឧកញ៉ា​ថោង សារ៉ាត់ និង​ក្រុម​អង្គរក្ស និង ស្នើ​តុលាការ​ផ្តន្ទាទោស ជនជាប់ចោទ​ទៅតាម​ច្បាប់​។ រីឯ​ក្រុម​មេធាវី​ការពារ​ក្តី​ជូន​ឲ្យ​គ្រួសារ​ជនរងគ្រោះ​បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្ដន្ទាទោស ក្រុម​ជនជាប់ចោទ​ឲ្យ​បាន​តឹងរឹង និង​ទាមទា​សំណង​ជំងឺ​ចិត្ត​ពី​មេ​ផ្ដើមគំនិត​ឈ្មោះ ថោង សារ៉ាត់ ចំនួន​៥០​លាន​ដុល្លារ និង​ពី​ក្រុម​ជនដៃដល់​ចំនួន​១០​លាន​ដុល្លារ​។​តែ​លទ្ធផល​បាន​ត្រឹម​ចាត់​របៀប​!!!​។​

b-thong-saratthong-sarat-guard1eung-meng-j2