ពេជ្រ​សោភា​និង​ទេព​បូ​ព្រឹក្ស​តារា​ច​ម្រៀង​ផលិតកម្ម​ហង្ស​មាស​ឌឺ​គ្នា​រឿង​កូនក្រុម​វ៉ៃ​គ្នា​!

a-pich1

​ភ្នំពេញ​៖ រឿងរ៉ាវ​ដែល​កូនក្រុម​រាំ​របស់ ទេព បូ​ព្រឹក្ស ឈ្មោះ ភីង​គី ប៉ះទង្គិច​ទៅលើ​កូនក្រុម​រាំ​របស់ ពេជ្រ សោភា ឈ្មោះ​នាង និ​គី កាលពី​រាត្រី​ថ្ងៃទី ២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ទើបតែ​កន្លងផុតទៅ​ថ្មីៗ​នេះ​បាន​ផ្ទុះឡើង​ជាថ្មី​ទៀតហើយ​។​មូលហេតុ​គឺ ថ្មីៗ​នេះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​គេ​បានឃើញ អ្នកនាង ពេជ្រ សោភា បង្ហោះ​រូបថត​បង្ហាញ​ពី​ស្នាម​ជាំ​នៅត្រង់​-​ក ព្រមជាមួយ​

ពាក្យពេចន៍​មួយចំនួន ដែល​ក្នុងន័យ​ចង់បង្ហាញ​ការពិត​ក្នុង​រឿង​ទំនាស់​រវាង​កូនក្រុម​ខ្លួន និង​ទេព បូ​ព្រឹក្ស​។​ពេជ្រ សោភា​បានសរសេរថា​“​សុំ​អ្នក​ទាំងអស់គ្នា​កុំ​យល់ច្រឡំ រឿង​មាន​គេ​វ៉ៃ​និ​គី​នោះ​អត់​របួស​ធ្ងន់ធ្ងរ​រហូត​ដល់​ធ្វើការ​មិនបាន​នោះទេ ព្រោះ​ថ្ងៃទី​៣​នៃ​ថ្ងៃបុណ្យ​អ៊ុំ​ទូក​នី​គី​នៅ​រាំ​បាន​ដដែល គ្រាន់តែ​ស្នា​មតិ​ត​តូច​ទេ ធម្មតា​កម្លាំង​ដៃ​មនុស្ស​ប្រុស​វ៉ៃ​ស្រី​តែងតែមាន​ស្នាម​ចឹ​ង​ហើយ​”​។​

​ដោយឡែក​ខាង​តារាចម្រៀង ទេព បូ​ព្រឹក្ស​ដែលជា​តារាចម្រៀង​ក្នុង​ទ្រនុំ​ជាមួយគ្នា​តែ​បាន​ដណ្តើម​ធ្វើជា​ដៃគូ​ជាមួយ​ជី​ដេវីត​តារាចម្រៀង​ប្រុស​ដែល​ពេជ្រ​សោភា​ជួយ​ឲ្យ​ចូល​ផលិតកម្ម​ហង្ស​មាស​នោះ ក៏​មិនមាន​អ្វី​និយាយ​ច្រើន​ដែរ គ្រាន់តែ​ស​សេរ​សារ​មួយ​ឃ្លា​វាយបក​វិញ​ថា​៖ បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ ការអត់ធ្មត់​របស់​ម​នុស្ស​មាន​ដែន​កំណត់ ប៉ុន្តែ​សង្ឃឹមថា​ទោះយ៉ាងណា​នឹងមាន​ដំណោះស្រាយ​ល្អ​កុំអោយ​មានរឿង​កាន់តែ​ធំ​នោះ​គឺ​ល្អ​ហើយ ៕

a-pich1a-pich3a-pichb-david-preuk1