គ្រឿងក្នុង​ជ្រូក​ចំរុះ​ឈ្មួញ​នាំចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ខ្មែរ​ចេះតែ​ស៊ី​ទៅ​បើ​មិនចេះ​គិត​ទេ​!!!

nak-trol

 បន្ទាយមានជ័យ​៖ កាលពី​រសៀល​ម៉ោង​៤.៣០​នាទី​ថ្ងៃទី​០៥​ខែ​វិ​ច្ឆ​ការ​ឆ្នាំ​២០១៧  មាន​សេចក្តី​រាយ​ការ​ណ៏​មួយ​ពី​ប្រជាពលរដ្ឋ ឲ្យ​ដឹង ថា​៖​មាន​ឈ្មួញ​លួចលាក់​នាំចូល​ទំនិញ​ខូចគុណភាព​ប្រភេទ​គ្រឿងក្នុង​សត្វ​ជ្រូក ដែល​ឈ្មួញ​បាន​ជួល​កម្មករ ដឹក​តាម​រទេះ ចេញពី​ទឹកដី​ថៃ មក​កម្ពុជា​។ ដោយ​ព្រួយ​ពី​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​បាន​សុំ​ឲ្យ ភ្នាក់ងារ​សារព័ត៌មាន ជួយ​

ប្រាប់​មន្ត្រី​ជំនាញ ដើម្បី​សាកសួរ​ម្ចាស់​ទំនិញ ថា​តើ ទំនិញ​ទាំង​១៧​កេស​ស្នោរ​នោះ​ជា​របស់​អ្នកណា ហើយ​ចេញ​តាម​ច្រក​ណា ? ហើយ​អ្នកណា​ជា​អ្នក​ឲ្យ​ចេញ​បាន នៅ​ច្រក​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នេះ ? ព្រោះ​ពួកគាត់​មើលឃើញថា រៀងរាល់​ថ្ងៃនេះ សមត្ថកិច្ច ជំនាញ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ ។ ជាក់ស្តែង​ក្រុមមន្ត្រី​នាយកដ្ឋាន​កាំកុងត្រូល ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដែល​ដឹកនាំ​ដោយ លោក ស៊ាន ស៊ី​ណាត ប្រធាន​ស្នាក់ការ ខេត្តបន្ទាយមានជ័យ ហាក់បីដូចជា​ជិះសេះ​ប្រលែង​ដៃ មិន​ខ្វាយខ្វល់ លើ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​លោក ទទួលទាន​នោះទេ ។​

សេចក្តី​រាយ​ការ​ណ៏​បាន​បន្តទៀតថា ទំនិញ​ប្រភេទ​គ្រឿងក្នុង​សត្វ​ជ្រូក​ទាំង​១៧​កេស​នោះ ត្រូវ​មេ​ឈ្មួញ​ដាក់​ក្នុង​រថយន្ត ហាយ​ឡែ​ន​ដឺរ​ពណ៌​ទឹកប្រាក់ ដែរ​មាន​ស្លាក​លេខ​2AH0279 ក្នុង​គោលបំណង​យកទៅ​ចែកចាយ​បន្ត​តាម​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ។ ទីតាំង​ដែល​ក្រុម​ឈ្មួញ​តែង​ធើ្វ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ខូច​គុណ​ភាណ​នោះ​នៅត្រង់ចំនុច​ក្រោយ សាលារៀន ហេ​ឡូ ស្ថិតក្នុង ភូមិ​ក្បាលស្ពាន​១​ក្រុង ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​ពាក់​ព​ន្ធ័​និង​ករណី​ក្រុម​ឈ្មួញ​ដឹក​គ្រឿងក្នុង​ជ្រូក​ខាងលើ​ប្រភព កម្មករ​អូស​រទេះ​ប្រាប់​ដល់​ភ្នាក់ងារ​សាត​ព័ត៌មាន​ថា​៖​សាច់​ខូចគុណភាព​នៅក្នុង​កេស​ស្នោរ​ទាំងនេះ សុទ្ធតែ​គ្រឿងក្នុង​ជ្រូក​ចំរុះ​ហើយ​ថា ថៅកែ​ក៏បាន​បង់លុយ​អោយ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ប៉ោយប៉ែត​រួចរាល់​ហើយ​ដែរ ។​

ដោយឡែក តាម​ការបំភ្លឺ ពី​លោក ឈុន ពិសិដ្ឋ​មេ​ប៉ុស្ដិ៍​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន​ថា​៖​រទេះ​ដែរ​ដឹក​គ្រឿងក្នុង​ជ្រូក​ទាំងនោះ មិន​អូស​ចេញពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឡើយ លោក​ថា បើ​អូស​ចេញ​តាម​ច្រកទ្វារ​ប៉ោយប៉ែត​មែន​នោះ ត្រូវ​ឆ្លងកាត់​ទីលាន​ត្រួតពិនិត្យ​ជាមុន  តែ​នេះ​លោក​នៅ​សង្ស័យថា ឈ្មួញ ជា​អ្នក​ខិលខូច​លួច​បន្លំ​ផ្នែក មន្ត្រី​កាំកុងត្រូល ទាំងអស់​ហ្នឹង​មិន​ធ្វើការ​ត្រួតពិនិត្យ​ហើយ​ឆែកឆេ​នៅ​ច្រកទ្វារ​បាន ពីព្រោះ​ផ្លូវ​នៅ​ខាង ច្រកទ្វារ​ហ្នឹង​វា​តូច​ហើយ​ចង្អៀត​ទៀត ។

​សូមប​ញ្ជាក់​ដែរ​ថា​៖​ថ្មីៗ​នេះ​សម​ត្ត​កិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋ​កិច្ចដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឡុង​ស្រេង​អនុប្រធាននាយកដ្ឋាន​ចាប់បាន​គ្រឿងក្នុង​ជ្រូក​នាំចូល​ពី​ស្រុក​សៀម​ដឹក​មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​យកទៅ​កំទេចចោល​ផងដែរ​តែ​មិន​ឃើ​ចាប់បាន​ឈ្មួញ​ឬ​អ្នកទទួលខុសត្រូវ​យក​ទៅ​ដាក់ទោស​ទេ​!៕

nak-trolnak-trol1