ទា​ហ៊ាន​ពេទ្យ​ទំនើង​ម្នាក់​បាញ់​ផ្អើល​ភ្ញៀវ​ក្នុង​អូ​តែ​ល​តែ​អត់​បញ្ហា​!

mao-army

​មណ្ឌល​គី​រី​៖​មន្ត្រី​ពេទ្យ​យោធា​ម្នាក់​បម្រើការ​នៅ​អង្គភាព​កងទ័ពជើងគោក​ស្រវឹងស្រា ដក​កាំភ្លើង​បាញ់បោះ​យ៉ាង​សេរី​ក្នុង​បរិវេណ​សណ្ឋាគារ  .​មនោ​រម្យ​ស្ថិតក្នុង​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​សម្រាក​នៅ​ទីនោះ​កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​៤​វិច្ឆិកា តែ​មិន​បង្ក​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​ឡើយ​។​

​ទា​ហ៊ាន​ជើង​ខ្លាំង​ដែល​បាញ់បោះ​សេរី​នោះ ត្រូវបាន​សមត្ថកិច្ច​ឱ្យដឹងថា មានឈ្មោះ ជ័យ ច័ន្ទ​សុផល អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​ពេទ្យ​យោធា​ជើងគោក មាន​ទីលំនៅ​ផ្ទះ​លេខ​១២៤G1 ផ្លូវ​៦A សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ទោះជា​យ៉ាងណា​អ្វីដែល​ហួសចិត្ត​នៅត្រង់ថា​៖​ក្រោយ​បាន​ឃាត់ខ្លួន​ទា​ហ៊ាន​ពេទ្យ​ទំនើង​បាន​ហើយ សមត្ថកិច្ច​មិនមាន​ការចាប់​ឃុំឃាំង​នោះទេ បានត្រឹមតែ​ឲ្យ​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​ទង្វើ​ដូចខាងលើ​តទៅទៀត​ជៀសវៀង​បង្កចល្លាចល​និង​គ្រោះថ្នាក់​ប៉ុណ្ណោះ​។​បើ​នៅតែមាន​និ​ទណ្ឌ​ភាព​ចឹ​ង​ស្អែក​ពួក​ទំនើង​​ៗ​រាងចាល​ហើយ​!!!​។​ពិតជា​ស្រុ​ល​រំដួល​មែន​៕

mao-armymao-army