ក​ញ្ញ​នី​ម៉ូ​នី​នាថ​អត់​ខ្លា​ចប​ណ្ដឺ​ង​អតីត​គូ​ដណ្តឹង​ទា​១២​ម៉ឺន​ដុល្លារ​ទេ?

g-ny-monineat1

​ភ្នំពេញ​៖​តារា​សម្តែង​និង​ជា​ពិធី​ការិនី​នាង នី មុន្នីនាថ​ត្រូ​ង​បាន​គេ​មើលឃើញថា​នាង​ដូចជា​អត់​ភ័យខ្លាច​រឿង​អតីត​គូ​ដណ្តឹង​ប្តឹង​ទារ​ជម្ងឺ​សំណង​១២​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ​ដោយ​នាង និយាយ​យ៉ាងខ្លី​ថា នាង​រង់ចាំតែ​តុលា​ការកោះហៅ​គ្រប់ពេល ។​បើតាម​ប្រភពព័ត៌មាន​មួយ ដែល​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ នី មុន្នីនាថ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា «​នី មុន្នីនាថ មិន​

ខ្លាចញញើត​នឹង​ពាក្យបណ្ដឹង របស់​អតីត​គូ​ដណ្ដឹង​នាង​ឡើយ ពោលគឺ​រង់ចាំ​មើល​តែ​តុលា​ការចេញ​ដីកា កោះហៅ​នាង​ឡើង​សវនាការ​តែប៉ុណ្ណោះ ហើយ​នាង​បកស្រាយ​ឲ្យ​ភ្លឺភ្នែក​តែម្ដង​ថា នរណា​ត្រូវ​នរណា​ខុស​»​។​

​បើ​រឿង​កាន់តែ​ធ្ងន់ធ្ងរ នី មុន្នីនាថ មាន​គម្រោងការ​នឹង​ប្ដឹង​បក ទៅ​អតីត​គូ​ដណ្ដឹង​របស់​នាង​វិញ ពីព្រោះ នាង​ក៏មាន​ភស្តុតាង​មួយចំនួន ដើម្បី​វាយបក​ទៅលើ​អតីត​គូ​ដណ្ដឹង​វិញ​ផងដែរ​!?​។​សូមបញ្ជាក់ថា​៖​តារា​សម្ដែង នី មុន្នីនាថ បាន​សាង​វិថី​ស្នេហ៍​ជាមួយ​អតីត​គូ​ដណ្ដឹង​លោក អ៊ឹង សូ​ឡាង រយៈពេល​៣​ឆ្នាំ​មកហើយ​។

ក្នុងពេល​នៅ​ផ្អែមបន្លែ​ជាមួយគ្នា​លោក អ៊ឹង សូ​ឡាង បាន​ចំណាយលុយ​អស់យ៉ាង​ច្រើន សន្ធឹកសន្ធាប់ ដើម្បី​ត្រៀម​ដឹក​ដៃ​អនាគត​ភរិយា​ដែលជា​តារា​ទឹកភ្នែក ទៅ​រស់នៅ​សាង​គ្រួសារ នៅលើ​ទឹកដី​នាយ​សមុទ្រ សហរដ្ឋអាមេរិក​។​តែ​ទីបំផុត​ពេល​ទទួលបាន​ទិដ្ឋាការ​ក​ញ្ញ​នី​មុន្នីនាថ​បាន​ដោះដៃ​ផ្តាច់​ពាក្យ​ឈប់​ទៅវិញ​ក្រោម​ហេតុផល​ថា​លោក អ៊ឹង សូ​ឡាង​ជា​មនុស្ស​ហឹ​ង្សា​នាង​មិនអាច​រស់នៅ​ជាមួយគ្នា​បាន​?​។

​បន្ទាប់ពី​មានរឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស លោក អ៊ឹង សូ​ឡាង ដែល​ត្រូវជា​អតីត​គូ​ដណ្ដឹង ដោយ​ភាគី​ខាង​ប្រុស​បានដាក់​ពាក្យបណ្ដឹង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​ពីបទ​ឆបោក​ប្រាក់ និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​ចូល​តុលាការ​។​តែ នាង​ហា​ក់ធ​ធ្វើ​មិនដឹងមិនឮ​អត់​ព្រួយ​ដោយ​នាង​នៅតែ​ចេញទៅ​ថត​ជាប្រចាំ ហើយក៏​មិន​ចង់​ឆ្លើយឆ្លង​អ្វី​ច្រើន​នោះដែរ ។

g-ny-monineat1g-ny-mony1g-ny-mony2g-ny-moni1g-ny-moni-neat-with-husband