ទូត​អាមេរិក​បដិសេធ​ការ​ចោទថា​គាំទ្រ​បក្សប្រឆាំង​ផ្តួល​រដ្ឋាភិបាល​តេ​ជោ​សែន​និង​ព្រមាន​ថា​កម្ពុជា​នឹង​ឯកោ​បើ​បន្តសកម្មភាព​ប្រឆាំង​អាមេរិក​?

aus


​ភ្នំពេញ​៖​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​អង្គារ​ទី​១២​កញ្ញា​ឆ្នាំ​២០១៧​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt ច្រានចោល​ការចោទប្រកាន់​ថា សហរដ្ឋអាមេរិក បាន​គាំទ្រ​ពីក្រោយ​បក្សប្រឆាំង ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​សម្តេច​ហ៊ុនសែន និង​បាន​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​។​ឯ​អ្នកនាំពាក្យ​លោក​សុខ​ឥ​សាន្ត

ត​ថា​៖​តេ​ជោ​និយាយ​តាម​សម្តី​កឹម​សុខា​តែប៉ុណ្ណោះ​!​។​ឯកអគ្គរដ្ឋទូត​អាមេរិក​មាន​ចាត់ទុកថា អត្ថបទ​ដែល​ផ្សាយ​នៅក្នុង​បណ្តាញសារព័ត៌មាន អំពី​ការចាប់ខ្លួន លោក កឹម សុខា និង​សហរដ្ឋអាមេរិក គឺជា​ការ​ប្រឌិត​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ប្រាស់ចាក​ពី​ការពិត​ទាំងស្រុង​។​«​រាល់​ការចោទប្រកាន់ ដែល​លោកអ្នក​ឮ នៅក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ស្ដីពី​សហរដ្ឋអាមេរិក គឺ​សុទ្ធតែ​ខុស​ទាំងអស់​។ អត្ថបទ​នៅក្នុង​សារព័ត៌មាន (​កាលពីពេល​) ថ្មីៗ​នេះ ស្ដីពី​ការចាប់ខ្លួន​លោក កឹម សុខា ត្រូវបាន​គេ​សរសេរ​ខុស​ទាំងស្រុង និង​ដោយ​ចេតនា ក្នុង​ការហៅ​អ្វី ដែល​អាមេរិក​កំពុង​ធ្វើ​នៅ​កម្ពុជា​» ។​


​លោក William Heidt អះអាងថា​៖ ចាប់តាំងពី​បង្កើត​ស្ថានទូត​នៅ​កម្ពុជា​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៤ គឺ​រដ្ឋាភិបាល​អាមេរិក មាន​គោលដៅ​សំខាន់ គឺ​ដើម្បី​ស្ដារ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ឡើងវិញ តាមរយៈ​ការជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច វិស័យ​អប់រំ សុខភាព​សាធារណៈ ជម្រុញ​ប្រព័ន្ធយុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។​

​លោក​ទូត​បញ្ជាក់ថា​៖ ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ប៉ុន្មាន​ខែ ចុងក្រោយ​នេះ មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​អាមេរិក​នោះទេ ប៉ុន្ដែ​គឺ​បង្ក​តែ​ផលវិបាក​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ទៅវិញ​ទេ​។​។​លោក​វិ​ល្លៀម​ហេ​ដ​ចាត់ទុកថា​សកម្មភាព​(​ប្រ​ឆាង​អាមេរិក​)​វា​ពិត​ជាការ​បង្វែរ​ការយ​ក​ចិត្ត​ទុកដាក់​ចេញពី​បញ្ហា​ពិតប្រាកដ​មែន (Red herrings)​។​មួយ​ជំហាន​ម្តងៗ ព្រឹត្តិការណ៍​ទាំងនេះ​កំពុងតែ​ធ្វើអោយ​ប្រទេស​កម្ពុជា ឯក កោ​ពី​សហគមន៍​អន្តរជាតិ ក្នុងពេលដែល​កម្ពុជា​ត្រូវការ​ជំនួយ​គាំទ្រ​អន្តរជាតិ ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច​របស់ ខ្លួន​អោយ​ឡើង​មួយកំរិត​ទៀត ហើយ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​នៅក្នុង​សមាគម​អាស៊ាន​។​សំដី​ប្រឆាំង​អាមេរិក​បានធ្វើ​ឲ្យ​ជនជាតិ​អាមេរិក និង​អ្នក​ទេសចរណ៍​លោកខាងលិច​ជាច្រើន មាន អារម្មណ៍​លែង​កក់ក្តៅ​ជាង​មុន ពេលធ្វើ​ដំណើរ​មក​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​។ ឆ្នាំនេះ​អ្នកទេសចរ​ទាំងនោះ អាច​ទៅ​ចាយលុយ នៅ​ហា​ឡុង​បេ​យ៍ ឬ​នៅ​ភូ​កេ​ត​ជាជាង​នៅ​អង្គរវត្ត​។​

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​អាមេរិក និង​លោកខាងលិច​ក៏មាន​អារម្មណ៍​លែង​កក់ក្តៅ​ជាង​មុន​ផងដែរ ហើយ​ក្រុមហ៊ុន​កាន់តែ​តិច​ថែមទៀត​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​។ លោកអ្នក​ប្រហែលជា​បានឃើញ​សេចក្តី​ថ្លែង​របស់​ក្រុមប្រឹក្សា​ធុរកិច្ច អាមេរិក អាស៊ាន​ទាក់ទង​នឹង​រឿង​នេះហើយ​។​អ្នកធ្វើ​ការបរិច្ចាក​ម​នុស្ស​ធម៌​អាមេរិក ដែលជា​ក្រុម​ធំជាងគេ និង​មានទ្រព្យ​ច្រើនជាងគេ​នៅក្នុង ពិភពលោក ក៏​លែងមាន​អារម្មណ៍​គិតថា ខ្លួនគេ​ត្រូវ​បានទទួល​ស្វាគមន៍​ដែរ​។​

ខ្ញុំ​ប៉ាន់ប្រមាណ​ថា​អង្គការ សប្បុរសធម៌​អាមេរិក​បាន​សាង​សង់សាលា​ជាង ១.០០០ នៅ​កម្ពុជា​។ វា​ជា​ចំនួន​ដ៏​ច្រើន​មែន​ទេ​? ខ្ញុំ​បាន ឮ​ពី​អង្គការ​សប្បុរសធម៌​ធំៗ​ខ្លះ​ថា​ការធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​កាន់តែ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង ហើយ ពួកគាត់​កំពុងតែ​ពិចារណា​ប្តូរ​ការងារ​ល្អៗ​របស់គាត់​ទៅ​ឥណ្ឌូនេស៊ី បង់​ក្លា​ដេ​ស ឬ​វៀតណាម​វិញ​។​​ប៉ុន្តែ​ផល​ប៉ះ​ពាក់​ធ្ងន់ធ្ងរ​បំផុត​ធ្លាក់​មកលើ​កិត្តិយស​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្មេងខ្ចី​។

លោក William Heidt ៖ កាលពី​បី​ខែ​កន្លងទៅ កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ដែលមាន​ភាពសេរី និង​យុត្តិធម៌​បំផុត​របស់ខ្លួន តាំងតែ ពី​ឆ្នាំ​១៩៩៣​មក​។ ជា​ភាពត្រឹមត្រូវ ប្រជាជន​កម្ពុ​ជាមាន​មោទនភាព​ចំពោះ​រឿងនេះ ហើយ​ជា​ភាពត្រឹមត្រូវ ដែល​សហរដ្ឋអាមេរិក​បាន​អបអរសាទរ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ចំពោះ​រឿងនេះ​។​​បី​ខែ​បាន​កន្លងផុត​យ៉ាង​ឆាប់រហ័ស​មកដល់ពេលនេះ​។ ជាការ​ពិត ប្រសិនបើ​ការបោះឆ្នោតជាតិ​កម្ពុជា ប្រព្រឹត្តទៅ​នៅថ្ងៃនេះ គ្មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​គួរ​ឲ្យ​ជឿជាក់​ណាមួយ​ចាត់ទុកថា​ការបោះឆ្នោត​នេះ មាន​ភាពសេរី និង​យុត្តិធម៌ ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ឡើយ​។​

​ខ្ញុំ​សង្ឃឹមថា គ្រប់គ្នា​នឹង​គិត​អំពី​ចំនុច​នេះ​ដោយ​ប្រុងប្រយ័ត្ន​។ ប្រទេស​ប្រជាធិបតេយ្យ​មាន​លក្ខណៈពិសេស​។ ក្នុងប្រទេស​ប្រជាធិបតេយ្យ ប្រជាជន​ធម្មតា​មាន​តួនាទី​ពិតប្រាកដ​នៅក្នុង​ប្រទេស​របស់គាត់ ហើយ ទំនាក់ទំនង​របស់រ​ដ្ឋា​ភិ​បាល និង​ប្រជាជនមាន​ភាព​រឹតតែ​ស៊ីជម្រៅ​។ ប្រទេស​ដទៃ​មើល​មក​អ្នក​ក្នុងន័យ​ផ្សេង ផងដែរ​ដូចជា​មានការ​គោរព​និង​យល់​កាន់តែច្រើន​។ វា​ជា​អ្វីដែល​សម​នឹង​តម្លៃ​នៃ​ការតស៊ូ​។​

​ចំនុច​ចុងក្រោយ​របស់ខ្ញុំ​គឺ​៖ ទោះបី​ជាមាន​ព្រឹត្តិការណ៍​ទាំងអស់​កើតឡើង​កាលពី​ខែ​មុន​ក្តី​ខ្ញុំ​គិត ថា នៅតែមាន​ពេល​ដើម្បី​សង្គ្រោះ​ការបោះឆ្នោត​ឆ្នាំ​២០១៨​របស់​កម្ពុជា​បាន បន្ត​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ របស់​កម្ពុជា និង​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​។ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មាន​សកម្មភាព​ម៉ឺងម៉ាត់​ជាបន្ទាន់​។​

យើង​សូម​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ក្នុងការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​។ ដំណើរការ​ធម្មតា​រប​ស់​ទីផ្សារ​សារព័ត៌មាន​កម្ពុជា​ក៏​គួរ​ទទួលបាន​ការស្តារ​ឡើងវិញ​ផងដែរ​។ ការដាក់ សម្ពាធ​លើ​សង្គម​ស៊ីវិល​គួរ​ត្រូវបាន​បញ្ឈប់​។ ហើយ​ប្រហែល​ជាសំខាន់​ជាងនេះទៅទៀត​នោះ រដ្ឋាភិបាល​, បក្ស ប្រឆាំង​, និង​សង្គម​ស៊ីវិល​គួរតែ​ចាប់ផ្តើម​កិច្ចសន្ទនា អំពី​អនាគត​ប្រជាធិបតេយ្យ​របស់​កម្ពុជា ក្នុង​បរិយាកាស បើកចំហរ គោរព និង​គ្មាន​សម្ពាធ​។​

 

​លោក William Heidt សង្ឃឹមថា ទំនាក់ទំនង​កម្ពុជា​អាមេរិក នៅតែ​អាច​វិល​ទៅរក​ភាពប្រសើរ​ឡើងវិញ និង​ថា ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ នឹង​អាច​ទទួលយកបាន ទាំង​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្ដរជាតិ លុះណាតែ រដ្ឋាភិបាល​បញ្ឈប់​ការដាក់​គំនាប​លើ​អង្គការ​សង្គម​ស៊ីវិល បណ្ដាញសារព័ត៌មាន និង​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ ធ្វើ​សកម្មភាព ដោយ​សេរី និង​គ្មាន​ការបំភិតបំភ័យ​។​

​លោក William Heidt ថា​បាន​ឲ្យ​ដឹង​ផងដែរ​ពី​សកម្មភាព​អាម​រិ​ក​តាំងពី​ស្ថានទូត​របស់​យើង បាន​បើក​ឡើងវិញ នៅ​ឆ្នាំ ១៩៩៤​។​
•​    ​យើង​គឺជា​អ្នកគាំទ្រ​ដ៏​ខ្លាំង​មួយ​ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ យើង​បាន ជួយ​កម្ពុជា​ក្នុង​ការបង្កើត​ក្របខ័ណ្ឌ​ការងារ​មួយ ដែល​បាន​ទាក់ទាញ ក្រុមហ៊ុន សំលៀកបំពាក់ ល្បីៗ​នៅក្នុង​ពិភពលោក ដោយ​រួមទាំង​ក្រុមហ៊ុន​របស់​អាមេរិក​រា​ប់​សិប​ផងដែរ​។ នៅក្នុង​ឆ្នាំ កន្លងទៅនេះ យើង​បាន​បង្កើត​ឧស្សាហកម្ម​ថ្មីស្រឡាង​មួយ​ដែលមាន​តំលៃ ១០០ លាន​ដុល្លា ស្តីពី​ទំនិញ​សំរាប់​ការធ្វើដំណើរ ដែល​នៅពេលនេះ ប្រើ​កំលាំង​កម្មករ​ចំនួន​ជិត ១០០ ០០០ នាក់​។

•​    ​គ្រាន់តែ​នៅ​ឆ្នាំនេះ យើង​បាន​សម្ពោធ​កម្មវិធី​កសិកម្ម​ថ្មី​មួយ ដែល​គិតគូរ​ចំពោះ​បញ្ហា​នៃ​តំលៃ​កសិក​ផល​ទាប​ខ្លាំង​ដែល​ប៉ះពាល់​ដល់​កសិករ​កម្ពុ​ជា​។ យើង​បាន​ជួយ​កម្ពុជា​នៅក្នុង​ការដោះស្រាយ​បញ្ហា​នៃ​ផលិតភាព​កសិកម្ម​ទាប និង​អសន្តិសុខ​ស្បៀង អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​។​
•​    ​យើង​បានសំរេច​ភាពជឿនលឿន​ធំៗ​នៅក្នុង​ការលើក​កំពស់​សុខភាព​សាធារណៈ នៅ​កម្ពុជា​។ ដោយមាន​ជំនួយ​របស់​អាមេរិក កម្ពុជា​ជិត​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅលើ​ផែនដី​នេះ ដែល​ខិត​ទៅជិត​ការ​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ក្នុង​កំរិត ០%​។ យើង​កំពុងតែ​ដឹកនាំ​ការ​ស្រាវ ជ្រាវ​នៅក្នុង​ការព្យាបាល​ជំងឺគ្រុនចាញ់​ដែលមាន​ភាពស៊ាំ​នឹង​ឱសថ​។​

•​    ​យើង​បានផ្តល់​ការអប់រំ​ដល់​ជនជាតិ​កម្ពុជា​ចំនួន​រាប់ពាន់នាក់ តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​ក្នុងការ សិក្សា​និង​ជំនួយ​ដទៃទៀត​។ យើង​បាន​កសាង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន ដែល​បានជា​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​ហើយ​បានធ្វើអោយ​មានការ​ផ្សះ ផ្សា​ឡើងវិញ​នៅ​កម្ពុជា​។ យើង​បានផ្តល់​អំណាច​ដល់​ស្ត្រី​រាប់ពាន់នាក់ ហើយ​បាន​ជួយ បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ដែល​ស្ថិតក្នុង​ស្ថានភាព​ខ្សត់ខ្សោយ​។​
•​    ​យើង​គឺជា​កំលាំង​ដ៏​ខ្លាំង​ក្នុងការ​ធ្វើអោយមាន​យុត្តិធម៌​។ យើង​បាន​ចាប់ខ្លួន​ឧក្រិដ្ឋជន​ដែល ជាការ​ធ្វើអោយ​ប្រទេស​យើង​ទាំងពីរ​មាន​សុវត្ថិភាព ហើយ​យើង​បាន​ប្រកៀក​ស្មា​គ្នា​ជាមួយ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដើម្បី​កាត់បន្ថយ​ការជួញដូរ​មនុស្ស​។​

•​    ​យើង​បានធ្វើ​ការអបអរ និង​អភិរក្ស​វប្បធម៌​ខ្មែរ​។ ប្រជាជន​អាមេរិក​បានផ្តល់​ថវិកា​សំរាប់​ធ្វើការ អភិរក្ស​ទ្រព្យសម្បតិ្ត​ជាតិ​ខ្លះ​ដ៏​មាន​តំលៃ​បំផុត​របស់​ប្រទេស​កម្ពុជា ដូចជា​ប្រាសាទភ្នំ​បាក់​ខែង និង​ប្រាសាទ​ហាន់ជ័យ​។​
•​    ​យើង​បាន​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ក្នុងពេល​ថ្មីៗ​នេះ មន្ត្រី​រដ្ឋាភិបាល​ខ្លះ បាន​រិះគន់​ផ្នែក​នេះ​នៃ​កម្មវិធី​របស់​យើង តែ​យើង​មាន​មោទនភាព​ចំពោះ​ការងារ​របស់​យើង​ក្នុង​ការកែលំអ​អភិបាលកិច្ច និង​ជួយ​អ្នកដឹកនាំ​ក្នុងការ​ឆ្លើយ​ចំពោះ​ប្រជាជន​ដែល​គេ​ធ្វើជា តំណាងអោយ​។ យើង​បាន​ជួយ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​បាន​បង្រៀន គណបក្សនយោបាយ​នានា ដោយ​រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ស្តីពី​វិធី​បង្ហាញ ពី​កម្មវិធី​របស់គេ​ដល់​អ្នកបោះឆ្នោត​។​

​ប្រវត្តិសាស្ត្រ​បាន​ដើរតួនាទី​មួយចំណែក​នៅ​ក្នុងការ​ចោទប្រកាន់​ជាច្រើន​ក្នុងចំណោម​ការ​ចោទ​ថ្មីៗ ទាំងនេះ ហើយ​យើង​សូម​ទទួលស្គាល់​កេរ្តិ៍ដំណែល​របស់​យើង​នៅក្នុង​សង្គ្រាម​វៀតណាម​។ តែ​យើង​មានការ ប្តេជ្ញាចិត្ត នៅក្នុង​ការដោះស្រាយ​បញ្ហា​នៃ​កេរ្តិ៍ដំណែល​នេះ​។ តើ​លោក​អ្នកដឹង​ទេ​ថា​យើង​បាន​ផ្តល់ប្រាក់​ចំនួន ជាង ១៦០ លាន​ដុល្លា សំរាប់​ការងារ​លុបបំបាត់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​? ពាក់កណ្តាល​នៃ​ប្រាក់​នេះ​ត្រូវបាន ប្រើ​សំរាប់​លុប បំបាត់​យុទ្ធភណ្ឌ​ដែល​ទំលាក់​ដោយ​យន្តហោះ​អាមេរិក នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។ តែ​ប្រាក់​ចំនួន ពាក់កណ្តាល​ទៀត​ត្រូវបាន​ប្រើ​សំរាប់​ដោះមីន​របស់​ចិន សូ​វៀត និង​វៀតណាម​នៅ​ភាគ​ខាងលិច ប្រទេស នៅតាម​ចំការមីន​ដែលមាន​គ្រោះថ្នាក់ ១០ ដង​លើស​គ្រាប់ ដែល​ទំលាក់ ដោយ​អាមេរិក​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​បញ្ជាក់ថា​៖​ជាការ​ពិត អាមេរិក​មិនមែនជា​ប្រទេស​ស្មុ​គ្រ​ស្មាញ​ពិបាក​ធ្វើការ​ជាមួយ​នោះទេ​។ សូម​ធ្វើ​មកលើ​យើង ដោយ​យុត្តិធម៌ និយាយ​ជាមួយ​យើង​ដោយ​ស្មោះត្រង់ ធ្វើ​សហប្រតិបត្តិការ​ជាមួយគ្នា​តាម​ដែល​អាច​ធ្វើបាន ប្រើប្រាស់​អំណាច​ទីផ្សារ​របស់​យើង​ដើម្បី​ជា​ប្រយោជន៍​របស់​អ្នក ស្វាគមន៍​កម្មវិធី​ជំនួយ និង​ក្រុមហ៊ុន​របស់​យើង​។​
​ក្តីសង្ឃឹម​របស់ខ្ញុំ​គឺថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្ហាញ​ដល់​យើង​នូវ​សុ​ឆន្ទៈ​ដែល​យើង​បានបង្ហាញ​ដល់​គេ ដើម្បី​បន្ត​ឡើងវិញ​នូវ​ភាពជា​ដៃគូ​ដ៏​ពិសេស និង​ខ្លាំងក្លា​ដែល​យើង​មាន​រហូតមកដល់​កាលពី​មួយឆ្នាំ​មុននេះ​។

​ទាក់ទង​បញ្ហា​នេះ​៖​លោក​​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​នៅក្នុង​តេ​ឡេ​ក្រោម​ថា “​ការសម្តែង​ការសោកស្តាយ​របស់​ស្ថានទូត​អាមេរិក ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ការសម្តែង​កា​សោកស្តាយ​របស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​អាមេរិក ជា​សិទ្ធិ​របស់​ឯកឧត្តម​”​។​

​លោក​​សុខ ឥសាន​បញ្ជាក់ថា​៖​ការ​មានប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិនមែនជា​ការចោទប្រកាន់​ទេ តែ​ជាការ​ថា តាម​ការលើកឡើង​ច្បាស់​របស់លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ​។​

​ដូចគ្នានេះដែរ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​វិញ បាន​ថ្លែងថា​៖ អ្វីដែល​កម្ពុជា យល់ឃើញ​យ៉ាងច្បាស់​ថា អាមេរិក ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​លូកដៃ​ជ្រៀត​ជ្រែកចូល​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា តាមរយៈ​សេចក្តីថ្លែងការណ៍​ផ្ទាល់​របស់​អ្នកតំណាងរាស្ត្រ​លោក កឹម សុខា​។​

​លោក​បន្ដថា ការលើកឡើង​គំរាម​របស់​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែល​អះអាងថា កម្ពុជា នឹង​បាត់បង់​ផលប្រយោជន៍​ច្រើន នោះ​ជា​ការមិនពិត​ទេ​។ អ្នកទេសចរ និង​ពាណិជ្ជករ គេ​មិនមែនជា​អ្នកបម្រើ​នយោបាយ​នោះឡើយ ហើយ​សុវត្ថិភាព​ក៏​ជា​ចំណុច​ទាក់ទាញ​ផងដែរ នោះ​បើ​ប្រៀបធៀប​តំបន់​ដទៃទៀត និង​/​ឬក៏​សហរដ្ឋអាមេរិក​។​

​លោក​បន្ថែមថា កម្ពុជា គ្រាន់តែ​ប្រើប្រាស​សិទ្ធិ​របស់​ប្រជាជាតិ​អធិបតេយ្យ និង​ឯករាជ្យ ប្រាសចាក​ពី​ការ​លូកដៃ​ជ្រៀតជ្រែក​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា តែប៉ុណ្ណោះ ហើយ​ពលរដ្ឋ​កម្ពុជា មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់ ក្នុងការ​ជ្រើសរើស និង​ទទួលខុសត្រូវ​លើ​ជោគវាសនា​ផ្ទាល់​របស់ខ្លួន​៕

sok-eiysanសូមបញ្ជាក់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវបាន​រដ្ឋាភិបាល និង​តុលាការ​ក្រុងភ្នំពេញ​ចោទថា បាន​ក្បត់ជាតិ ដោយ​សំអាង​ទៅលើ​វីដេអូ ដែល​លោក ថ្លែង​នៅក្រៅ​ប្រទេស​កាលពី​ឆ្នាំ​២០១៣​។ ករណីនេះ រដ្ឋាភិបាល​កម្ពុជា បាន​ចោទប្រកាន់​អាមេរិក​ថា បានផ្តល់​ការគាំទ្រ​ដល់​បក្សប្រឆាំង ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​៕

aus