លោក​រស​ជុ​កមេ​ទា​ហ៊ាន​ផង មេ​ឈ្មួយ​ឈើ​ក្រ​ញ៉ូ​ង​ល្បីឈ្មោះ​ផង​!

sim-thai1

 

​ឧ​ត្ត​រ​មានជ័យ​៖​អ្នកភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្តឧត្ដរមានជ័យ  ឲ្យ​ដឹងថា​អ្នកណា​ក៏​គេ​ស្គាល់ លោក​រស​ជុ​កមេ​ទា​ហ៊ាន នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៤២ និង​ជា​មេ​ឈ្មួញ​​ទិញ​ឈើ​ក្រញូង​ដុះ​ស្លែ​ច្រើន​ឆ្មាំ​មកហើយ​ដែរ​។​​សកម្មភាព​ឈរ​ចាំ​ប្រ​ម៉ូ​ល​ទិញ​ឈើ​ពី​ពលករ​ខ្មែរ​ដែល​ទៅ​លួច​កាប់​ពី​ដី​សៀម នៅ​ចំណុចបង្គោល​សី​ម៉ា​លេខ ១២ និង​សី​ម៉ា​

លេខ​១១  សី​ម៉ា​លេខ​១៣ ផ្លូវ​យុ​ទ​សាស្ដ្រ ក្រវ៉ាត់​ព្រំដែន គេ​មិនដែល​ឃើញ​មាន​មន្ត្រី​ពាក់​ព​ន្ធ័​​ណា​ហ៊ាន​មក​បង្ក្រាប​ឡើយ ព្រោះ​លោក​ជុក​ជា​មនុ​ស្សមាន​​ឥទ្ធិពល​នៅ​តំបន់​ព្រុំដែន​ហើយ​គាត់​ចេះ បិ​ន​មាត់​បិត​ភ្នែក ញ៉ុ​ក​ត្រចៀក​សម​ត្ត​កិច្ច​ជិត​អស់​ទៅ​ហើ​ហើយ​។​

​អ្នកស្រុក​នៅ​សង្កាត់​កូន​ក្រៀល​បាន​ឲ្យ​ដឹងថា​ក្រៅពី​លោក​ជុក​ជា​មេ​ទ​ព័​មនុស្ស​ទី​២​គឺ លោក ភោគ​ផន ជា​យោធា​ផ្នែក​សឹក​រង ប្រចាំ​ស្រុក​អន្លង់វែង ឈ​ជើង​ចំណុច​សី​ម៉ា​លេខ ១១ មាន​មនុស្ស​ជិត​១០​អ្នក​ឡើង​​ទៅ​កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ដី​ថៃ​មក​លក់ ឲ្យ​គាត់​។​

​ទី​៣​លោក​ដុះ​ជា​មន្ត្រី​ទា​ហ៊ាន​កងពលតូច​លេខ ៤២ ឈរជើង ចន្លោះ​​បង្គោល​សី​ម៉ា​លេខ ១២ ឫ​១៣ ក៏មាន​កម្លាំង​អ្នក​ឡើង​កាប់​ឈើ​​ក្រ​ញ៉ួ​ង​ក្នុង​ដឺ​ថៃ​មក​លក់​ឲ្យ​ដែរ​។​

​ទី​៤​ឈ្មោះ​ហេង​ជា​យោធា រថក្រោះ ផ្ទះ​នៅ​ចំណុច​សី​ម៉ា​១២ ក៏​ចំ​កុក​ទិញ​ឈើ​នៅ​បង្គោល សី​ម៉ា​លេខ ១១​ឫ​១២​។​
​ទី​៥​ឈ្មោះ​កា ផ្ទះ​នៅ​អន្លង់វែង ក៏​ជា​ឈ្មួញ​សំកុក​ទិញ​ឈើ​ក្រញូង​ចំណុច​បង្គោល​លេខ​សី​ម៉ា​១៣ ។​

​អ្នកស្រុក​បន្តថា មេ​ឈ្មួយ​ឈើ​ក្រញូង ពួកគេ​បាន​ឃោសនា​អូសទាញ​​កម្លាំង​មកពី​ខេត្ត​ឆ្ងាយៗ ដូចជា​ខេត្តសៀមរាប កំពង់ធំ បន្ទាយមានជ័យ ស្វាយរៀង មក​ស្នាក់នៅ​ភូមិ ដងទង់ ភូមិ​ជ្រឹង​ខាងកើត ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​ក្រៀល​ដើម្បី​ចូល​ដី​សៀម​កាប់​ឈើ​លក់​។​

​ប្រជាពលរដ្ឋ​និយាយថា​៖ មេ​ឈ្មួញ​ដែលជា​យោធា​ទាំងនោះ​ជិះជាន់​កម្លាំង​ពលកម្ម គេ​ទិញ​​ថោក​ហើយ​ស៊ី​គីឡូ ឈើ​ទៀ​បើ​មិន​លក់​ឈើ​ឲ្យ​ទេ​គេ​នឹង​ចាប់យក​ទទេ​​និង​គម្រាមកម្ហែង​ទារបំណុល​វិញ ។​មានន័យថា​មាន​ក្រុម មាន​ខ្សែ​​ប្រ​ព្រឹ​ត​បទល្មើស​ឈើ​ក្រញូង ជា​អចិន្ត្រៃយ៍ បណ្តា​យ​ឲ្យ​ប្រជា​ពល​​រដ្ឋ​ចូលទៅ​ដី​ថៃ​កាប់​ឈើ ត្រូវ​ទា​ហ៊ាន​ថៃ​ចាប់​ដាក់គុគ បាញ់សម្លាប់​
​ជា​ញយៗ ដោយសា​ពួក​មេ​ឈ្មួញ​ឈើ មានឈ្មោះ​ខាងលើ​ហ៊ាន​​ប្រ​ព្រឹ​ត​បទល្មើស​បំពាន​លើ​បទបញ្ជា ឯកឧត្ដម ស​ថា​វី​អភិបាលខេត្ត​ឧត្ដរមានជ័យ​។​

សម្រាប់​សេ​ក្តី​រាយការណ៍​ខាងលើ​ភ្នា​ក់​កាសែត​មាតុភូមិ​មិនអាច​ទាក់ទង​លោក​រស​ជុ​កមេ​ទា​ហ៊ាន​ដែល​ប្រជាពលរដ្ឋ​ថា​ជា​មេ​ឈ្មួញ​ឈើ​ក្រញូង​បានទេ​សង្ឃឹមថា​នឹងមាន​ការបកស្រាយ​ជាមិនខាន​!៕

sim-thai1sim-thai