ដឹង​មុខ​ហើយ​ស្រី​ខ្មែរឥស្លាម​ដែលជា​ប់​នៅ​ប្រទេស​អា​រ៉ា​ប៊ិ​សា​អូឌីត​១២​ឆ្នាំ​ទៅតាម​ក្រុមហ៊ុន​លោក​អះ​ម៉ាត់​យ៉ះ​យា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​!

yaya-companey

​កំពង់ធំ​៖ នាង សុះរ​ទស់ពល​ការិនី​ខ្មែរឥស្លាម​ដែល​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​សុំ​ជំនួយ​សង្គ្រោះ​ព្រោះ នាង​ធ្វើការ​មិនដែល​ទទួលបាន​ប្រាក់ខែ​របស់ខ្លួន​អស់​រយៈពេល​១២​ឆ្នាំ​នៅ​ប្រទេស​អា​រ៉ា​ប៊ិ​សា​អ៊ូ​ឌី​ត​នោះបាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ទី​២៨​សីហា​ក្រោយពី​ទទួលបាន​អន្តរាគមន៍​ពី​លោក​ឧស្មាន​ហាសាន់​រដ្ឋលេខាធិការ​ក្រសួង​ការងារ​។​ក្រោយពី​

បាន​ជួបជុំ​គ្រួសារ​អ្វីដែល​ជាការ​បែកធ្លាយ​គឺ​ក​ញ្ញ​សុះរ​ទស់​បច្ចុប្បន្ន​មាន​អាយុ​២៨​ឆ្នាំ​ហើយ​នោះបាន​ចេញទៅ​ធ្វើ​ពល​ការិនី​ខ្មែរ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​តាំងពី​អាយុ​១៦​ឆ្នាំ​នោះ​គឺ​តាមរយៈ​ក្រុមហ៊ុន​លោក​អះ​ម៉ាត់​យ៉ះ​យ៉ា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​និង​អតីតយុទ្ធជន​។ នៅឯ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​លោក អូស្មាន់ ហាស្សាន់ ជា​ប្រធាន ស្ថិតក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ដែលមាន ញក​ញ្ញ​សុះរ​ទស់​ដែល​និយាយ​ភាសា​ខ្មែរ​មាន​កម្រិត​បាន​ឲ្យ​កាសែត​ដឹងថា នាង​និយាយថា នាង​បាន​ចាក​ចេញពី​ខេត្ត​នេះ​នៅ​ឆ្នាំ​២០០៥ បន្ទាប់ពី​នាង​រក​ការងារ​មិនបាន​ធ្វើ ហើយ​នាង​ទទួលបាន​ការអប់រំ​ត្រឹមតែ​ថ្នាក់​ទី​៦​ប៉ុណ្ណោះ​។​

​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​នាង​ថា នាង​នឹង​ទទួលបាន​ប្រាក់ខែ​២២០​ដុល្លារ​សម្រាប់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​។​ ​បុគ្គលិក​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នេះ​បាន​ចុះ​ទៅដល់​ភូមិ​របស់​នាង គឺ​ភូមិ​ត្រពាំង​ឈូក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដើម្បី​ជ្រើសរើស​ស្ត្រី​មូស្លីម​ចាម​ទៅធ្វើ​ការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​ដោយសារ​ភាពក្រីក្រ​នាង​បានសម្រេច​ចិត្ត​ទៅ​តែ​ផ្ទុយទៅវិញ​នាង​មិន​ទទួលបាន​ប្រាក់​សូម្បីតែ​១​សេន​។​

សុះរ​ទស់​និយាយថា​៖​រយៈពេល​២​ឆ្នាំក្រោយ​ទៅដល់​ទីនោះ ថៅកែ​ទី​១​របស់​នាង​ដែល​ធុញទ្រាន់​នឹង​នាង​ទារ​ប្រាក់ខែ បាន​យក​នាង​ទៅ​ទម្លាក់ចោល​នៅ​ប៉ុស្តិ៍នគរបាល ធ្វើឱ្យ​នាង​ត្រូវ​ជ្រកកោន និង​ទទួល​របប​អាហារ​នៅ​ទីនោះ​អស់​រយៈពេល​៦​ខែ​។ ទីបំផុត​នាង​រក​ការងារ​បាន​មួយទៀត គឺ​ការងារ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​។​
​ប៉ុន្តែ​ថៅកែ​ថ្មី​របស់​នាង​ក៏​មិន​បើក​ប្រាក់ខែ​ឱ្យ​នាង​ដែរ ដោយ​ប្រាប់​នាង​ថា នាង​នឹង​ទទួលបាន​ប្រាក់ខែ នៅពេល​បញ្ចប់​កិច្ចសន្យាការងារ​។ នាង​ក៏បាន​បាត់​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​នាង​ដែរ បន្ទាប់ពី​ចាកចេញ​ពី​ថៅកែ​ទី​១​។​

​ដោយ​គ្មាន​ពលរដ្ឋ​ខ្មែរ ឬ​ស្ថានទូត​ដែល​ខ្លួន​អាច​ទៅ​ពឹងពាក់​បាន នាង សុះ រទស់ និយាយថា នាង​វេទនាណាស់​។  “​ខ្ញុំ​អត់​ដែល​ជួប​ខ្មែរ​ទេ​ក្នុងពេល​១២​ឆ្នាំ​។​ ​ខ្ញុំ​ជួបតែ​ជនជាតិ​គេ​មកពី​បង់​ក្លា​ដែ​ស ស្រីលង្កា​។ ពួកគេ​ក៏​ជួប​បញ្ហា​ដែរ តែ​ខ្ញុំ​វេទនា​ជាងគេ ពីព្រោះ​ខ្ញុំ​អត់​មាន​ការិយាល័យ​រដ្ឋ​ខ្មែរ​នៅក្បែរ​”​។​

​នាង​ត្រូវធ្វើ​ការងារ​ផ្ទះ​ជាច្រើន​ម៉ោង​តាំងពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​៣​រំលង​អ​ធ្រា​ត​។ ថៅកែ​របស់​នាង​មិនដែល​បើកប្រាក់​ឱ្យ​នាង​ទេ ដោយ​គ្រាន់តែ​ផ្ដល់​អាហារ​ឱ្យ​នាង​ប៉ុណ្ណោះ​។​
​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នាង សុះ រទស់ និយាយថា នាង​ទទួលបាន​ជំនួយ​តិចតួច​ណាស់​ពី​អាជ្ញាធរ​។ នាង​ប្រាប់ថា នាង​បានគេច​ផុតពី​ការប៉ុនប៉ង​ចាប់រំលោភ​នៅផ្ទះ​របស់​ថៅកែ​ទី​១ ​ដែល​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​នាង​។ ប៉ុន្តែ​នៅពេល​នាង​ត្រូវគេ​ដឹក​យកទៅដាក់​ចោល​នៅ​ប៉ុស្តិ៍នគរបាល មន្ត្រីនគរបាល​មិន​ព្រម​ជួយ​នាង​បន្ត​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ឡើយ ដោយ​លើកឡើងថា​ខ្វះ​មូលនិធិ ហើយ​បាន​រក​ថៅកែ​ម្នាក់ទៀត​ឱ្យ​នាង​ដែល​មិនបាន​បើកប្រាក់​ខែ​ឱ្យ​ដូច​ថៅកែ​មុន​ដែរ​។​

​បន្ទាប់ពី​ធ្វើការ​ឲ្យ​ថៅកែ​ទី​២​អស់​រយៈពេល​១០​ឆ្នាំ នាង​ត្រូវគេ​ដឹក​ទៅ​ដាក់​ចោល​នៅ​នគរបាល​ម្ដងទៀត​។ នាង​និយាយថា លើក​នេះ​នគរបាល​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​។​គ្រួសារ​របស់​នាង​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បានផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​នាង បន្ទាប់ពី​គេ​បញ្ជូន​នាង​ត្រឡប់មក​កម្ពុជា​វិញ​។​សមាជិកគ្រួសារ​ម្នាក់​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួកគេ​ចំនួន​១៣.៦០០​ដុល្លារ​ពេល​ត្រឡប់មក​កម្ពុជា​វិញ​។​

​លោក អះ​ម៉ាត់ យ៉ះ​យ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ទៅសួរសុខទុក្ខ​នាង សុះ រទស់  នៅ​ខេត្តកំពង់ធំ​ក្រោយពី​នាង​ត្រូវគេ​បញ្ជូន​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​កាលពីពេល​ថ្មីៗ​នេះ​។ លោក អះ​ម៉ាត់ យ៉ះ​យ៉ា ថា លោក​មិនបាន​ដឹងថា​នាង សុះ រទស់ ជា​អនីតិជន​ទេ​។​​តែ លោក ស្លេះ ណា​ស៊ី ដែល​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ធ្លាប់ជួល​ឱ្យ​បង្រៀន​ភាសា​អង់គ្លេស ដល់​ពលករ​ទើប​ជ្រើស​មក​ថ្មី​រួមទាំង​នាង សុះ រទស់ ផង ប្រាប់ថា គាត់​បានដឹងថា​ក្មេងស្រី​នេះ​ជា​អនីតិជន ហើយ​ដឹងថា នាង​បាន​ប្រើប្រាស់​សំបុត្រកំណើត​របស់​អ្នកជិតខាង​ដើម្បី​ទទួលបាន​លិខិតឆ្លងដែន​។​

លោកស្រី ហេលែន ស្វន (Helen Sworn) ស្ថាបនិក និង​ជា​នាយិការ​អន្តរជាតិ​នៃ​អង្គការ​ចាប់ដៃ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​មាន​ប្រសាសន៍ថា អនីតិជន​ដែល​ត្រូវបាន​ជ្រើសរើស​ក៏​ត្រូវបាន​ចាត់ទុកជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​ដែរ​បើ​យោងទៅតាម​ច្បាប់​។​ “​បើ​គេ​បញ្ជូន​នាង​ទៅ​ក្រៅប្រទេស​ទាំង​ដឹងថា​នាង​ជា​អនីតិជន នាង​នឹង​ក្លាយជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​ដោយ​ស្វ័យប្រវត្តិ​”​។​​លោកស្រី ហេលែន ស្វន ថា ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នានា​មានការ​ទទួលខុសត្រូវ​ចំពោះ​អតិថិជន​របស់ខ្លួន ខណៈពេល​ពួកគេ​ស្ថិតនៅ​បរទេស​

លោក អះ​ម៉ាត់ យ៉ះ​យ៉ា មានប្រសាសន៍ថា ក្រុមហ៊ុន​របស់លោក​ដែល​ជ្រើសរើស​ស្ត្រី​ខ្មែរ បាន “​ជាង​១០០​នាក់​” ធ្វើ​ប្រតិបត្តិការ​បាន​ប្រហែល​មួយឆ្នាំ​ដោយ​ប្រើ “​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​” ក៏ត្រូវ​រដ្ឋាភិបាល​បិទ បន្ទាប់ពី​នាង សុះ រទស់ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​។ លោក​បាន​បន្តថា លោក​មិន​ទទួលបាន​ការបកស្រាយ​ពី​មូលហេតុ​នៃ​ការបិទ​ទេ​នៅពេលនោះ ប៉ុន្តែ​លោក ហេង សួគ៌ អ្នកនាំពាក្យ​ក្រសួង​ការងារ​ថ្លែងថា ប្រតិបត្តិការ​បែបនេះ​គឺ​ខុសច្បាប់​។​

​លោក​យ៉ះ​យ៉ា​ក៏​បដិសេធថា គ្រួសារ​របស់​នាង សុះ រទស់ មិនបាន​សុំ​ជំនួយ​ពី​លោក​ទេ នៅពេល​ពួកគេ​បាត់​ទំនាក់ទំនង​ជាមួយ​នាង​២​ឆ្នាំ​បន្ទាប់ពី​នាង​ទៅដល់​ទីក្រុង​រី​យ៉ា​ដ រាជធានី​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ “១២​ឆ្នាំមុន​មកទល់​បច្ចុប្បន្ន ខ្ញុំ​មិន​បានឮ​អ្វី​ទេ​”​។ លោក​បាន​បន្ថែមថា​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​របស់លោក​បាន​ណែនាំ​ច្បាស់លាស់​ហើយ​ថា​ត្រូវ​ទូរស័ព្ទ​ទៅ អ្នកណា ប្រសិនបើ​មាន​បញ្ហា​កើតឡើង​នៅ​បរទេស​។ “​យើង​ណែនាំ​ពួកគាត់​ឱ្យ​ទាក់ទង​មក​យើង​នៅ​ប្រទេស​កម្ពុជា ដើម្បីឱ្យ​យើង​ដឹងថា ពួកគាត់​នៅទីណា​”​។ លោក​យ៉ះ​យ៉ា​ថា “​ម្ដាយ ឪពុក និង​នារី​ជំនួយការ​មេផ្ទះ​នេះ​មិនបាន​ទាក់ទង​មក​ក្រុមហ៊ុន​របស់​យើង​ទេ​។ យើង​បានឱ្យ​ពួកគាត់​អស់ហើយ​ដូចជា​លេខ​ទូរស័ព្ទ​នៅទីនេះ លេខ​ទូរស័ព្ទ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​”​។ លោក​បន្ថែមថា “​ខ្ញុំ​មិនដឹងថា មូលហេតុ​អី​បានជា​ពួកគាត់​មិន​ទាក់ទង​មក​ទេ​។ នេះ​ជា​បញ្ហា​របស់​ពួកគាត់​”​។​

​តែ​អ្នកស្រី ឡោះ ណាស់ ម្ដាយ​របស់​នាង សុះ រទស់ បាន​និយាយថា គាត់​បានធ្វើ​ដំណើរ​មក​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៧ ហើយ​បាន​អង្វរ​ឱ្យ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ជួយ​។  “​ខ្ញុំ​សុំឱ្យ​គាត់​ជួយ​រក [​កូនស្រី​ខ្ញុំ​] ប៉ុន្តែ​គាត់​អត់​បាន​ជួយ​អី​ទេ​។ ខ្ញុំ​បាន​សុំ​គាត់​ថា ‘​ឱ្យ​លេខ​ទូរស័ព្ទ​មក​ខ្ញុំ​’​។ គាត់​បាន​ឆ្លើយថា ‘​បាន​មកពីណា បើ​ខ្ញុំ​អត់​មាន​ដែរ​ហ្នឹង​” ។​
​អ្នកស្រី ឡោះ ណាស់ និង​ប្អូនស្រី​របស់គាត់​ដែល​ត្រូវជា​ម្ដាយមីង​របស់ សុះ រទស់ ធ្លាប់បាន​ស្វះស្វែង​សុំ​ជំនួយ​ពី​ក្រសួងមហាផ្ទៃ កាលពី​ក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ​គេ​បាន​ប្រាប់​គាត់​ថា​មិនអាច​ជួយ​បាន​!!​។​
។​
​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ទទួលរង​ការចោទប្រកាន់ថា​បណ្ដោយ​ឱ្យមាន​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​លើ​ពលករ​ចំណាកស្រុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ងាយ​រងគ្រោះ​យ៉ាងខ្លាំង​។​
​លោកស្រី ហេលែន ស្វន មានប្រសាសន៍ថា បច្ចុប្បន្ន អង្គការ​ចាប់ដៃ​កំពុង​ស៊ើបអង្កេត​ករណី​ផ្សេងទៀត​ពាក់ព័ន្ធ​ជនរងគ្រោះ​ខ្មែរ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោកស្រី​គូសបញ្ជាក់ថា “​មាន​បញ្ហា​ប្រឈម​ច្រើនណាស់​សម្រាប់​ពួកគាត់ ពីព្រោះ​អត់​មាន​ស្ថានទូត​ខ្មែរ នៅក្នុង​ប្រទេស​នេះ​”​។​​សូមបញ្ជាក់ថា ស្ថានទូត​ខ្មែរ​នៅ​ជិត​បំផុត គឺ​នៅក្នុង​ប្រទេស​កូ​វែ​ត ស្ថិតនៅ​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ​ពី​ទីក្រុង​រី​យ៉ា​ដ​។​

​លោកស្រី ហេលែន ស្ម​ម មានប្រសាសន៍ថា នាង សុះ រទស់ គួរតែ​ត្រូវបាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បន្ត​ប្ដឹង​បទ​ព្រហ្មទណ្ឌ​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​
​លោកស្រី​បាន​បន្តថា “​បញ្ហា​គឺថា យើង​នឹង​ឃើញ​មាន​ករណី​កាន់តែ​ច្រើនឡើង​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ករណី​របស់​នាង​អាចជា​ករណី​ដ៏​សំខាន់ វា​អាចជា​ករណី​ដែល​ធ្លាប់​កើតមាន​ពីមុន​”​។ លោកស្រី​បន្ថែមថា ករណីនេះ​អាច​បញ្ជូន​សារ​ទៅ​ទាំង​ពលករ និង​ថៅកែ​។ លោកស្រី​គូសបញ្ជាក់ថា​”​ដើម្បី​ការពារ​ពលករ​ចំណាកស្រុក​ខ្មែរ​ចាំបាច់ ត្រូវ​បន្ត​ប្ដឹង​តាម​ប្រព័ន្ធតុលាការ​”​។

សូម​រំឭកថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ធ្លាប់មាន​ប្រវត្តិ​មាន​បញ្ហា​ជាមួយ​ស្ត្រី​ជំនួយការ​មេផ្ទះ​ដែល​រង​ការរំលោភបំពាន​ពី​សំណាក់​ថៅកែ​នៅក្នុង​ប្រទេស​មូស្លីម​ដ៏​តឹងរ៉ឹង​ក្រោម​ច្បាប់​សារៀ (Sharia Law) នៃ​សាសនា​អុ​ិ​ស្លាម​។​​លោក ហេង សួគ៌ អ្នកនាំពាក្យ​ក្រសួង​ការងារ​ថ្លែងថា​៖ ការបញ្ជូន​អនីតិជន​ទៅ​បរទេស​ល្មើសច្បាប់​ការងារ ហើយ​ថា “​ជនរងគ្រោះ​អាច​ប្ដឹង​ក្រុមហ៊ុន​បាន​”​។​​ប្រភព​៖​កាសែតខាំបូឌៀ​ដេលី​

yaya-companeyyas-ya-1