លោក ហ៊ត់ ប៊ុន​គីម​មេ​បញ្ជារ​កងអនុសេនាធំ​លេខ​៣​យោធា​ការពារ​ព្រុំដែន​ខ្មែរ​យួន ក្នុង​ស្រុ​ល​ស្នួល ខេត្តក្រចេះ​មាន​ប្រពន្ធ​ជួញ​ឈើប្រណិត កំពុងតែ​សម្រុក​ដឹក ចូលទៅ​យួន​

army-204

​ក្រចេះ​៖​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ច្បាស់​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ​ចែ​វីៗ​។​បានជា​គេ​ស្គាល់​ព្រោះថា​ជំនួញ​ដឹកឈើ​ឈើប្រណិត​ចេញពី​ខ្មែរ​ចូល​ស្រុក​យួន​មិន​ដេ​ល​បរាជ័យ​ទេ​ឡើយ​ព្រោះ​គ្មាន​សម​ត្ត​កិច្ច​ណា​បង្ក្រាប​។​ទោះជា​យ៉ាងណា​ចែ​វី​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​គាត់​មាន​ប្តី​ជា​ជា​យោធា​ឈរជើង​ការពារ​នៅតាម​បណ្ដោយ​ខ្សែបន្ទាត់​

ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តក្រចេះ​ឈ្មោះ​ហ៊ត់ ប៊ុន​គីម​ជា មេ​បញ្ជារ​កងអនុសេនាធំ​លេខ​៣ នៃ​កងវរៈសេនាតូច​ការពា​រ​ព្រុំដែន​លេខ​២០៤​។
​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​នៅក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​លោក មេបញ្ជាការ​យោធា​រូបនេះ បាន​ឲ្យ​ភរិយា​របស់ខ្លួន ដែល​គេ​ហៅថា ចែ វីៗ ដើរ​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ផ្សេងៗ ក្នុង​ទឹកដី​ខេត្ត​មណ្ឌល​គី​រី ដោយ​ដឹកជញ្ជូន​តាម​រថយន្ត​តូចៗ យកមក​គរ​ស្តុក​ទុក​នៅក្នុង​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣​នេះ មុននឹង​លើកដាក់​រថយន្ត​កែឆ្នៃ​ធុន​ធំៗ ដើម្បី​ដឹក​បន្ត​ចេញទៅ​លក់​នៅក្នុង​ទឹកដី​វៀតណាម តាម​ច្រករបៀង​ង៉ាំ​០៦ ឬ​ហៅថា ផ្លូវ​របស់​ក្រុម​ធី​ធី​វ៉ា​យ​(TTY)​របស់​ឧកញ៉ា​ណា​ម៉ារ​ឌី​។

​ប្រភព​បាន​ឲ្យ​ដឹងថា​៖​កាលពី​សប្តាហ៍​មុន យ៉ាងហោចណាស់ មាន​ឈើប្រណិត​ប្រមាណ​៣០​ម៉ែត្រគូប ត្រូវបាន​ដឹក​ចូល និង​រក្សាទុក​នៅក្នុង​ទីតាំង​បន្ទាយ​របស់​កងអនុសេនាធំ​លេខ​៣ ដើម្បី​ត្រៀម​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​ឈើ​អន្តរជាតិ​របស់​វៀតណាម​។​

​ដោយសារ​ការពិនិត្យ​ឃើញ​ថា សកម្មភាព​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ចូល​ទឹកដី​វៀតណាម​របស់​ភរិយា​លោក ហ៊ត់ ប៊ុន​គីម គឺជា​អំពើ​ខុសច្បាប់ លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ កាលពី​សប្តាហ៍​មុន​បានចេញ​បញ្ជា​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ស្រុក​ស្នួល តាម​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ទាំងនេះ​ម្តង​ហើយ ប៉ុន្តែ​មិនអាច​ចាប់​បានទេ ?​។​

​ដោយសារ​វិធានការ​រ​បស់​លោក​ព្រះរាជអាជ្ញា កែវ សុជាតិ មិនអាច​ចាប់​ឈើ​ខុសច្បាប់​របស់​ប្រពន្ធ​មន្ត្រី​យោធា​ម្នាក់នេះ​បាន​នោះ​ចឹ​ង​បានជា​មាន​សេចក្តីរាយការណ៍​ថា​៖ សកម្មភាព​ដឹកឈើ​ខុសច្បាប់​នេះ នៅតែ​បន្ត​យ៉ាង​គឃ្លើន​នៅក្នុង​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ​ដដែល​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​យប់​ទី​២៧ ឈានចូល​ថ្ងៃទី​២៨ រថយន្ត​ប្រាំ​គ្រឿង​របស់​ប្រពន្ធ​មន្ត្រី​យោធា​ខាងលើ​បាន​ដឹកឈើ​ចេញពី​បន្ទាយ​នេះ ចូលទៅក្នុង​ទឹកដី​ប្រទេស​វៀតណាម​ក្រោម​ការជួយ​សម្របសម្រួល ពី​សំណាក់​មន្ត្រីនគរបាល ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រករបៀង​មួយ​នេះ បន្ទាប់ពី​ដឹក​ចេញពី​ក្នុង​បរិវេណ​ទីបញ្ជាការ​កងអនុសេនាធំ​ចំនួន​បី​គ្រឿង និង​ពីរ​គ្រឿង​ទៀត​ដឹក​ចេញពី​ចំណុច​ប៉ោ​ដើម​ស្វាយ​។​

​ទាក់ទិន​នឹង​ការនាំ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​របស់​មេ​ឈ្មួញ​ខាងលើនេះ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា ដែល​ប្រចាំកា​នៅ​តំបន់​នេះ​គ្រាន់តែ​និយាយថា​៖​ចាំ លោក​ចាត់​វិធាន​ទប់ស្កាត់​មិន​ឲ្យ​បន្តសកម្មភាព​ទៀតឡើយ​???!!!៕

army-204army-hourt-bun-kim-204car-204c