សាលាក្តី​បិទ​បញ្ចប់​សំណុំរឿង​​ប្រឆាំង​អតីត​មេទ័ព​ខ្មែរក្រហម​

6e1d536a-8580-4a23-874b-480d6fcac5d8

​រាជធានី​ភ្នំពេញ​៖​សាលាក្តី​ខ្មែរក្រហម​បាន​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​០០៣ ប្រឆាំងនឹង​លោក មាស មុត អតីត​មេទ័ព​សម័យ​ខ្មែរក្រហម បន្ទាប់ពី​ធ្វើ​កិច្ចការ​នេះ​រយៈពេល​ជាង​៨​ឆ្នាំ​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ជូនដំណឹង​ថា ក្រោយពី​បាន​បិទ​បញ្ចប់​ហើយ ភាគី​ពាក់ព័ន្ធ​នានា​មាន​រយៈពេល​៣០​ថ្ងៃ ដើម្បី​ស្នើសុំ​ការ​ស៊ើបសួរ​បន្ថែមទៀត​។​
​លោក មាស មុត ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្វើឡើង​រវាង​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​។​
​ដោយឡែក កិច្ច​ស៊ើបសួរ​ប្រឆាំងនឹង​អតីត​សហ​ជនសង្ស័យ​មួយរូប​ទៀត ឈ្មោះ ស៊ូ ម៉េ​ត ក៏ត្រូវ​បាន​បិទ បន្ទាប់ពី​គាត់​បាន​ស្លាប់​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៥​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​៕

6e1d536a-8580-4a23-874b-480d6fcac5d8