ធ្លាយ​រឿង​មន្ត្រី​គុក​ខេត្តកំពុងធំ​ស៊ី​ក្មេងប្រុសៗ​និង​ជំនាញ​ជេរ​បញ្ចោរ​!

prison-thom

​ភ្នំពេញៈ​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ធំ​ផ្នែក​អនុរក្ស​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងតែ​ល្បីល្បាញ​ខាង​រំលោភ​សេព​ស​សន្ថវៈ​(​រួមបវេណី​)​អំពើ​អនាចារ ទៅលើ​ប្រុស​ក្មេង​ស្អាត ៗ​និង​ចូលចិត្ត​ប្រើ​អំពើហិង្សា​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​។​មន្ត្រី​នោះ​មានឈ្មោះ ភិន សំអុល​ភេទ​ប្រុស អាយុ​ខ្ទង់​៥០​ឆ្នាំ​ជាង​មាន​តួនាទី​ជា មន្ត្រី​អនុប្រធាន​ការិយាល័យ​ប្រតិបត្តិ នៃ​ពន្ធនាគារ​

ខេត្តកំពង់ធំ​ផ្នែក​អនុរក្ស​ជា​រៀងរាល់ថ្ងៃ តែងតែ​ជេរ​បញ្ចោរ​អ្នកទោស មិន​ថា​យប់​ឬ​ថ្ងៃ​ដូច​សត្វ​ធាតុ​ដោយ​គំរាមកំហែង​អ្នកទោស​នៅក្នុង​គុក​ខេត្តកំពង់ធំ​ថា​«​គុក​នេះ​ជា​គុក​របស់​អញ អ្ហែង​ចង់​ខ្លាំង​អី​…!»​។
​ថ្មីៗ​នេះ​មាន​អ្នកទោស​បាន​ស្លាប់​ពីរ​នាក់ ដោយសារ​បុគ្គល​នេះ​មិន​បញ្ជូន ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ធំ​។ គាត់​បាន​ចោទប្រកាន់​អ្នកទោស​ថា ឈឺ​ពុត​! ។​តែ​ធាតុពិត​គឺជា​លេស​ហេតុផល​នៃ អំពើពុករលួយ​តែប៉ុណ្ណោះ​។​​ដោយសារ​ចារិក​ស្រី​ឈ្លោះ​មិន​រើសមុខ​នោះ សូម្បីតែ​មន្ត្រី​ពន្ធនាគារ​គ្នាឯង​ក៍លោក ភិន សំអុល ឆ្កឹះឆ្កៀល​ចាក់ចុច​ជេរ​បញ្ចោរ​មិន​រើសមុខ​ឡើយ​។​មូលហេតុ​ត្រូវបាន​គេ​រាយការណ៍​ថា​៖ ព្រោះ​គាត់​អាងខ្នង​បង្អែក អគ្គស្នងការ​ពន្ធ​នា គារ​ក្រសួងមហាផ្ទៃ​នៅ​ពី​ក្រោយខ្នង​។ ថ្វីបើ លោក​ភិន សំអុល មាន​តួនាទី​ស័ក្តិ​តូចក្តី​។

នៅក្នុង​គុក​ខេត្តកំពង់ធំ អ្នកលក់ដូរ​សុទ្ធតែ​មានការ​ដេញថ្លៃ​ត្រឹមត្រូវ តែ​ត្រូវបាន​លោក សំអុល ចាក់រុក​ដេញ​គេ​ឱ្យ​ចេញរួច​យក​កន្លែង​នោះ​លក់ខ្លួន​ឯង​ដោយ​ដំឡើង​ថ្លៃទំនិញ​គ្រប់មុខ​មួយ​ទ្វេគុណ​នឹង​បី​ទៅ​បួន​ដង​ដូចជា ត្រី ប្រហុក ផ្អក សាច់គោ និង​សាច់ជ្រូក​។​ល​។​និង​។​ល​។​​​នៅក្នុង​អំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៥​កន្លងមក​អគ្គស្នងកា​រ​នគរបាលជាតិ​បាន​បញ្ជូន​មន្ត្រី​អធិការកិច្ច​មួយ​ក្រុ ម​ចុះទៅ​ស៊ើប​អ​ង្គេ​ត​រឿង​លោក ភិន សំអុល រំលោភ​សេពសន្ថវៈ អ្នកទោស​បុរសៗ នៅ​ខេត្តកំពង់ធំ​រយៈពេល​បី​ថ្ងៃ តាមរយៈ​ពាក្យបណ្តឹង​អ្នកទោស​ក្នុង​គុក​បួន​នាក់ បាន​ប្តឹង​។ អគ្គស្នងការ​ន គ​របាល​បានត្រឹមតែ​បញ្ឈរជើង​បុគ្គល​នោះ​តែ​ប្រាំ​មួយខែ ក៍​ដោះ​លេង​ឱ្យមាន​សេរីភាព​វិញ ហើ យ​គេ​បានធ្វើ​ទុក្ខ​ម្នេញ​អ្នកទោស​កាន់តែ​សាហាវ​លើស​ដើម​។​

ករណីនេះ​លោក ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ធ្លា​បើ​បាន​ប្រាប់​កាសែត​ឱ្យដឹងថា​៖ ក្រសួងមហាផ្ទៃ​មិន​គាំទ្រ រឿង​ទាំង​ប៉ុន្មាន ដែល​បុគ្គល (​ភិន សំអុល​) បានធ្វើ​នោះទេ​។ អ្វីដែល​ខ្ញុំ​បានទទួល​ដឹង​ដំណឹង​នេះ​!​ក្រសួង​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ស៊ើប​អ​ង្គេ​ត​រឿងនេះ​ជាបន្ទាន់​។​តែ​លោក​ ភាន ឆ​វ័​ន្ត ដែលជា​ប្រធាន​គ្រប់គ្រង​គុក​ខេត្តកំពង់ធំ បាន​បដិសេធ​សេចក្តីរាយការណ៍​នេះ​។ គាត់​ថា​អត់​មាន​ករណី​ដូច ការផ្តល់​ដំ ណឹ​ង​ទៅឱ្យ​កាសែត​នោះទេ​។ លោក​ថា រាល់​ករណី​រឿង​អ្វី​កើតមានឡើង​គឺ​សុទ្ធ​តែមាន​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ជា ពិសេស​មាន​ព្រះរាជអាជ្ញា​ចូលរួម​។ ពាក់ព័ន្ធ​ព័ត៌មាន​ថ្មីៗ​ដែល​ទុកឱ្យ​អ្នកទោស​ស្លាប់​ពីរ​នាក់​នៅ ក្នុង​គុក​ខេត្តកំពង់ធំ​លោក​ ភាន ឆ​វ័​ន្តថាបានធ្វើ​របាយការណ៍​ជូន​អគ្គស្នងការ​នគរបាល​ជាតិ​រួចហើយ​។ ទោះជា​យ៉ាងណា លោក ភិន សំអុល អនុប្រធាន​ការិយាល័យ​ពន្ធនាគារ​ខេត្តកំពង់ធំ ទទួលបន្ទុក​ផ្នែក​អនុរក្ស បាន លោក​ទទួលស្គាល់​ថាបាន ដោះ​ទ្រនាប់ជើង​ផ្ទាត់​វាយ​ក្បាល​ស្ត្រី​អ្នកទោស​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ក្នុង​លក្ខណៈ​បែប​អប់រំ​មិន ធ្ងន់ធ្ងរ​ទេ​(​ស៊ិ​ក​)​។​

ទាក់ទង​ដល់ រឿង​រំលោភ​សេពសន្ថវៈ​អ្នកទោស​ប្រុសៗ លោក​ភិន​សំអុល​បាន​ឲ្យ​ដឹងថា​៖ អ្នកទោស​បួន​នាក់​ដែល​បាន​ប្តឹង​ខ្ញុំ​នោះ ត្រូវ​បញ្ជូនទៅ​ខេត្តបាត់ដំបង​ជាមួយ​អ្នកទោស​ស​រុ ប​២០​នាក់​។​ព្រោះ​គុក​កំពង់ធំ​មាន​កន្លែង​តូចចង្អៀត​។ និយាយ​ជារួម​ទៅ​រឿង​ទាំងអស់នេះ​វា​មិន ពិត​ទេ​ព្រោះ​ក្រុមការងារ​អគ្គស្នងការ បាន​ចុះ​ស្រាវជ្រាវ​ម្តង​ហើយ​។ យោងតាម​ប្រភពពី​បុរស​ម្នាក់ ធ្លាប់​ជាប់គុក​នៅ​ខេត្តកំពង់ធំ អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​បាន​ឲ្យ​ដឹង ថា​៖​លោក ភិន សំអុល ជា​មនុស្ស​កាកសំណល់​ខ្មែរក្រហម បាន​ប្រើ​អំពើហិង្សា​ដោះយក​ទ្រនាប់ជើង​វាយ​ក្បាល​ស្ត្រី​ជាប់គុក​ពីរ​នាក់​ហើម​ក្បាល កាលពី​ថ្ងៃ ទី​១៥​ខែធ្នូ​ឆ្នាំ​២០១៦​។ ព្រោះតែ​ពួកគេ​ប្រកែក​គ្នា​បន្តិច​ប​ន្ទួ​ច​។ ដោយ​ញៀន​ដៃ​វាយ​មនុស្ស​គ្មាន​ទោស​ពៃ ភិន សំអុល បាន​វាយ​បុរស​ឈ្មោះ ហាវ ភឿង រយះ​ក្បាល​ចេញឈាម​ប្រវែង​មួយ​ថ្នាំងដៃ​កន្លះ​ដោយ​គ្មាន​មូលហេតុ​អ្វី​សោះ​។​

​ប្រភព​ដដែល​បានបង្ហាញ អំពើ​ឃោរឃៅ​របស់ ភិន សំអុល ទៀតថា គាត់​បាន​វាយ​បុរស​ម្នាក់​ឈ្មោះ សុជ សាម នឹង​ដង​អំបោស​ឫស្សី​រហូត​ក្លាយទៅជា​មនុស្ស​ឆ្កួត​ដែល​កំពុងតែ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ធំ​ខេត្តកំពង់ធំ​។ អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ ចាប់តាំងពី​ឆ្នាំ​២០០១ រហូតដល់​ខែកុម្ភៈ​ឆ្នាំ​២០១៥ ត្រូវបាន​ប្រភព​ដ ដែល​បន្តថា លោក សំអុល បាន​រំលោភ​សេពសន្ថវៈ អ្នកទោស​ប្រុស​ក្មេង​ស្អាតៗ រាប់ពាន់នាក់​នៅក្នុង​គុក​ខេត្តកំពង់ធំ​។

ក្នុង​ឆ្នាំ​២០១៥​ដោយ​ការ​អត់ទ្រាំ​មិនបាន រំលោភ​សេពសន្ថវៈ​ទាំង​ព្រឹក ទាំង​ល្ងាច ហើយ​មានពេលខ្លះ​រំលោភ​ម្តង​ពីរ​នាក់​ផង​នោះ មាន​មនុស្ស​បួន​នាក់​បាន​ចេញមុខ​ប្តឹ ង ភិន សំអុល ទៅ​សាលាខេត្ត​កំពង់ធំ​។ ក្នុងនោះ​មានឈ្មោះ លុ​ច្ស កុយ​, ស្រ៊ី ប៉េ ,​យក់ រី​ហ្សែ​ន និង ប៉ែត សុខ​ហៃ​។ ដើម្បី​លុបលាង​អំពើ​ពាល​របស់ខ្លួន​លោក សំអុល ឱ្យគេ​ដឹក​អ្នកប្តឹង​ទាំង​បួន​នាក់​នោះ​ផ្លាស់​ទៅ​គុក​ខេត្តបាត់ដំបង​ដោយ​យក​លេស​ថា​ទាំង​បួន​នាក់​មិន​គោរព​វិន័យ​គុក​។ រីឯ​អ្នក​នៅសល់​ត្រូវ​គាត់​គំរាមកំហែង​ទុកជាមុន​កុំឱ្យ​ប្តឹងផ្តល់​ដូច​ទាំង​បួន​នាក់​នោះ​បន្តទៀត​។​

prison-thomprison-thom2