ង្វៀង​តៀន​ជួង​ឈ្មួញ​យួន​ជា​អ្នក​នាំ​ភ្លុក​ដំរី​ពី​អាហ្វ្រិក​ចូល​កម្ពុជា​ឆ្លងទៅ​ចិន​?

elle-plock1


​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅនេះ​ភ្លុក​ដំរី​ទម្ងន់​១,៣ តោន ត្រូវបាន​រឹបអូស​ដោយ​សម​ត្ត​កិច្ច​គយ​កម្ពុជា ។ ចំនួន​ភ្លុក​ដែល​លាក់​បង្កប់​ក្នុង​ឈើ​បេង​រឹប​ត្រូវ​អូស​បាន​នេះ​គេ​ប៉ាន់ស្មាន​មាន​ដំរី​ជាង ៣០០​ក្បាល​ត្រូវបាន​សម្លាប់​រង្គាល​នៅ​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក​ទ្វីបអាហ្វ្រិក​។ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គេ​យកទៅ​ធ្វើ​រូបចម្លាក់ គ្រឿងអលង្ការ និង​វត្ថុ​អនុស្សាវរីយ៍

សម្រាប់​រដូវ​បុណ្យ​ណូអែល​នេះ និង​តាំង​លម្អ​ក្នុងផ្ទះ​។​ការរត់ពន្ធ​ទាំង ៤​ករណីនេះ​ត្រូវបាន​គេ​រកឃើញថា នាំចេញ​ដោយ​ក្រុមហ៊ុន Cam Transit Company Co., Ltd ដែល លោក ង្វៀន តៀន ជួង ជា​នាយក​របស់​ក្រុមហ៊ុន​នេះ​។​

​លោក ង្វៀន តៀន ជួង អាយុ ៣១​ឆ្នាំ ត្រូវបាន​តាម​ចាប់ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សួរចម្លើយ​ទាក់ទង​នឹង​ករណី​រត់ពន្ធ​នេះ​។ ដោយ​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការចាប់​ស្រដៀង​គ្នា​នេះដែរ បាន​ប្រព្រឹត្ត​កាលពី​ខែ​មុន​នៅក្នុង​ហូជីមិញ និង​ដោយ​អាជ្ញាធរ​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក និង​ប្រទេស​កេ​ន​យ៉ា​ក្នុងការ​ស្ទាក់ចាប់​ការនាំចេញ​ខុសច្បាប់​២​ករណី​ផ្សេងគ្នា​នាពេល​ថ្មីៗ​នេះ នៅលើ​ឆ្នេរសមុទ្រ​នៃ​ទ្វីបអាហ្វ្រិក​។

​មិនដឹងថា​តើ​អាចមាន​មន្ត្រី​ខ្មែរ​ណា​ជាប់​ពាក់​ព​ន្ធ័​ដែរ​ឬ​អត់​នោះទេព្រោះរឿងនេះធំបើគ្មានការឃុបឃឹតគ្នាមិនអាចធ្វើបានទេ។​ការបង្ក្រាបបាននេះគេជឿថាដោយសារមានទំនាស់។
​សូម​បញ្ចាក់​ថា​ចិន​គឺជា​ទីផ្សារ​ភ្លុក​ដំរី​ធំ​បំផុត​។​ទោះជាយ៉ាងណាមានពតិមានថា៖ក្រោយពី​បែកធ្លាយ​ការចាប់​ភ្លុក​ដំរី​នៅក្នុង​ស្រុក​ខ្មែរ​នេះ​រដ្ឋាភិបាល​ចិន​ប៉េកាំង​ដែលជាប្រទេសហត្ថលេខីអនុសញ្ញាការពារសំណាក់ពីសត្វនិងសត្វជិតផុតពូជបានចេញ​បទបញ្ជា​បិទ​ហាង​លក់​ភ្លុក​ដំរី​ធំៗ​ប្រមាណ​៥០​កន្លែង​ទូទាំង​ស្រុក​ចិន​៕

elle-plock1elle-plok1elle-plok2