កាកសំណល់​និង​ក្លិនស្អុយ​នៅ​ភូមិ​វត្ត​គរ​មិន​បង្ក​ការឈឺ​ក្បាល​ដល់​ប្រធាន​មន្ទី​បរិស្ថាន​ខេត្តបាត់ដំបង​…?)

h-envire1

ខេត្តបាត់ដំបង​៖​រឿង​អនាម័យ​សុខភាព​វា​ជា​តួនាទី​របស់​សុខាភិបាល​តែបើ​រឿង​ក្លិនស្អុយ​ឆ្អាប​ឆ្អេះ​វា​ជា​តួនាទី​របស់​បរិស្ថាន​ដែលជា​ស្ថាប​ន័យ​ថ្មី​ក្នុងសម័យ​ថ្មី​នេះ​។​ដោយឡែក​នៅ​ក្នុ​ខេត្តបាត់ដំបង​ក្លិនស្អុយ​ឆ្អាប​ឆ្អេះ​ហាក់បីដូចជា​មិន​បង្ក​ការឈឺ​ក្បាល​ហាលថ្ងៃ​អី​ដល់​លោក​ជួប​.​សារ៉ុន​ប្រធាន​មន្ទី​បរិស្ថាន​ខេត្តបាត់ដំបង​អី​ម៉ា​តិច​?​។​ជាក់ស្តែង​ប្រជាពលរដ្ឋ​និង​លោកគ្រូ​

អ្នកគ្រូ​សិស្សានុសិស្ស​ដែល​រស់នៅ​និង​មក​រៀន​បង្រៀន​នៅ​សាលាបឋមសិក្សា​វត្ត​គរ​ភូមិ​វត្ត​គរ​បាននិងកំពុង​ជួប​បញ្ហា​ស្អុយ​ឆ្អេះឆ្អាប​ដែល​បង្កឡើង​ដោយ ទីតាំង​សត្វឃាត​មួយកន្លែង​ជាប់​និង​ក្លោងទ្វារ​សាលា​តែម្តង​។​ទីតាំង​សត្តឃាត​នេះ​មាន​ម្ចាស់​ឈ្មោះ​ឡោ​.​លាង​ហេង​និង​ប្រពន្ធ​ឈ្មោះ​ប៉ុក​ដែ​បានមក​បោះទីតាំង​ធ្វើ​អាជីវកម្ម​សត្វឃាដ​មាន់​ទា​បង្ក​ក្លិនស្អុយ​មកហើយ​តែ​គេ​មិនដែល​ឃើញ​មានការ​ទប់ស្កាត់​ដោះស្រាយ​ពី​សម​ត្ត​កិច្ច​ជំនាញ​បរិស្ថាន​សោះ​។​

ប្រជាពលរដ្ឋ​ក៏ដូចជា​លោកគ្រូ សាលាបឋមសិក្សា​វត្ត​គរ​ភូមិ​វត្ត​គរ​បាន​ឲ្យ​ដឹងថា​៖​គេ​ធ្លាប់​ឃើញ​មាន​សម​ត្ត​កិ​ច្ចមក​ដែរ​តែ​គ្រាន់តែ​មក​អើតៗ​ជួប​ម្ចាស់​អាជីវកម្ម​ហើយ​ទៅ​បាត់​ស្ងាត់ឈឹង​ទៅវិញ​ទៅ​។​ពលរដ្ឋ​សង្ស័យថា​កូនចៅ​លោក​ជួប​.​សារ៉ុន​គឺ​មក​ហឹ​ត​ក្លិន លុយ​ម្ចាស់​អាជីវកម្ម​ហើ​យាន​ជា​មិនធំ​ក្លិនស្អុយ​នោះ​។​

រឿងនេះ​ភ្នាក់ងារ​ពត៌មាន​យើង​បាន​ទាក់ទង​ទៅ​លោក​ជួប​.​សារ៉ុន​ប្រធាន​មន្ទី​បរិ​ដ្ឋា​ន​ខេត្តបាត់ដំបង​ដែរ​តែ​លោក​តប​មក​ថា​៖​កំលាំង​លោក​មិន​គ្រប់ពេល​កំលាំង​មក​គ្រប់​លោក​ចាត់វិធានការ​ហើយ (​ស៊ិ​ក​) ។​ពាក្យសម្តី​ទាំងនេះ​បានធ្វើអោយ​ពលរ​ដ្ខ​អស់ជំនឿ​ដោយ​និយាយថា​ស្ថាប​ន័​មួយ​នេះ​ថា​បង្កើត​មក​បង្ហិន​តែ​ប្រាក់ខែ​រដ្ឋ​ប៉ុ​ណ្ណុះ​……?​។​

​សូមបញ្ជាក់ថា​៖​ទីតាំង​អាជីវកម្ម​សត្វឃាត​មាន់​កសិកម្ម​មួយ​នេះ​ស្ថិតនៅ​ភូមិ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​មិន​ត្រឹម​តែមាន​ជះក្លិន​ស្អុយ​ទេ​?​ចំណែក​កាក់សំណល់​ត្រូវបាន​ទម្លាក់​ចូល​អូរ​ហើយ​ហូរ​ចូលក្នុង​ស្ទឹង​សង្កែ​ធ្វើ​អាយ​ប៉ះពាល់​ទឹកស្ទឹង​កខ្វក់​និង​អាច​រីកសាយ​ជម្ងឺ​ផ្តាស​សាយ​បក្សី​ដល់​សុខភាព​មនុស្ស​សត្វ​ដែល​ប្រាស្រ័យ​ប្រើប្រាស់​ទឹកស្ទឹង​ទៀតផង​ក៏​ថា​បាន​។​តែ​ទោះ​ជាមាន​ហា​នី​ភ័យ​បែបនេះ​ក៏ដោយ​ក៏​មិន​ឈឺក្បាល​ដល់​លោ​កិ​ប្រធាន​មន្ទី​បរិស្ថាន​ខេត្តបាត់ដំបង​ឡើយ​៕

h-envire1h-envire2h-enviro