» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7089 នាក់

ម្សិលមិញ 25341 នាក់

សរុប 21314583 នាក់

ចាប់មេការម៉ាស្សាការ៉េ៧ដោយសាបង្ខំឲ្យកូនចៅរួមភេទយកតុង!

 

ខេត្តកណ្តាល:ថ្ងៃសៅរ៏ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ម្ចាស់ហាងម៉ាស្សាកោសជប់ យិហោការ៉េ៧ត្រូវសមត្តកិច្ចឃាត់ខ្លួនពាក់ពន្ធ័និងការបង្ខំឲ្យកូនចៅរួមភេទយកលុយតុង។ករណីនេះកើតឡើងចាប់ពីថ្ងៃទី០២ខែកក្កដា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី នៅហាងម៉ាស្សាកោសជប់យីហា៧៧៧៧ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះ ឈ្មោះស ស.ម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរម៉ាស្សាកោសជប់។a massa 

ចំណែកជនសង្ស័យ ឈ្មោះចក់ ជីង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរម្ចាស់ហាងម៉ាស្សាកោសជប់យីហោ៧៧៧៧(ឃាត់ខ្លួន)។កាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៥ ជនរងគ្រោះបានមកសុំធ្វើការនៅហាងម៉ាស្សាកោសជប់មួយកន្លែងមានយីហោ៧៧៧៧ស្ថិតនៅជាប់ផ្លូវ១១៥មុខសាលាជុងអ៉ីងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានថៅកែឈ្មោះចក់ជីងភេទស្រី អាយុ៣២ឆ្នាំ ជាអ្នកមើលការខុសត្រូវ។

ចាប់តាំងពីចូលបំរើការងារក្នុងហាងម៉ាស្សានេះមក ជនសង្ស័យដែលជាថៅកែស្រីតែងតែចាប់បង្ខំអោយជនរងគ្រោះបំរើសេវាកម្មរួមភេទជាមួយភ្ញៀវជាញឹកញាប់គ្មានលោះពេលម្តងណាឡើយ ទោះបីជាជនរងគ្រោះមានជំងឺឬក៏មករដូវក៏ដោយ។រួមភេទជាមួយភ្ញៀវម្តងៗនៅកន្លែងគឺតម្រូវអោយដកប្រាក់ចំនួន១០០០០ម៉ឺនរៀលថ្លៃបន្ទប់ តែបើចេញក្រៅវិញគឺដកចំនួន៤០០០០ម៉ឺនរៀល។

លុះមកដល់ថ្ងៃទី០៤ខែតុលាឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី ដោយជនរងគ្រោះទ្រាំទ្រនឹងការចាប់បង្ខំរបស់ជនសង្ស័យលែងបានតទៅទៀត ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ឲ្យចុះជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យយកមកសាកសួរចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថាគាត់ពិតជាបានដកប្រាក់ចំនួន១០០០០ម៉ឺនរៀលពីជនរងគ្រោះនៅពេលរួមភេទជាមួយភ្ញៀវនៅកន្លែងរបស់គាត់ប្រាកដមែន តែគាត់មិនបានចាប់បង្ខំជនរងគ្រោះនោះឡើយ តែនៅពេលជនរងគ្រោះចេញក្រៅជាមួយភ្ញៀវវិញ គាត់មិនដែលដកប្រាក់ពីជនរងគ្រោះឡើយ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។a massa1 a massa2