» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10984 នាក់

ម្សិលមិញ 16074 នាក់

សរុប 21325285 នាក់

ជំទាវ​ពេ​ជច​ន្ទ័​មុនី​ចេញមុខ​សូ​វ៉េ​ករណី​យ៍​ចៅអធិការ​វត្ត​ប្រាសាទនាងខ្មៅ​ប្រកា​សសឹក​ទាំង​តក់ក្រហល់​!?

 

​ភ្នំពេញ​៖​ជំទាវ​ទី​៣(​គិត​តាម​ឋាណានុក្រម​អំណាច​ស្រុក​យើង​)​ចេញមុខ​សូ​វ៉េ​អ​ន្ទឹ​ត​ជួន​កក្កដា​!?​។​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៥​នេះ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បានលើកឡើង​ពី​ការ​លាចាក​សិក្ខាបទ​របស់​ព្រះ​តេជគុណ​ធម្ម​វិជ្ជា ជួន កក្កដា ព្រះ​វិន័យធរ​គណ​ខេត្តតាកែវ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នាយក​សាលា​ពុទ្ធិក​ប្រាសាទនាងខ្មៅ ។​
​លោកជំទាវ​បណ្ឌិត បាន​បង្ហោះ​សារ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា «​នាង​ខ្ញុំ​ចូលចិត្ត​ស្តាប់​ធម្មទេសនា របស់​ព្រះអង្គ​សូម អរ​ព្រះ​គុណ និង​អរគុណ​ណាស់​លោក​ប្អូន ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយ​ដល់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​កន្លងមកនេះ ជួយ​ក្នុង​ការអប់រំ​តាមរយៈ​ឱវាទ​របស់​ព្រះពុទ្ធ​។​a kakada2 

​បន្ទាប់ពី​ពេលនេះ ទៅ​ទោះបី​លោក​ប្អូន​ក្លាយជា​គ្រហស្ថ ក៏​ខ្ញុំ​នៅតែ​សង្ឃឹមថា​លោក​ប្អូន នៅតែ​ជួយ​ដល់​ព្រះពុទ្ធសាសនា​បំពេញ​កាតព្វកិច្ច ក្នុងនាម​ជា​ពលរដ្ឋ ជួយ​ដល់​សង្គម​កម្ពុជា ជា ពិសេស​គឺ​ការអប់រំ​យុវជន យុវតី​ជំនាន់​ក្រោយ​អោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និង​គុណធម៌​។ សូម​ជូនពរ​លោក​ប្អូន អោយមាន​សំណាងល្អ​ក្នុង​ភាពជា​គ្រហស្ថ​»​។​បើតាម​រូបភាព​នេះ​គេ​ជឿថា​មិនយូ​មិនឆាប់​អ​ន្ទឹ​ត​ជួន​កក្កដា​នឹងត្រូវ​បានតែងតាំង​តួនាទី​ណាមួយ​ក្នុង​ក្រសួង​រាជរដ្ឋាភិបាល​ប្រសិនជា​កាល​នៅ​ជា​សង្ឃ​តេជគុណ​ជួន​កក្កដា​គ្មាន​បញ្ហា​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​អាណាចក្រ​ទេនោះ​។​

​សូមបញ្ជាក់ថា​ព្រះ​តេជគុណ​ជួន​កក្កដា​ចៅអធិការ​វត្ត​ប្រសាទ​នាង​ខ្មៅ​និង​ជា​ព្រះ​វិ​ន​យ័​ធ​ម័​ខេត្តតាកែវ​បាន​លាចាក​សិក្ខាបទ​យ៉ាង​តក់ក្រហល់​នៅ​ព្រឹក​ថ្ងៃទី​១៩​មិនា​ដោយ​មិនដឹង​មូលហេតុ​។​មូល​ហេតុដែល​ព្រះអង្គ​ជួន​ក្កដា​ឲ្យ​ដឹង​គឺ​ត្រឹមតែ​ថា​អស់​និ​ស្ស​យ័​និង​ព្រះពុទ្ធសាសនា​?(​អស់បុណ្យ​ជាស​ង្ឃ​ដែល​ចង់​មានន័យថា​ត្រូវបាន​ដក​សិទ្ធ​ជាស​ង្ឃ​)​។​លោក​ឧកញ៉ា​ម៉ុង​រិទ្ធី​ដែលជា​អ្នកគាំទ្រ​តេជគុណ​ជួន​កក្កដា​មួយរូប​ដែរ​បានបង្ហាញ​ការសោកស្តាយ​និង​និយាយថា​តើ​សិស្ស​គុណ​រាប់រយ​អង្គ​ដែល​កំពុង​សិក្សា​នៅ​វត្ត​ប្រាសាទនាងខ្មៅ​ទៅជា​យ៉ាងណា​?​។​

សូមបញ្ជាក់ថា​ព្រះ​តេជគុណ​ជួន​កក្កដា​គឺជា​សង្ឃ​មួយអង្គ​ដែលមាន​សង្ឃ​ដិ​ការ​ឆៅៗ​ក្នុងការ​ទេសនា​ដោយ​អប់រំ​ពុទ្ធ​បរិ​ស​ទ័​ឲ្យ​គិតគូ​ឲ្យ​បាន​ច្បាស់​មុននឹង​មាន​ជំនឿ​អ្វីមួយ​!​។​ទោះយ៉ាងណា​តាម​រូបភាព​នេះ​គេ​មិនដឹងថា​តើ​តេជគុណ​ជួន​កក្កដា​មាន​បញ្ហា​អ្វី​ទើប​ត្រូវបាន​បង្ខំ​ឲ្យ​សឹក​យ៉ាង​តក់ក្រហល់​បែបនេះ​នោះទេ​?(​ព្រោះ​ជាស​ភាវ​ជា​សង្ឃ​ដែល​បួស​តាំងពីក្មេង​មកដល់​ឡូ​វ​ជាង​២០​ប្លាយ​ឆ្នាំ​មិនមែន​សឹក​ភ្លាមៗ​មិន​ប្រាប់​ដូច​ជំនាន់​ចៅអធិការ​វត្ត​ព្រែកប្រា​ឈ្មោះ​ហោ​សុខុន​នោះទេ​!)៕a kakada a kakada1 a kakada5 a kakada6 
​