» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22984 នាក់

ម្សិលមិញ 22729 នាក់

សរុប 21302525 នាក់

បន្ទាប់ពី​ផ្លូវ​៦០​ម៉ែត្រ​ល្បីល្បាញ​តាម​បណ្តាញ​សង្គម​ដោយសារ​ស៊ី​មនុស្ស​ផ្ទួនគ្នា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​


​ភ្នំពេញ​៖​បន្ទាប់ពី​ផ្លូវ​៦០​ម៉ែត្រ​កានតែ​ល្បីល្បាញ​ក្នុងការ​ស្រូបយក​ជីវិត​មនុស្ស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃរសៀល​ទី​១២​មករា​ទោះបីជា​ថ្ងៃ​ឈប់សម្រាក​ក៏​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប៉េង ពោធិ៍​នា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ និង​សិក្សា​ពី​ស្ថានភាព​ផ្លូវ ៦០​ម៉ែត្រ ដើម្បី​រក​មធ្យោបាយ​ធ្វើយ៉ាងណា​ឱ្យ​ផ្លូវ​នេះ​កាត់បន្ថយ​បាន​នូវ​ការគ្រោះថ្នាក់​ចរាចរណ៍​។a sreng ponea

​ក្រោយ​ចុះ​ត្រួតពិនិត្យ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឯកភាពគ្នា​មួយ ដោយ​សម្រេច​បង្កើន​កម្លាំង​នគរបាល​ត្រួតពិនិត្យ រឹតបណ្តឹង​ការផាកពិន័យ​ចំពោះ អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​លើស​ល្បឿន​កំណត់​នៅលើ​កំណត់​ផ្លូវ ៦០​ម៉ែត្រ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ​។

​តាមរយៈ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុងឱកាស​នៃ​ការចុះ​ត្រួតពិនិត្យ​នៅលើ​ដងផ្លូវ​៦០​ម៉ែត្រ (​សម្ដេច​តេ​ជោ ហ៊ុន សែន​) ខាងលើ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន រួមមាន នៅលើ​កំណត់​ផ្លូវ ៦០​ម៉ែត្រ ត្រូវ​បង្កើន​កម្លាំង​នគរបាល ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការផាកពិន័យ​ចំពោះ​អ្នកបើកបរ​លើស​ល្បឿន​កំណត់ ពោលគឺ កម្លាំង​ត្រូវអនុវត្ត​ការងារ​ដោយ​ភាព​ទទួលខុសត្រូវ និង​តឹងរឹង​ជាង​មុន​។

​ក្រៅពីនេះ ត្រូវ​គូស​គំនូស​សញ្ញា​ចរាចរណ៍​ជាថ្មី និង​ដាក់​ភ្លើងស្តុប​ថ្មី​បន្ថែមទៀត និ​បន្ថែម​ចំណាំងផ្លាត​លើផ្លូវ​នេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទាំង​ពេលយប់​ទាំង​ពេល​ថ្ងៃ​។​លោក​ប្រធាន​មន្ទីរ បាន​បន្តថា ការដាក់​កាមេរ៉ា​សុវត្ថិភាព ដាក់​ផ្លាកសញ្ញា​កំណត់​ល្បឿន គឺ​ចាប់ពី​ភ្លើងស្តុប​មែក​សឺ​ដែ​ស​ដល់​ស្ពាន​អាកាស (​មរតក​តេ​ជោ​) អាច​បើកបរ​ក្នុង​ល្បឿន ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ចាប់ពី​ផ្លូវជាតិ​លេខ​២ មកដល់​ភ្លើងស្តុប​មែក​សឺ​ដែ​ស កំណត់​ល្បឿន​៦០​គីឡូម៉ែត្រ
​ក្នុង​មួយ​ម៉ោង​។

​សូមបញ្ជាក់ថា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ លើ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​កើតឡើង​ផ្ទួនៗ​គ្នា​លក​បី​តាម​បណ្តាញ​សង្គម​ដោយសារ​បានសម្លាប់​តារាចម្រៀង​រ៉េ​បម្នាក់​និង​សម្លាប់​ឪពុក​កូន​៣​នាក់​ក្នុងពេល​ម្តាយ​បាក់ជើង​ត្រូវ​គ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​វៀតណាម​.​។​​ជាក់ស្តែង​ក្នុង​រយៈពេល ៥ ថ្ងៃ​កន្លងមក​បើ​គិត​មកដល់​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ មាន​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ ហើយ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ ៦០ ម៉ែត្រ ដោយ ២ ករណី​ផ្សេងគ្នា​។​a sreng ponea1 
​