» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3160 នាក់

ម្សិលមិញ 25341 នាក់

សរុប 21310654 នាក់

ប្រធានាធិបតី​វៀតណាម ៖ និស្សិត​កម្ពុជា និង​និស្សិត​វៀតណាម ជា​កម្លាំង​ស្នូល​ជំរុញ​ការអភិវឌ្ឍ​ទំនាក់ទំនង​៤​ជ្រុង​នៃ​ប្រទេស​ទាំងពីរ​

 

​ភ្នំពេញ​៖ លោក តូ ឡឹម ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែងថា និស្សិត​កម្ពុជា​ដែល​រៀន​នៅ​ប្រទេស​វៀតណាម និង​និស្សិត​វៀតណាម​រៀន​នៅ​កម្ពុជា​ជា​កម្លាំង​ស្នូល​បន្ត​ការអភិវឌ្ឍ​ទំនាក់ទំនង​៤​ជ្រុង​នៃ​ប្រទេស​ទាំងពីរ​។ លោក តូ ឡឹម ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​បាន​អញ្ជើញ​មក​ថ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​២​ថ្ងៃ​បាន​អញ្ជើញ​ធ្វើ​បាឋកថា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​។​a tolem upp1 


​លោក​ប្រធាន​រដ្ឋ​វៀតណាម​បាន បញ្ជាក់ថា និស្សិត​វៀតណាម​ដែល​រៀន​ចប់​ផ្នែក​ភាសា​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​មួយចំនួន​បានធ្វើការ​នៅ​ស្ថាប័នរដ្ឋ​វៀតណាម​។​
លោក តូ ឡឹម មានប្រសាសន៍ថា ប្រទេស​កម្ពុជា​និង​វៀតណាម​កំពុងអភិវឌ្ឍន៍​ខ្លឹមសារ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​អប់រំ​ឆ្នាំ​២០២១-២០២៥ ហើយ​បច្ចុប្បន្ននេះ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​វៀតណាម​មាន​ប្រមាណ​៣.០០០​នាក់​។​

​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​រូបនេះ បាន​លើកឡើងថា នាពេល​កន្លងមក​ប្រទេស​វៀតណាម​តែង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ជាពិសេស​ក្នុង​វិស័យ​អប់រំ​។​លោក​ថា ការអភិវឌ្ឍ​ឧស្សាហកម្ម​៤.០ និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​របស់​ក្រសួង​អប់រំ​កម្ពុជា​និង​វៀតណាម​នឹង​ជួយ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​កិច្ចសហការ​ល្អ​និង​ស៊ីជម្រៅ ព្រមទាំង​រួមគ្នា​សិក្សា​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ​ដើម្បី​ដក​ពិសោធន៍​គ្នា​ទោ​វិញ​ទៅមក​ក្នុង​វិស័យ​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

ទាក់ទង​ការ​បណ្តុំ​បណ្តាល​និស្សិត​វៀតណាម​វិញ លោក​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មានប្រសាសន៍ថា សម្រាប់​ប្រទេស​វៀតណាម​តែមួយ ក្នុង​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយនេះ សាកលវិទ្យាល័យ​ភូមិ​ន្ត​ភ្នំពេញ​បាន​បណ្តុះបណ្តាល​និស្សិត​វៀតណាម​ជាង​១.០០០​នាក់ ក្នុងនោះ​ក៏មាន​មន្ត្រី​វៀតណាម​ផងដែរ​។​លោក​បណ្ឌិត ជេ​ត ជាលី មានប្រសាសន៍​ទៀតថា ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤​នេះ ក្នុងចំណោម​និស្សិត​ប្រមាណ​៣០.០០០​នាក់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​និស្សិត​វៀតណាម​ចំនួន​៧៣​នាក់​កំពុង​សិក្សា​។​a tolem upp 

 

​