» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15496 នាក់

ម្សិលមិញ 25341 នាក់

សរុប 21322990 នាក់

ឃុំ​ជនសង្ស័យ​ចំនួន ៧​នាក់ ពីបទ​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​


​កំពង់ឆ្នាំង​៖ នៅ​រសៀល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៤ ជនសង្ស័យ​ចំនួន ៧​នាក់ ត្រូវ​តុលាការខេត្ត​កំពង់ឆ្នាំង សម្រេច​ឃុំខ្លួន ពីបទ​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​
​លោក ហ៊ុល វាសនា ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះបង្ក្រាប​ករណី​គ្រឿងញៀន​មួយ​ករណី នៅ​ចំណុច​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៦​នាក់ ពីបទ​រក្សាទុក ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​a drug chnang 

​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ១,​ឈ្មោះ ជឿន ចិត្ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ពីបទ​
​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​២,​ឈ្មោះ ហេង សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​
​ឆ្នាំង ពីបទ​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ៣,​ឈ្មោះ ទឹម ចិ​ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។

៤,​ឈ្មោះ សន សុវណ្ណវិចិត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​អន ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ៥,​ឈ្មោះ ឌី​យ៉ា​ម៉​ង់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ៦,​ឈ្មោះ ឆើត វិចិត្រ ភេទ​ប្រុស អ​យុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វ្ថុ​តាង ថ្នាំញៀន ចំនួន ១២​កញ្ចប់ ទម្ងន់ ១១៤,១១​ក្រម ទូរស័ព្ទដៃ ៦​គ្រឿង ម៉ូតូ​៤​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២ ម៉ូនីទ័រ​ចំនួន​២​គ្រឿង ធុង​ស៊ី​ភី​យូ ១​គ្រឿង ស្ពិ​ក​ឃ័​រ​១​ឈុត និង​ដុំ​ហ្វា​យ ហ្វា​យ​២​គ្រឿង​។​​ដោយឡែក​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បង្ក្រាបបាន​មួយ​ករណី​ទៀត ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ មាស សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ពីបទ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​​ជនសង្ស័យ​ទាំង​៧​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​ហើយ​កាលពី​រសៀល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៤​នេះ​៕a drug chnang1 

​