» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11814 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118096 នាក់

១​ភ្លែត​គោ​ងាប់​អស់​១៧​ក្បាល សង្ស័យ​មកពី​ពុល​ថ្នាំ​បាញ់​ស្រូវ​!

​ខេត្តកំពង់ឆ្នាំង​៖ គោ​ចំនួន ១៧ ក្បាល​បាន​ងាប់​ក្នុង​ដីស្រែ​មួយកន្លែង នៅ​ចំណុច​ត្រពាំង​ធ្លក ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស​គ្រាន់តែ​ម្ចាស់​គោ ទៅ​ហូបបាយ​១​ភ្លែត​។​មូលហេតុ​ប្រហែល​ពុល​ថ្នាំ​បាញ់​ស្រែ​។​ករណី​យ៍​នេះ​កើត​កាលពី​យប់​ថ្ងៃទី​១៤ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៣​ទើប​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​a cow die 

​លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ​បាន ឲ្យ​ដឹងថា​ម្ចាស់​គោ​ដែល​ងាប់​ទាំង​១៧​ក្បាល មានឈ្មោះ ទត សៀង​ហី​ម អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ចំណែក​ដីស្រែ​ដែល​គោ​ចូលទៅ​ស៊ី​ស្រូវពង្រោះ​រហូតដល់​ងាប់​១៧​ក្បាល មាន​ទីលំនៅ ស្រុក​រលាប្អៀរ ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​មិនទាន់​ដឹង​ឈ្មោះ​នៅឡើយ​។​​លោក ទត សៀង​ហ៊ីម អាយុ​៤២​ឆ្នាំ បាន​បញ្ជាក់ថា​គោ​របស់គាត់​បាន​ងាប់ ចំនួន​១៧ ក្បាល​(​គោ​ញី​៥)​ក្នុងចំណោម​គោ​២២ ក្បាល ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ប្អូនប្រុស​របស់គាត់ បាន​យក​គោ​ទៅ​ឃ្វាល​ដូច​សព្វដង​។​ប៉ុន្តែ​នៅ​ម៉ោងជាង​៣​រសៀល ប្អូនប្រុស​គាត់​បាន​ត្រឡប់មក​ហូបបាយ​វិញ ដោយ​លែងគោ​ឱ្យ​ស៊ី​ស្មៅ​ក្នុងព្រៃ ។

ពេល​ហូបបាយ​ទៅវិញ ស្រាប់តែ​រកគោ​មិនឃើញ ប្អូនប្រុស​គាត់​ដើររក​រហូតដល់​ព្រលប់ ។ លុះ​យប់​បន្តិច​មាន​គេ​មក​ប្រាប់ថា​៖ គោ​គាត់​បាន​ងាប់​ក្នុង​ដីស្រែ​គេ សង្ស័យ​ពុល​ថ្នាំ គាត់ នាំគ្នា​ទៅ​មើល ឃើញ​គោ​គាត់​ងាប់ ពិតមែន គឺ​១៧​ក្បាល ។ គាត់​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​បាន​រក្សាទុក​មួយ​យប់ លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​និង​មន្ត្រី​ពេទ្យសត្វ​ចុះទៅ​ពិនិត្យមើល​។​​ក្រោយពេល​ពិនិត្យ​ខ្មោច​គោ​ទាំ​១៧​ក្បាល​ហើយ មន្ត្រី​ពេទ្យសត្វ​ខេត្ត​បាន​សន្និដ្ឋានថា​គោ​ទាំង​១៧​ក្បាល បាន​ងាប់ ដោយសារ​ពុល​ថ្នាំ​មែន ។​​សមត្ថកិច្ច​បានដាក់​ការ សង្ស័យថា​ម្ចាស់​ស្រែ​បាន​បាញ់ថ្នាំ ពុល លើ​ស្រូវពង្រោះ ដើម្បី​ការពារ​សត្វ​ចង្រៃ​ស៊ី​បំផ្លាញ ដែល​ពេលនេះ​សមត្ថកិច្ច​កំពុងតែ​តាម​ស្វែងរក​ម្ចាស់​ដីស្រែ​ដើម្បី​ហៅ​មក​សាកសួរ​បំភ្លឺ​។​​ទោះ​យ៉ាងនេះ​កី្ត លោក ទត សៀង​ហ៊ីម ហៅ​ប្រុស ដែលជា​ម្ចាស់​គោ​បាន​សំណូមពរ​និង​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​សូមមេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង ព្រោះ​គោបា​ន​ងាប់​រហូតដល់​១៧ ក្បាល គឺជា​ការខាតបង់​ខ្លាំងណាស់​។​a cow die 

​