» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34021 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076187 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ៖​ប្រជាពលរដ្ឋ ជួប​បញ្ហា​ម្ចាស់​បុរី​រឹបអូស​ផ្ទះ សូម​ទាក់ទង​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​បញ្ហា​ត្រូវបាន​ម្ចាស់​បុរី ឬ​ផ្ទះ​លែង​រឹបអូស​ផ្ទះ ព្រោះតែ​គ្មាន​លទ្ធភាព​បង់​បន្ត សូម​ទាក់ទង​ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ស្រង់​យក​ទិន្នន័យ​ច្បាស់លាស់ ជាក់លាក់ ងាយស្រួល​ដោះស្រាយ​បញ្ហា​ជូន​។​a hun samky 

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) មាន​អាស័យដ្ឋាន នៅ​ខាងកើត​ជាប់​វត្តភ្នំ ដែល​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​៖ ០៩២ ២២៥ ៣៣៣, ០១២ ២៣៩ ១៩០, ០១១ ៧១១ ៩៧៩​។​​ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​សម្តេច​ទទួលបាន​ព័ត៌មាន ពី​ការ​រឹបអូស​ផ្ទះ​ពី​ប្រជាពលរដ្ឋ ដែល​ខ្លះ​ខំប្រឹង​សន្សំ​បង់​រំលស់​រាប់​ឆ្នាំ ប៉ុន្តែ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច មិនមាន​លទ្ធភាព​បង់​បន្តបាន ក៏ត្រូវ​បាន​ម្ចាស់​បុរី​រឹបអូស​ផ្ទះ​យក​វិញ​។​
ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​បន្ត​ចុះ​ជួប​កម្មករ កម្មការិនី​ជិត ២​ម៉ឺន​នាក់​ទៀត នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា «​ខ្ញុំ​ប្រគល់​ការងារ​នេះ​ឲ្យ សុខ​ចិន្តា តើ​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​គេ​រឹបអូស​ផ្ទះ ហើយ​ម្នាក់ៗ​ត្រូវ​បង់​ឲ្យ​គេ​ប៉ុន្មាន​រួចហើយ​គេ​រឹបអូស ឥឡូវ​សុំ​អញ្ជើញ​ទៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ទំនាក់ទំនង​គ្នា​ងាយស្រួល ខ្ញុំ​គាន់​តែ​ចង់ដឹង​តួលេខ​នេះ ហើយ​បុរី​ណាខ្លះ​ដែល​បាន​រឹបអូស អីចឹង​យើង​ពិនិត្យមើល​»​។​

​សម្តេច​តេ​ជោ​បញ្ជាក់ថា ការ​ស្រង់​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវគេ​រឹបអូស​ផ្ទះ​នេះ គឺជា​ផ្នែក​មួយ​នៃ​យុត្តិធម៌​សង្គម ដែល​សម្តេច​ត្រូវតែ​ពិនិត្យ ព្រោះ​ការ​រឹម​អូស​ខ្លះ​ឆៅៗ​ពេក ដែល​បង្កើត​ឲ្យ​មាន​ទឹកភ្នែក​សម្រាប់​ប្រជាពលរដ្ឋ​។​
​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ទៅ​ម្ចាស់​បុរី រៀបចំ​ការបង់ប្រាក់​រំ​លោះ​ឡើងវិញ ដើម្បី​សម្រួល​ម្ចាស់ផ្ទះ ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ហើយ​បញ្ចៀស​បានការ​រឹបអូស​ផ្ទះ​។ សម្តេច​ក៏បាន​ស្នើឱ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​ពិនិត្យ និង​សម្រួល​លើ​ការបង់​រំ​លោះ​ផ្ទះ​នៅតាម​បុរី​ផងដែរ​៕

​