
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 26201 នាក់
ម្សិលមិញ 29590 នាក់
សរុប 21068367 នាក់
ព្រះវិហ៊ារ៖លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានចាត់ឱ្យសមត្ថកិច្ចចុះណែនាំនិងធ្វើកិច្ចសន្យាលើអាជីវករម្នាក់ឱ្យបញ្ឈប់ដាក់លក់ស្រាសត្រាំថ្នាំ ឬហៅថាទឹកអាសុចយាយនឿន និងហាមអាជីវករឬអ្នកលក់ដូរផ្សេងទៀតមិនឱ្យដាក់លក់ស្រាសត្រាំថ្នាំយាយនឿនទៀតទេ។ការហាមឃាត់របស់អាជ្ញាធរគឺសំអាងថាទឹកយាយនឿនគ្មានប្រវត្តិ និងគ្មានអាជ្ញាប័ណ្ណស្របច្បាប់។
អាជ្ញាធរស្រុកគូលែនបានចុះណែនាំឱ្យម្ចាស់សិប្បកម្មផលិតស្រាសត្រាំថ្នាំឈ្មោះ នួន នឿន ហៅយាយនឿន ទៅដាក់ពាក្យស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវរៀបចំដំណើរការផលិតឱ្យមានអនាម័យដោយមិនតម្រង់ទិសជួយសម្រួលអ្វីឡើយ។
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបង្ហោះរូបភាព៣សន្លឹកនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបង្ហាញពីសកម្មភាពដាក់លក់ស្រាសត្រាំថ្នាំយាយនឿននៅទីសាធារណៈក្នុងក្រុងបាត់ដំបង។ តាមរយៈការបង្ហោះនេះ លោកបានណែនាំដល់ប្រជាពលរដ្ឋនិងអាជីវករទាំងអស់ឱ្យបញ្ឈប់ការលក់និងការចរាចរណ៍ផលិតផលស្រាថ្នាំ យាយនឿន ជាបន្ទាន់។
លោក ប៉ែន ជឹង អភិបាលស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា កម្លាំងចម្រុះរួមមានទាំងអាជ្ញាធរស្រុក, មន្ទីរឧស្សាហកម្មខេត្ត, មន្ទីរពាណិជកម្មខេត្ត, ប្រធានក.ប.បខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បានចុះពិនិត្យនិងណែនាំឱ្យម្ចាស់ទីតាំងសិបកម្មកែច្នៃស្រាសត្រាំយិនស៊ិន យាយនឿន ស្ថិតនៅភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដាក់ពាក្យស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវ និងរៀបចំទីតាំងដំណើរការផលិតឱ្យមានអនាម័យ។ ក្រៅពីនេះ កម្លាំងជំនាញ ក៏បានហាមឃាត់ការនាំចូលស្រាសដែលពុំមានប្រភពច្បាស់លាស់ និងមិនឱ្យបង្ហោះផ្សាយពាណិជ្ជកម្មលក់ស្រាបែបអាសអាភាសបន្តទៀត ខណៈកម្លាំងជំនាញក៏បានចុះពិនិត្យទីតាំងបិតស្រាសនោះផងដែរ។
យាយនឿន បានឱ្យដឹងថា ប្រភពស្រាដែលកំពុងលក់នេះគីជាស្រាសបិតនៅក្នុងស្រុកពិតប្រាកដ។ ចំណែកថ្នាំវិញជារបស់ធម្មជាតិរកបាននៅតាមព្រៃភ្នំសុទ្ធសាធ ដែលវាផ្តល់អត្ថប្រយោជន៍ជួយដល់កម្រើករាត្រី បំបាត់ការឈឺចុកចាប់ខ្លួនប្រាណ ឈឺសរសៃ និងបាយបានសម្រាន្តលក់ស្រួលជាដើម ជាពិសេសជួយព្យាបាលបញ្ហារោគស្រ្តី។
សម្រាប់លោកវេជ្ជបណ្ឌិត គួច ម៉េងលីពេទ្យសម័យ វិញនិយាយថា ឱសថបុរាណនិងថ្នាំត្រាំផ្សេងៗ មានខ្លះអាចជួយដល់សុខភាព ប៉ុន្ដែភាគច្រើនការលាយមានបរិមាណនិងកំហាប់មិនមានស្ដង់ដារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនៅពេលទទួលទាន។ ដូច្នេះការកែច្នៃស្រាសទៅជាឱសថព្យាបាលបែបនេះ គឺមិនគួរឱ្យលក់ និងចែកចាយជាសាធារណៈនោះទេ ប្រសិនបើមិនបានឆ្លងការត្រួតពិនិត្យឬធ្វើតេស្តឱ្យបានត្រឹមត្រូវ។
សមហេតុផលដែរបើនិយាយពីតែមិនគួរធ្វើសកម្មភាពបិទព្រឹបចឹងទេសមត្តកិច្ចជំនាញគួចុះជួយតម្រង់ទឹសនិងលើកទឹកចិត្តគាត់បើទទយលបានការគាំទ្រពីមហាជនទៅហើយព្រោះមិនមានអ្នកណាចេះតែធ្វើបាននោះទេ។ តាមធម្មតាករណីយ៍ចឹងវាគួរតែជាក្រប្រកាសហាមរបស់ក្រសួងជំនាញជាផ្លូវការមិនមែនគ្រាន់តែផ្អាកត្រឹមអាជ្ញាធរស្រុកហើយមានប្រសិទ្ធីភាពអនុវត្តន៍ទូទាំងប្រទេសភ្លាមៗវាដូចជាជ្រុលតិចសមនឹងមហាជនរិះគន់ថាក្តិចត្រួយមែន?៕