» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11043 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117325 នាក់

លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ

 

 



កំពង់ធំ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមានការបង្កើតសហគមន៍ចម្លាក់ថ្មភក់ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សិប្បកម្មកែច្នៃរូបចម្លាក់ក្នុងស្រុកឱ្យក្លាយជាផលិតផលទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។a visot sontuk2 


ក្នុងដំណើរចុះពិនិត្យទីតាំងសិប្បកម្មចម្លាក់នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វង្សី វិស្សុត បានជួបសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម ព្រមទាំងណែនាំឱ្យរៀបចំបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីប្រមូលផ្តុំអ្នកប្រកបរបរចម្លាក់ក្នុងតំបន់ ឱ្យមានការសហការគ្នាក្នុងការអភិវឌ្ឍផលិតផល កែលម្អគុណភាព និងពង្រីកឱកាសទីផ្សារ ព្រមទាំងផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ខ្មែរ។



លោក វង្សី វិស្សុត បញ្ជាក់ថា ការបង្កើតសហគមន៍ចម្លាក់នេះ ត្រូវបានរំពឹងថានឹងជួយបង្កើនភាពទាក់ទាញរបស់ខេត្តកំពង់ធំ តាមរយៈការភ្ជាប់សិប្បកម្មក្នុងស្រុកជាមួយសកម្មភាពទេសចរណ៍ ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា ស្វែងយល់ពីស្នាដៃចម្លាក់ និងសក្តានុពលសិប្បកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រមទាំងអាចក្លាយជាផលិតផលសេដ្ឋកិច្ចមូលដ្ឋានមួយដ៏មានសក្តានុពលរបស់ខេត្តកំពង់ធំ។ ការណ៍នេះមិនត្រឹមតែជួយផ្សព្វផ្សាយស្នាដៃសិប្បករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមតាមរយៈការលក់ផលិតផលវត្ថុអនុស្សាវរីយ៍ និងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងទៀត។
 
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញឱ្យមានការបណ្តុះបណ្តាល និងពង្រឹងជំនាញចម្លាក់ដែលជាជំនាញដូនតាដល់ជាងចម្លាក់ក៏ដូចជាដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សមត្ថភាពផលិត និងបង្កើនគុណភាពស្នាដៃ និងផលិតផលឱ្យកាន់តែប្រសើរថែមទៀត។ ការបណ្តុះបណ្តាលនេះក៏គួររួមបញ្ចូលជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីឱ្យម្ចាស់សិប្បកម្មមានសមត្ថភាពរៀបចំផលិតកម្ម គ្រប់គ្រងការចំណាយ ស្វែងរកទីផ្សារ និងបង្កើនប្រសិទ្ធភាពក្នុងការប្រកបអាជីវកម្ម។a visot sontuk