» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12124 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118406 នាក់

រដ្ឋមន្ត្រីក្រសួង​ការងារ​រំលឹក​ថៅកែ​ឲ្យ​គិតលុយ​ម៉ោង​ថ្ងៃ​ឈប់សម្រាក់​ជូន​កម្មករ​ដែល​មក​ធ្វើការ​

 

​ភ្នំពេញ​៖ យោង​មាត្រា​១៦២​ថ្មី នៃ​ច្បាប់​ស្តីពី​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ណែនាំ​ដល់ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស កម្មករនិយោជិត និង​អង្គការ​វិជ្ជាជីវៈ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ដែល ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ឱ្យបាន​ជ្រាបថា ថ្ងៃ​ឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ មិនត្រូវ​បាន​លើក​ទៅ​ឈប់សម្រាក​នៅ​ថ្ងៃ​បន្ទាប់​ឡើយ​។a ith work1

​សេចក្តីណែនាំ​របស់​ក្រសួង​ការងារ​បញ្ជាក់ថា​៖​ប្រសិនបើ​កម្មករនិយោជិត និង​និយោជក​ឯកភាព​គ្ន មក​ធ្វើការ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​ឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ នោះ​និយោជក​ត្រូវ​គិតការ​ធ្វើការ​បន្ថែម​ម៉ោង​នោះ​ក្នុង​អត្រា​ស្មើនឹង ២០០% (​ពីរ​រយ​ភាគរយ​) ឬ ២(​ពីរ​)​ដង នៃ​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។

​សេចក្តីនែនាំ​បាន​បន្តថា ឧទាហរណ៍​កម្មករនិយោជិត​ម្នាក់​មាន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ប្រចាំខែ ២០០​ដុល្លារ ក្នុង​មួយខែ​។ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ ជា​ថ្ងៃ​ឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ កម្មករ និយោជិត​នោះ​នៅតែ​ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ២០០​ដុល្លារ ក្នុង​មួយខែ​ដដែល​។ ប្រសិនបើ កម្មករនិយោជិត​នោះ ស្ម័គ្រចិត្ត​មក​ធ្វើការ​បន្ថែម​នៅ​ថ្ងៃ​ឈប់​បុណ្យ​ដែលជា​ថ្ងៃអាទិត្យ​នោះ កម្មករនិយោជិត​ត្រូវ ទទួលបាន​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​នោះ​ក្នុង​អត្រា​ស្មើនឹង ២០០% (​ពី​រយ​ភាគរយ​) ឬ ២(​ពីរ​)​ដង នៃ​ប្រាក់​ឈ្នួល ថ្ងៃ​ធ្វើការ​ធម្មតា​។ ដូច្នេះ កម្មករនិយោជិត​នោះ ត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល ២១៥,៣៨​ដុល្លារ​៕a ith work 

​