» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12073 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118355 នាក់

កម្ពុជា​ផ្អាក​នាំ​ជ្រូក​ពី​ប្រទេសជិតខាង​ដោយសារ​ជម្ងឺ​និង​ក្នុងស្រុក​ចិញ្ចឹម​ផ្គត់ផ្គង់​បាន​!

 

​ភ្នំពេញ​៖ កម្ពុជា បាន​ផ្អាក​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ និង​វៀតណាម ពេល​ប្រទេសជិតខាង​កំពុង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ហើយ​ការចិញ្ចឹម​ក្នុងស្រុក​បាន​កើន​លើស​តម្រូវការ​កាលពី​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ ។a pic thaia2 

​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតផល​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មាន​ប្រ សាសន៍ឲ្យកាសែតដឹង​ថា កម្ពុជា បាន​ផ្អាក​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ និង​វៀតណាម រយៈពេល​ពីរ​ខែ​មកហើយ បន្ទាប់ពី​ការផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ក្នុងស្រុក និង​ម្យ៉ាងទៀត​តម្លៃ ជ្រូក​នៅ​ប្រទេស​ថៃ និង​វៀតណាម មួយរយៈ​ចុងក្រោយ​នេះ​ថ្លៃ​ជាង​​ប្រទេស​កម្ពុជា​។

​លោក អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតផល​សត្វ បាន​ឲ្យ​ដឹង​ដែរ​ថា​ការចិញ្ចឹម​នៅក្នុង​ស្រុក​របស់​យើង​សព្វថ្ងៃនេះ​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ពី ៨​ពាន់​ទៅ ៩​ពាន់​ក្បាល​ក្នុង​មួយថ្ងៃ​។​ អគ្គនាយកដ្ឋាន​បាន​ណែនាំ​ដល់​មន្ត្រី​ពេទ្យសត្វ​នៅតាម​ព្រំដែន​ឲ្យ​បង្កើន​ការត្រួតពិនិត្យ​ឲ្យ​បាន​តឹ​ត​រ៉ឹង​ចៀសវាង​ការ​លួច​នាំចូល​ជ្រូក​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​ក្បែរ​ខាង និង​អំពាវនាវ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ជីវ​សុវត្ថិភាព និង​អនាម័យ ក្នុងការ​ចិញ្ចឹម​របស់​ខ្លួន​ជាប្រចាំ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​ផ្សេងៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​របស់ខ្លួន និង​ចម្លង​ទៅ​កន្លែង​ផ្សេងទៀត​។

​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​បាងកក​ប៉​ស្តិ៍ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​នៃ «​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​» តាមរយៈ​ការពិនិត្យ​លើ​សំណាក​ដែល​ត្រូវបាន​ប្រមូល​ពី​ទីសត្តឃាត​មួយកន្លែង នៅក្នុង​ខេត្ត Nakhon Pathom​។​ការទទួលស្គាល់​ករណី​ឆ្លង​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​កើតមានឡើង បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​បដិសេធ​ជាច្រើន​ឆ្នាំ​មកហើយ​ថា មិនមាន​ករណី​ឆ្លង ជំងឺ​នេះ​នៅលើ​សត្វ​ជ្រូក​នៅក្នុង​ស្រុក​នោះទេ ហើយ​នេះ​ក៏​ជា​លើកដំបូង​បំផុត​ដែល​អាជ្ញាធរ​ថៃ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​វត្តមាន​ជំងឺ​នេះ​ផងដែរ​។ 

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​សារ​ទរ​នឹង​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ដែល​សម្រេច​ផ្អាក​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេសជិតខាង​បាន​ទាន់ពេលវេលា ដើម្បី​ការពារ​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​។​ប្រធាន​សមាគម​រូបនេះ បាន​អំពា​នាវ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ជំនាញ​ជួយ​បង្កើន​ការលើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បន្ថែមទៀត និង​ចុះជួយ​ណែនាំ​ពី​របៀប​ធ្វើ​ជីវ​សុវត្ថិភាព​ដល់​កសិករ​អ្នក​ចិញ្ចឹម ព្រមទាំង​ជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​ចិញ្ចឹម​របស់​ពួកគាត់​ផងដែរ​។

​លោក ស្រ៊ុន ពៅ​ក៏ បានបង្ហាញ​ក្តីបារម្ភ​ថា ការផ្គត់ផ្គង់​សាច់ជ្រូក​នៅលើ​ទីផ្សារ​កម្ពុជា អាច​នឹង​ប្រឈម​ការខ្វះខាត​នាពេលខាងមុខ​ដ៏​ខ្លី​នេះ ដែល​ដូច​ទៅនឹង​ប្រទេស​ថៃ និង​វៀតណាម នាពេល​នេះដែរ បន្ទាប់ពី​ជ្រូក​ដែល​នៅសល់​ក្នុង​ស្តុក​កាលពី​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​បញ្ចេញ​លក់​អស់​។​បញ្ហា​កង្វល់​ធំ​មួយទៀត គឺ​កសិករ​ចិញ្ចឹម​ជ្រូក​នាពេលនេះ កំពុង​ប្រឈម​កង្វះ​កូនជ្រូក​ពូជ​សម្រាប់​ចិញ្ចឹម ហើយ​បើ​បញ្ហា​នេះ​នៅតែ​បន្ត​អូសបន្លាយ​ពេល​យូរ វា​នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ផលិតកម្ម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ក្នុងឆ្នាំនេះ​៕a pic thaia a pic thaia1 
​