» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3053 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084579 នាក់

ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកភាពសហការគ្នា ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំ២០២៦ក្នុងពេលកម្ពុជាចាប់ចិនបញ្ចូនចេញ

 

ភ្នំពេញ៖ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន បានឯកភាពសហការគ្នា ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន និងការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនទៅវិញទៅមកឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំ២០២៦។a tour china atrac

ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងទេសចរណ៍ភាគីទាំងពីរ ឱ្យដឹងទៀតថា ការឯកភាពសហការគ្នា ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរនេះ គឺធ្វើឡើងស្របតាមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា វិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលនៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា)។

ក្រៅពីកិច្ចពីភាក្សា នៅថ្ងៃទី២៧ ខែមេសា ដែរលោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការកសាងសមត្ថភាពទេសចរណ៍ ប្រកបដោយនិរន្តភាព អាស៊ាន-ចិន ហើយតាមរយៈសិក្ខាសាលានេះ នឹងជួយប្រតិបត្តិករទេសចរណ៍នានា យល់ដឹងនិន្នាការអភិវឌ្ឍទីផ្សារទេសចរណ៍ចិន ការប្រែប្រួលតម្រូវការទេសចរចិន និងស្វែងរករកសម្រាប់ច្នៃប្រឌិតផលិតផលទេសចរណ៍ ទាក់ទាញការផ្លាស់ប្តូរទេសចរចិន-កម្ពុជា ឲ្យមានកំណើនឡើង។

លោក ស៊ី ចុងជុន អគ្គលេខាធិការមជ្ឈមណ្ឌល អាស៊ាន-ចិន បានបញ្ជាក់ថា គោលដៅស្នូលមជ្ឈមណ្ឌលអាស៊ាន-ចិន គឺផ្តោតសំខាន់ជំរុញការរួមគ្នាលើកកម្ពស់គោលដៅទេសចរណ៍ឲ្យមានគុណភាព ជំរុញឱ្យមានដំណើរទស្សនកិច្ចសិក្សាទ្វេរភាគី កម្ពុជា អាស៊ានចិន ជំរុញការផ្សព្វផ្សាយផលិតមាតិកាទេសចរណ៍កម្ពុជា អាស៊ានចិន និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងឧស្សាហកម្មទេសចរណ៍ បង្កើនគុណភាពសេវាកម្មវិជ្ជាជីវៈរបស់អ្នកប្រកបរបរទេសចរណ៍កម្ពុជា-អាស៊ាន ជាដើម។

លោក ជុក ជំនោរ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងកិច្ចសហប្រតិបត្តិអន្តរជាតិ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងសិក្ខាសាលា កសាងសមត្ថភាពទេសចរណ៍ប្រកបនិរន្តរភាព អាស៊ាន-ចិន រយៈពេលពីរថ្ងៃនេះ ផ្តោតការពិភាក្សាលើប្រធានបទជាច្រើន រួមមាន៖ ការបង្ហាញទិដ្ឋភាពទូទៅ ទីផ្សារទេសចរណ៍ចិននៅក្នុងប្រទេស យល់ដឹងអំពីការរំពឹងទុកទេសចរចិន ពង្រឹងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ការផ្សព្វផ្សាយទេសចរណ៍ចិន តាមប្រព័ន្ធឌីជីថល ជំរុញផ្សព្វផ្សាយកញ្ចប់ទេសចរណ៍ នៅក្នុងទីផ្សារទេសចរណ៍ចិន ការផ្សព្វផ្សាយទីផ្សារម្ហូបអាហារទេសចរណ៍ចិន និងពិភាក្សាលើប្រធានបទ បច្ចេកទេសការបកប្រែ និងមគ្គុទ្ទេសក៍ សម្រាប់ម្ហូបអាហាទេសចរណ៍ និងការភ្ជាប់អ្នកទស្សនា ចិន តាមរយៈការចំអិនម្ហូបអាហារខ្មែរជាដើម។

មានការកត់សម្គាល់ថាការខិតខំរបស់ក្រសួងទេសចរណ៍និងភាគីចិនគឹបានកើតឡើងក្នុងពេលដែលអាជ្ញាធរកម្ពុជាសម្រុកចាប់ខ្លួនពួកឆបោកតាមអនឡាញជនជាតិចិនបញ្ជូនទៅស្រុកចិនវិញរាប់ពាន់នាក់ផងដែរ។ទន្ទឹមគ្នានោះប៉ុន្មានថ្ងៃនេះនៅធនាគារជាតិជនជាតិចិននិងកម្ពុជាជាច្រើននាក់ដែលជាអតិថិជនធនាគារហួយវន័ផេបាននាំគ្នាថ្វើបាតុកម្មទាមទាឲ្យធនាគារជាតិជួយចាត់វិធានការដោះស្រាយលុយកាក់ពួកគេដែលត្រូវធនាគារហួយវន័ផេបោកប្រាស់ដោយធនារគារជាតិមិនបានទប់ស្កាត់។ពត៍មានទាំងនេះត្រូវបានផ្សព្វផ្សាយពាសពេញស្រុកចិនតាមបណ្តាញសង្គម។a scam pet5 a tour china atrac2