» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11047 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117329 នាក់

សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល

 

 

ភ្នំពេញ៖ ក្មេងស្រីម្នាក់ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យផ្សារដើមថ្កូវ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជិះម៉ូតូវ៉ារថយន្តមួយគ្រឿង ហើយជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់នៅវេលាម៉ោង១២:៤០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។a moto die 

ជនរងគ្រោះមានឈ្មោះ យ៉ាង សុធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យផ្សារដើមថ្កូវ និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិសំបួរ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Let’s ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-5561 តែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើត ដោយមានល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានព្យាយាមជិះវ៉ារថយន្តមួយគ្រឿងនៅខាងឆ្វេង ក៏ជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តថា ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1T-9219 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងចាប់ហ្វ្រាំងទាន់ពេល ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀត បណ្ដាលឱ្យដួល និងរងការខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងបាននាំខ្លួនបុរសដែលជិះម៉ូតូម៉ាក Honda PCX ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ ដើម្បីសាកសួរនាំ និងបន្តនីតិវិធី។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី៕a moto die1