» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 26162 នាក់

ម្សិលមិញ 29590 នាក់

សរុប 21068328 នាក់

បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា

 

តាកែវ៖ក្រសួងការងារនិងបណ្ដបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួលដោះស្រាយជូនកម្មករហើយក្រោយមានការតវ៉ានៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងដែលមានទីតាំងស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។a worker bridg1

លោក ស៊ុន មេសា បានឱ្យដឹងថា៖ “កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយបងប្អូនអបអរសាទរទទួលការដោះស្រាយដ៏លឿនរហ័សរបស់មន្ត្រីជំនាញរបស់យើងនិងអាជ្ញាធរពាក់ព័ន្ធ ហើយព្រមព្រៀងចូលធ្វើការវិញទាំងអស់គ្នានៅថ្ងៃទី៥ ខែវិច្ឆិកាស្អែកនេះ”។

តាមអ្នកនាំពាក្យ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ មន្ត្រីជំនាញនៃក្រសួងការងារ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីអន្តរាគមន៍ និងដោះស្រាយ​លើចំណុចសំខាន់ៗ​ជុំវិញលក្ខខណ្ឌការងារ និងទាមទារផ្សេងទៀតចំនួន៨ចំណុច។ បន្ទាប់ពីបានស្តាប់កង្វល់របស់​កម្មករ និងពិភាក្សា ​ពិនិត្យលើការងាររបស់រោងចក្រ ភាគីទាំងពីរបានស្រុះស្រួលគ្នាលើចំណុចទាមទារទាំងអស់៨ចំណុចរួមមាន៖ ការរក្សាប្រាក់ធ្វើដំណើរ២.៥ដុល្លារ ការបន្ថែមកង្ហារជូនបងប្អូនកម្មករនិយោជិត ការផ្តល់សម្ភារៈធ្វើការឱ្យបានគ្រប់គ្រាន់ ការទប់ស្កាត់ការប្រើប្រាស់ពាក្យមិនសមរម្យ និងការមិនកាត់ប្រាក់ឈ្នួលនៅពេលព្យួរការងារជាដើម។

លោក ស៊ុន មេសា សង្កត់ធ្ងន់ថា ការឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃចុះសម្របសម្រួលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបនឹងកង្វល់របស់កម្មករ និងស្វែងរកដំណោះស្រាយដោយផ្អែកលើទិដ្ឋភាពច្បាប់ និងការពារប្រយោជន៍ស្របតាមច្បាប់។

សូមបញ្ជាក់ថា កម្មករ កម្មការិនីចំនួន ២.៥២៦ នាក់ បាននាំគ្នាធ្វើកូដកម្មនៅរោងចក្រ Bright Fashion ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ២២ ក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ម៉ោង ១២ និង ៣០ នាទីថ្ងៃ ៤ វិច្ឆិកា ២០២៦ នេះ ។ មូលហេតុដែលនាំឱ្យកម្មករ កម្មការិនី នាំគ្នាធ្វើកូដកម្ម គឺដោយសារការកាត់ប្រាក់ធ្វើដំណើរចំនួន ២ ដុល្លារអាមេរិក ក្នុងម្នាក់ ។a worker bridg