
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11045 នាក់
ម្សិលមិញ 11560 នាក់
សរុប 21117327 នាក់
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលបានទៅទទួលសេវាប្តូរ និងបន្តសុពលភាពបណ្ណបើកបរ នៅតាមមណ្ឌលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រុកនាំគ្នាទៅបន្តសុពលភាពបណ្ណបើកបរដែលមានសេវាផ្តល់ជូនមានលក្ខណៈល្អ រហ័ស និងមានការកំណត់តម្លៃបានត្រឹមត្រូវតាមច្បាប់កំណត់។
សូមបញ្ជាក់ថានៅតាមទីតាំងមណ្ឌលផ្តល់សេវានៅ ក្នុងផ្សារទំនើបមួយចំនួន មានចំនួនមនុស្សជាច្រើនទៅទទួលសេវាច្រើនលើសលប់ដែលធ្វើឲ្យការផ្តល់សេវាមានការយឺតយ៉ាវខ្លះៗ។ បញ្ហានេះទាមទារ តម្រូវឱ្យមានការរៀបចំ និងពង្រឹងបន្ថែមទៀតនូវធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងទទួលបានមតិយោបល់ជាវិជ្ជមានជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលសេវាប្តូរ និងបន្តសុពលភាពបណ្ណបើកបរ នៅតាមមណ្ឌលសេវាសាធារណៈរបស់ក្រសួង។
សង្ឃឺមថាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបន្តលើកកម្ពស់គុណភាពសេវាសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថាប្រភពពីនគរបាលចរាចរបានឲ្យដឹងតាមបណ្តាញសង្គមនឹងធ្វើការត្រួតពិនិត្យបណ្ណ័បើករនៅថ្ងៃទី១វិច្ឆិកាឆ្នាំ២២០២៦ក្រោយមកដោយឃើញប្រជាពលរដ្ឋសម្រុកទៅធ្វើនិងបន្តសុពលភាពបណ្ណបើកបរដែលធ្វើឲ្យក្រសួងមហាផ្ទៃសម្រេចផ្អាកផែនការត្រួតពិនិត្យសិន។