» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12131 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118413 នាក់

ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន!

 

ខេត្តកណ្ដាល៖ ក្រុមការងារអន្តរមន្ទីរ ដោយមានសមាសភាព មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល,មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប.ខេត្ត បានចុះត្រួត ពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយសម្រេចបានលទ្ធផលមានដូចខាងក្រោម៖a gazolin station2 

នៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនកែប្រែតម្លៃប្រេងឥន្ធនៈ ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ៤៨ទីតាំង ក្នុងនោះមានដេប៉ូបិទចំនួន ៣២ ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង។ នៅថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២៦ ក្រោយកែប្រែតម្លៃប្រេងឥន្ធនៈថ្មី ក្រុម ការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ២៥០ ទីតាំង ក្នុងនោះមានដេប៉ូបិទចំនួន ២៦ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង និងកម្មង់ មកមិនទាន់បាន។

ស្ថានភាពសន្និធិស្តុកប្រេងឥន្ធនៈ រួមមាន៖សម្រាប់ស្ថានីយ (មាន១៣ទីតាំង)៖សាំងនៅមានស្តុក ចន្លោះពី ១៥ ០០០លីត្រ ទៅ ២០ ០០០លីត្រម៉ាស៊ូតនៅមានស្តុក ចន្លោះពី ៨ ០០០លីត្រ ទៅ ១០ ០០០លីត្រ។

-សម្រាប់ដេប៉ូ (មាន១៣៧ទីតាំង)៖សាំងនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៤ ០០០ លីត្រម៉ាស៊ូតនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៣ ០០០លីត្រ។ក្រុមការងារបានណែនាំ និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងតារាង តម្លៃលក់ ដោយបញ្ជាក់ចំណុចសំខាន់ រួមមាន៖អនុវត្តថ្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម និង មិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្ន បើមានស្តុកប្រេងឥន្ធនៈ ព្រមទាំងមិនអនុញ្ញាតលក់ តាមប៊ីដុង។

ទាក់ទងបញ្ហាប្រេងឥន្ទទនៈនេះដែរអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់កាសែតថា កន្លងមកក្រសួងពាណិជ្ជកម្មតែងចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍នៅរៀងរាល់១០ថ្ងៃម្តង។ ប៉ុន្តែនៅក្នុងរយៈពេលក្រោយនេះដោយសារតម្លៃប្រេងអន្តរជាតិប្រែប្រួលយ៉ាងឆាប់រហ័សដែលប៉ះពាល់ដល់ការនាំចូលនិងលក់រាយរបស់អាជីវករ ក្រសួងបានប្តូរគោលការណ៍ គណនាតម្លៃប្រេងរយៈពេល៣ថ្ងៃម្តងវិញ។ ការធ្វើដូច្នេះដើម្បីសម្រួលដល់ស្ថានីយលក់ប្រេងទាំងអស់អាចលក់ប្រេងរបស់ខ្លួនដែលនាំចូលមកមានតម្លៃថ្លៃ និងធានាលក់ប្រេងឱ្យអតិថិជនមិនឱ្យមានបញ្ហាដូចប្រទេសជិតខាង។

លោក ប៉ែន សុវិជាតិ បានឱ្យដឹងទៀតថា បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ដូចជា ថៃ មីយ៉ាន់ម៉ា វៀតណាមជាដើម ពលរដ្ឋតម្រង់ជួរគ្នាទិញប្រេង ដោយឡែកកម្ពុជាវិញនៅធានាបាននូវបរិមាណប្រេងសម្រាប់ផ្គត់ផ្គត់ក្នុងស្រុក ទោះប្រេងមានតម្លៃថ្លៃបន្តិចក៏ដោយ។ ដូច្នេះការប្តូរគោលការណ៍មកគណនាថ្លៃប្រេង៣ថ្ងៃម្តង គឺដើម្បីកុំឱ្យស្ថានីយ៍បិទទ្វារ ឬការផ្អាករង់ចាំការប្រកាសឡើងថ្លៃជាដើម។

សូម បញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលនាំចូលប្រេងឥន្ធនៈសុទ្ធសាធ ដែលមានប្រភពផ្គត់ផ្គង់ពីបរទេស ដូច្នេះតម្លៃប្រេងនៅកម្ពុជានឹងប្រែប្រួលទៅតាមទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ ជាពិសេសតម្លៃប្រេងដែលចម្រាញ់រួច។ ជាក់ស្តែងតម្លៃប្រេងដែលចម្រាញ់រួចបច្ចុប្បន្នមាននិន្នាការកើនឡើងពីប្រមាណ៥ភាគរយដល់១៥ភាគរយចំពោះប្រេងសាំង និងពី២០ភាគរយទៅ៣០ភាគរយចំពោះប្រេងម៉ាស៊ូត។ លោកថា ការកើនឡើងនេះ បានធ្វើឱ្យមានការប្រែប្រួលផងដែរដល់ការចែកចាយរាយប្រេងនៅកម្ពុជាផងដែរ។

គួរឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងហានីភ័យនៃការទិញលក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយអនុវត្តយ៉ាងតឹងរ៉ឹងចំពោះស្ថានីយនិងដេប៉ូចែកចាយ ដោយមិនឱ្យដំឡើងថ្លៃហួសហេតុខុសការកំណត់ និងការលក់ប្រេងគ្មានគុណភាពដល់អ្នកប្រើប្រាស់ជាដើម។ ជាពិសេសការបម្រើដល់សេវាសាធារណៈដូចជារថយន្តក្រុង រថយន្តពន្លត់ អគ្គិសភ័យ និងរថយន្តសង្គ្រោះបន្ទាន់ជាដើម គឺធ្វើយ៉ាងណាជំរុញឱ្យដំណើរបម្រើដល់សង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម មិនឱ្យមានការជាប់គាំងទោះបីតម្លៃប្រេងឡើងថ្លៃបន្តិចក៏ដោយ។

លើសពីនេះ ក្រសួងពាណិជ្ជកម្មនឹងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះស្ថានីយឬដេប៉ូណាដែលលក់ខុសពីតម្លៃកំណត់ ហើយបញ្ហានេះក្រសួងនឹងតាមដាននិងពិនិត្យជាប្រចាំ ជាពិសេសការបើកឬបិទស្ថានីយរបស់ខ្លួនមិនសមស្របណាមួយ ដើម្បីទុកលក់នៅពេលប្រេងឡើងថ្លៃ។a gazolin station1