» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 24341 នាក់

ម្សិលមិញ 34475 នាក់

សរុប 21105867 នាក់

ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»!

 

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ម្ចាស់សិប្បកម្ម សហគ្រាសខ្នាតមីក្រូ តូច មធ្យម និងធំ អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពម្ហូបអាហារ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីរួមចំណែកលើកកម្ពស់ អាហារូបត្ថម្ភ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។a mamet foot

នេះបើតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤ - ៦ វិច្ឆិកា ២០២៦) ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ត្រូវជំរុញការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ ស្តីពីស្តង់ដាកម្ពុជា ប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ ព្រមទាំងគោល ការណ៍ណែនាំនានា ដូចជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងផលិតផលម្ហូបអាហារ ការចេញវិធានការដាក់ ស្លាកសញ្ញាព័ត៌មានអាហារូបត្ថម្ភលើផលិតផលម្ហូបអាហារ ការការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំទំនិញ ការផ្តល់ព័ត៌មានដល់សាធារណជន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យជាយថាហេតុ។

សូមបញ្ជាក់ថាទាក់ទងនិងបញ្ហាអាហាររូបត្ថម្ភនេះដែររាជរដ្ឋាភិបាលកម្ពុជា ត្រៀមរ៉ាប់រងចំណាយថវិកាលើកម្មវិធីផ្តល់អាហាររូបត្ថម្ភនៅតាមសាត្ថម្ភសាលារៀនជាង ២៨០ ក្នុងចំណោមសាលារៀនជាង ១ ០០០  ដើម្បីធានានិរន្តរភាពកម្មវិធីអាហារូបត្ថម្ភ និងជួយឱ្យសិស្សានុសិស្សមានសុខភាពល្អ បង្កលក្ខណៈងាយស្រួលដល់ការសិក្សារៀនសូត្រ។ ការត្រៀមរ៉ាប់រងចំណាយនេះ ធ្វើឡើងក្នុងពេលដែលកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលជាដៃគូគាំទ្រកម្មវិធីនេះ គ្រោងបញ្ចប់ការផ្តល់ជំនួយក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

 

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីនៅវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្មវិធីផ្តល់អាហារូបត្ថម្ភតាមសាលារៀនបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ ដោយមានការសហការរវាងរាជរដ្ឋាភិបាល និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលកាលនោះមានសាលារៀនចូលរួមត្រឹមតែ ៦៤ សាលាប៉ុណ្ណោះ។

សម្តេចធិបតីបន្តថា គិតត្រឹមឆ្នាំ២០២៦ កម្មវិធីនេះបានពង្រីកវិសាលភាពដល់សាលារៀនចំនួន ១ ១១៤ សាលា និងមានសិស្សប្រមាណ ៣០ ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ពីការផ្តល់អាហារូបត្ថម្ភ។ ក្នុងនោះ សាលារៀនជាង ២៨០ ទទួលបានការឧបត្ថម្ភថវិកាពី WFP ខណៈសាលារៀនជាង ៨០០ ផ្សេងទៀត ជាបន្ទុកថវិការបស់រាជរដ្ឋាភិបាល។

សម្តេចធិបតីបានបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំខាងមុខ WFP នឹងបញ្ឈប់ការផ្តល់ថវិកាគាំទ្រដល់សាលារៀនជាង ២៨០ ខាងលើ ដោយសារតែអង្គការត្រូវបង្វែរធនធានទៅអនុវត្តសកម្មភាពផ្សេងទៀត។ ទោះជាយ៉ាងណា រាជរដ្ឋា ភិបាលនឹងមិនបោះបង់កម្មវិធីនេះឡើយ ប៉ុន្តែត្រៀមទទួលបន្ទុកចំណាយជំនួស ដើម្បីរក្សានិរន្តរភាពនៃការផ្តល់អាហារដល់សិស្ស។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងសិក្សាលទ្ធភាពពង្រីកកម្មវិធីនេះបន្ថែមទៀត ដោយផ្តោតលើការវិនិយោគលើសុខភាព និងឱកាសសិក្សារបស់កុមារ ជាពិសេសសិស្សនៅកម្រិតបឋមសិក្សា ដែលជាដំណាក់កាលគ្រឹះសម្រាប់ការអភិវឌ្ឍសមត្ថភាពរៀនសូត្រ។

 

សម្តេចធិបតីបានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យអប់រំ មិនមែនផ្តោតតែលើការសាងសង់អគារសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀន ឬការបំពាក់សម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងសុខភាពសិស្សផងដែរ ព្រោះការទទួលបានអាហារគ្រប់គ្រាន់ និងមានគុណភាព គឺជាកត្តាសំខាន់ជួយដល់ការលូតលាស់រាងកាយ ខួរក្បាល និងសមត្ថភាពសិក្សារបស់កុមារ៕a manet food a manet food1 a manet food2 a manet food3 a manet food4 a manet fooda