» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 24336 នាក់

ម្សិលមិញ 34475 នាក់

សរុប 21105862 នាក់

ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ!

 

នៅតាមបណ្តាញសង្គមនាពេលថ្មីៗនេះ មានការចែករំលែកវីដេអូបង្ហាញពីសកម្មភាពមន្រ្តីនគរបាលនាំគ្នាលេងល្បែងស៊ីសងនៅកន្លែងធ្វើការ គឺនៅក្នុងបន្ទប់នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។ ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានទទួលស្គាល់ថា ពិតមានការលួចលេងល្បែង(លេងបៀ) នៅកន្លែងធ្វើការក្នុងអធិការដ្ឋាននគរបាលស្រុកស្រែអំបិលពិតប្រាកដមែន។a game koha 

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា «តាមការចុះផ្សាយរបស់សារព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្ត បានចាត់ក្រុមការងារដើម្បីចុះស្រាវជ្រាវលើករណីនេះ ជាលទ្ធផលគឺមានការលួចលេងល្បែង(លេងបៀ)ពិតប្រាកដមែន។ ចំពោះករណីនេះ ស្នងការនឹងមានវិធានការទៅលើមន្ត្រីនគរបាលដែលល្មើសនឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

គួរជម្រាបថា កាលពីថ្ងៃទី៥ ខែវិច្ឆិកាម្សិលមិញ មានការបង្ហោះវីដេអូបែកធ្លាយតាមទំព័រហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពមន្រ្តីនគរបាលបាននាំគ្នាលេងល្បែងស៊ីសងនៅកន្លែងធ្វើការ។ តាមខ្លឹមសារក្នុងទំព័រហ្វេសប៊ុក បានរំលេចយ៉ាងច្បាស់ថា លោកវរសេនីយ៍ត្រី សុខ កុសល្យ អធិការរងទទួលការងារផ្នែកអន្តោប្រវេសន៍នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បាននាំបក្ខពួកគ្នីគ្នាលេងល្បែងស៊ីសងនៅកន្លែងធ្វើការ នៅបន្ទប់អធិការរងផ្នែកអន្តោប្រវេសន៍ផ្ទាល់តែម្តង។

យ៉ាងណាមិញ ក៏មានការបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងយូរណាស់មកហើយ ពោលគឺតាំងពីដើមខែមេសា ឆ្នាំ២០២៦មកម្ល៉េះ តែទើបបែកធ្លាយនៅពេលនេះ និងបានអះអាងថា នគរបាលដែលអង្គុយលើកៅអីកំពុងលេងបៀនោះ គឺលោកវរសេនីយ៍ត្រី សុខ កុសល្យ អធិការរងនគរបាលស្រុកទទួលការងារអន្តោប្រវេសន៍ ដែលបានលេងនៅក្នុងបន្ទប់របស់គាត់តែម្តង៕