» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 26160 នាក់

ម្សិលមិញ 29590 នាក់

សរុប 21068326 នាក់

រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ

 

ភ្នំពេញ៖គិតមកត្រឹមឆ្នាំ២០២៦ បណ្ណសារដ្ឋានជាតិមានអាយុកាល១០០ឆ្នាំ បន្ទាប់ពីត្រូវបានសាងសង់និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩២៦។ព្រឹកថ្ងៃទី៤វិច្ឆិកាសម្តេចធិបតីហ៊ុនម៉ាណែតបានអញ្ជើញជាអធិបតីពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជានេះប្រព្រឹត្តទៅក្រោមប្រធានបទ “មួយសតវត្សរនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ” ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។a manet achive

 

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា បណ្ណសារដ្ឋានជាតិមានសារៈសំខាន់ណាស់និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ពិព័រណ៌បណ្ណសារដ្ឋានជាតិអាយុកាល១០០ឆ្នាំមែន ប៉ុន្តែការរៀបចំលើសពី១០០ឆ្នាំទៅទៀត ពោលសឹងតែប្រវត្តិសាស្រ្តកម្ពុជាជាង២០០០ឆ្នាំមកតែម្តង ដោយផ្អែកលើឯកសារពិតប្រាកដ។

កម្ពុជាមានការកត់ត្រាចងក្រង ឯកសារជាតិតាំងពីសម័យមុនអង្គរ មកសម័យកណ្តាល និងបន្តបន្ទាប់រហូតមកបច្ចុប្បន្ន លើកលែងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មានការរអាក់រអួល។ ក្រោយរបបខ្មែរក្រហម ស្ថាប័ននេះបានរៀបចំឡើងវិញដោយប្រមូលចងក្រងពីឯកសារគ្រប់ជំនាន់ទាំងអស់។ បច្ចុប្បន្នបណ្ណសារដ្ឋានជាតិ មានតម្កល់ទុកឯកសារសរុបប្រវែង២ពាន់ម៉ែត្រលីនេអ៊ែរ គិតជាទំព័រប្រមាណ២០លានទំព័រ ហើយឯកសារខ្លះជាឯកសារកម្រ និងជាច្បាប់ដើមមានតម្លៃជាប្រវត្តិសាស្រ្ត ជាបេតិកភណ្ឌជាតិដែលមិនអាចកាត់ថ្លៃបាន។ ត្បិតតួអគារនេះមានអាយុកាលចំណាស់១០០ឆ្នាំក្តី ប៉ុន្តែឯកសារដែលបានប្រមូល និងចងក្រងរក្សាទុកក្នុងអគារនេះ បានកត់ត្រាទុកនូវប្រវត្តិសាស្រ្ត ដួងព្រលឹង អត្តសញ្ញាណជាតិ និងចំណុចរបត់នៃប្រវត្តិសាស្រ្តជាតិជាដំណាក់កាល ចាប់តាំងពីភាពរុងរឿង រហូតដល់ការចុះទន់ខ្សោយ រហូតសឹងតែបាត់ចេញពីផែនទីពិភពលោក។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីថ្លែងថា លើសពីការតម្កល់ឯកសារ បណ្ណសារដ្ឋានជាតិជាការចងចាំ ជារតនសម្បត្តិរបស់ប្រទេសនីមួយៗ ដែលមានអត្ថន័យទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្រ្ត រដ្ឋបាល និងច្បាប់ ព្រមទាំងជាប្រភពនៃការបណ្តុះបណ្តាលធនធានមនុស្ស។ ការបាត់បង់បណ្ណសារដ្ឋានជាតិ ឬការគ្រប់គ្រងមិនបានត្រឹមត្រូវ ប្រៀបដូចការបាត់បង់ការចងចាំរបស់ជាតិ និងភស្តុតាងប្រវត្តិសាស្រ្តរបស់ជាតិទាំងមូល។ កម្ពុជាត្រូវពង្រឹងភាពជាម្ចាស់របស់ខ្លួនលើប្រវត្តិសាស្រ្តនិងបេតិកភណ្ឌជាតិ ព្រមទាំងត្រូវអភិវឌ្ឍន៍ខ្លួនឱ្យមានសមត្ថភាព ជំនាញនិងភាពជាម្ចាស់ពេញលេញក្នុងការគ្រប់គ្រង ការស្រាវជ្រាវ ការផ្ទៀងផ្ទាត់ ការបកស្រាយ និងការផ្សព្វផ្សាយប្រវត្តិសាស្រ្តនិងវប្បធម៌របស់ខ្លួន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃការប្រារព្ធថា “ខណៈដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍ នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ ប៉ុណ្ណោះទេ, ប៉ុន្តែគឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាង មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ថែរក្សា និង ធ្វើទំនើបកម្ម មរតកបេតិកភណ្ឌឯកសារ និង ការចងចាំរបស់ជាតិ”។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ឱ្យបានល្អ តាមរយៈការពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ច ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើទំនើបកម្មឌីជីថលក្នុងការថែរក្សា និងគ្រប់គ្រងឯកសារឱ្យបានល្អ និងមានសុវត្ថិភាព ។ បន្ថែមពីនេះ, ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សក្នុងផ្នែកនេះបន្ថែម ជាពិសេស ជំរុញឱ្យមានការសិក្សាលើជំនាញគ្រប់គ្រងបណ្ណសារដ្ឋាន និងបណ្ណាល័យ ឱ្យបានដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ ថ្នាក់បណ្ឌិត ដើម្បីកសាងធនធានបន្តវេនរបស់កម្ពុជាក្នុងការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិដោយប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីទីស្តីការណ៍គណរដ្ឋមន្ត្រីចាត់ចែងបើគ្មានជំនួយរដ្ឋនឹងជួយ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិដែលប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ធ្វើឡើងក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ លើកទី២០(Francophonie 2026) ដែលនឹងបង្ហាញទៅកាន់ពិភពលោកអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសារ។ ក្នុងនោះក៏នឹងមានពិព័រណ៍ក្នុងបរិវេណបេតិកភណ្ឌ តាំងបង្ហាញនូវការចងចាំជាតិពីមុនសម័យអង្គរ រហូតដល់បច្ចុប្បន្ននៃការធ្វើទំនើបកម្មថ្នាលឌីជីថល រួមទាំងកម្មវិធីអមជាច្រើនផ្សេងៗទៀត ដោយបើកជូនដល់ប្រជាពលរដ្ឋ សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ៕a manet achive1 a manet achive2