» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8662 នាក់

ម្សិលមិញ 16074 នាក់

សរុប 21322963 នាក់

រុស្ស៊ី​នឹង​រារាំង​សំណើរ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​របស់​អាមេរិក​


​អាមេរិក​៖​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Vassily Nebenzia កាលពី​ថ្ងៃទី​២៣ ខែសីហា​បានប្រកាសថា រុស្ស៊ី​នឹង​ប្រឆាំង​រាល់​សំណើរ​របស់​អាមេរិក ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​ដាក់ទណ្ឌកម្ម ទៅលើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ពីរ របស់​រុស្ស៊ី និង​នាវា​ដឹកទំនិញ​៦​គ្រឿង ដោយ​ចោទប្រកាន់ថា​បាន​សហការ​រកស៊ី​ជាមួយ​កូរ៉េខាងជើង​បំពាន​ច្បាប់​ដាក់ទណ្ឌកម្ម​។​a korea russy 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២២ ខែសីហា​អាមេរិក​បាន​ផ្ញើរ​សំណើ​ទៅកាន់​គណៈកម្មការ ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ នេះ​ជា​លើក​ទី​៣​ហើយ ក្នុង​រយៈពេល​២​ខែ​កន្លងមក អាមេរិក​បានស្នើ​ដល់​អង្គការសហប្រជាជាតិ​ដើម្បី​ដាក់​គំនាប​ទៅលើ​កូរ៉េខាងជើង​ឲ្យ​បោះបង់​កម្មវិធី​បរមាណូ និង​មី​ស៊ី​ល​។​​ទីក្រុង​វ៉ាស៊ីនតោន ក៏បាន​ដាក់​លិខិតស្នើ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ចំនួន​ពីរ​របស់​រុស្ស៊ី គឺ​ក្រុមហ៊ុន​ដឹកជញ្ជូន Primorye Maritime Logistics និង​Gudzon Shipping ព្រមទាំង​នាវា​៦​គ្រឿង ដែល​រង់​ការចោទប្រកាន់​ដឹកជញ្ជូន​ទំនិញ​ទៅ​ឲ្យ​កូរ៉េខាងជើង​។​

​អគ្គរដ្ឋទូត​រុស្ស៊ី លោក Vassily Nebenzia បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​គឺជា​រឿង​ខុសច្បាប់ ហើយ​ភស្តុតាង​ដែល​អាមេរិក​លើកឡើង ដើម្បី​ដាក់ទណ្ឌកម្ម គឺ​មិន​គ្រប់គ្រាន់​នោះឡើយ​។​​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចាត់ទុកថា​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​ទីក្រុង​មូ​ស្គូ គឺ​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់ ហើយ​មានតែ​បង្ក​ជា​ផលវិបាក​តែប៉ុណ្ណោះ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​សន្យាថា​នឹង​បញ្ជូន​កញ្ចប់​កាដូ​ទណ្ឌកម្ម បន្ថែម​ឲ្យ​ទីក្រុង​ម៉ូស្គូ​។ លោក ពូ​ទីន បានលើកឡើង​ដូច្នេះ​ថា «​ការដាក់ទណ្ឌកម្ម គឺជា​សកម្មភាព​ប្រឆាំង​ផលប្រយោជន៍​រួម និង​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់ ជាពិសេស​គឺ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​ដូចជា​រុស្ស៊ី​…​ហើយ​ខ្ញុំ​សង្ឃឹមថា​ទីក្រុង​វ៉ាស៊ីនតោន នឹង​យល់ច្បាស់​ថា​គោលនយោបាយ​បែបនេះ​គ្មាន​អនាគត​នោះទេ​»​។​

​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​លោក គីម ជុង​អ៊ុន ដើម្បី​ពី​ភា​ក្សា​លើ​បញ្ហាសំខាន់ៗ​នៅក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ រុស្ស៊ី និង​កូរ៉េខាងជើង​នៅតែ​បន្ត​សហការគ្នា​បើទោះបី​មាន​គំនាប​ពី​អាម​រិ​ក និង​អង្គការសហប្រជាជាតិ​ក្តី ដោយសារតែ​ប្រទេស​ទាំងពីរ​មាន​ព្រំដែន​ជាប់​គ្នា​។​a kim tram1 

​